សូមជូនពរឲ្យអាជីវកម្មរបស់លោកអ្នកជួបតែការរីកចម្រើនជារៀងរហូត!!!

អាណិត​ណាស់ បុរស​ចំណាស់​អាយុ​៨៨​ឆ្នាំ ពិការ​ជើង​ដង្ហោយ​សុំ​សប្បុរសជន​មេត្តាជួយ​ក្នុង​ជីវិត​ចាស់ជរា​

​ខេត្តកំពង់ឆ្នាំង​៖ បុរស​ចំណាស់​ស្ថិតក្នុង​វ័យ​អាយុ​៨៨​ឆ្នាំ ដែល​មានតែ​ស្បែក​ដណ្តប់​ឆ្អឹង ពិការ​ជើង​ដើរ​មិន​រួច​រស់នៅ​ភូមិ​ព្រៃ​ក្រោល ឃុំ​ព្រៃ​មូល ស្រុក​រលាប្អៀរ  បាន​ខំប្រឹង​រៀបរាប់​នៅ​ល្ងាច​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៦​នេះ​ទាំង​ញ័រ​ចំប្រប់​ថា​៖

 ខ្ញុំ​ក្រីក្រ​ខ្លាំងណាស់ សូម​លោក​ម្ចាស់​មេត្តាជួយ​ខ្ញុំ​ផង ខ្ញុំ​គ្មាន​សាច់​ញា​តិ្ត​ណា​ម្នាក់​ទេ មានតែ​បងប្អូន​អ្នកស្រុក​ជិតខាង​ជួយ​ចិញ្ចឹម​អោយ​បាយទឹក​តែប៉ុណ្ណោះ ។​

​    ​លោកតា ទុំ មឿ​ន អាយុ​៨៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ក្រោល ឃុំ​ព្រៃ​មូល ស្រុក​រលាប្អៀរ បាន​សុំ​អំពាវនាវ ដោយ​សម្លេង​ញ័រៗ ក្នុង​វ័យ​ចំណាស់​ថាៈ សូម​លោក​ម្ចាស់​ទាំងអស់គ្នា​អាណិត​មេត្តា ករុណា​ដល់​ខ្ញុំម្ចាស់​ផង ក្រីក្រ​ខ្លាំងណាស់ មិនមាន​អ្វី​នឹង​គេ​ទេ​បើ​ចាស់​ចំណាស់​៨៨​ឆ្នាំ​ទៅហើយ  ថែមទាំង​មាន​ជម្ងឺ  ឈឺ​មិនចេះ​ឈប់​ទៅទៀត ។ កូនៗ​បាន​ស្លាប់​អស់​កាលពី​សម័យ​ប៉ុលពត ចំណែក​ប្រព​ន្ឋ​គាត់ បាន​ស្លាប់ចោល​គាត់​តាំងពី​គាត់​អាយុ​៦០​ឆ្នាំ​មកម្ល៉េះ  បើ​គិត​មកដល់ពេលនេះ​គាត់​មាន​អាយុ​៨៨​ឆ្នាំ​ហើយ​គឺ​ប្រព​ន្ឋ​គាត់​បាន​ស្លាប់ចោល​គាត់ តាំង​២៨​ឆ្នាំមុន  សព្វថ្ងៃនេះ គាត់​នៅតែ​ម្នាក់​គត់ បាន​អ្នកស្រុក​ជិតខាង​មក​ហុច​បាយទឹក និង​ម្ហូប​អោយ ព្រមទាំង​ខ្លះ​ជួយ​ងូតទឹក និង​បោក​ខោអាវ​អោយ ចំណែក​កូនខ្ទម ២​ម៉ែត្រ ៤​ជ្រុង​នេះ​បាន អ្នកស្រុក​ភូមិ​ត្រោក ឃុំ​ស្រែ​ថ្មី រលាប្អៀរ អាណិតអាសូរ​ជួយ​ធ្វើអោយ​គាត់ ។

  លោក ឃួន សុ​ថុល អនុប្រធាន ភូមិ​ព្រៃ​ក្រោល បាន​និយាយ​អោយដឹងថាៈ លោក​តាម ទុំ មឿ​ន ពិតជា​ទុរគតជន ក្រីក្រ​ពិតប្រាកដ​មែន ។​សព្វថ្ងៃ​បាន​បងប្អូន​អ្នកស្រុក​រស់នៅ​ជិតខាង​គាត់  មាន​ធ​ម៍​សប្បុរស ជួយ​អោយ​បាយ អោយ​ទឹក អោយ​ម្ហូប និង​ជួយ​បោក​ខោអាវ​អោយ ព្រោះ​គាត់​ស្គមស្គាំង​ធ្វើ​អី​មិនកើត​ទេ ដោ យ​បាន​ធ្លាក់ខ្លួន​ពី​ការ​ជើង​ដើរ​មិន​រួច ជាង​៣​ឆ្នាំ​ហើយ ។  ក្នុងនាម​គាត់​ជា​អាជ្ញាធរ​ភូមិ​អាណិត​គាត់​ណាស់  ដោយ​សូម​អំពាវនាវ ដល់​សប្បុរសជន​រស់​នៅ​ទីជិត​ឆ្ងាយ​មេត្តាជួយ​លោកតា​ជា​ទុរគតជន​ក្រីក្រ​ម្នាក់នេះ​យកតែ​បុណ្យ​ផង​ចុះ ៕

dsc05044 dsc05051
​    ​

​    ​


Leave a Reply

Your email address will not be published. Required fields are marked *