សូមជូនពរឲ្យអាជីវកម្មរបស់លោកអ្នកជួបតែការរីកចម្រើនជារៀងរហូត!!!

ក្រុម​ប្រជាពលរដ្ឋ​ក្រីក្រ​ប្រមាណ​៤៨​គ្រួសារ កំពុង​រង​ពាក្យបណ្តឹង​ទៅ​តុលាការ​ដោយ​ចោទប្រកាន់ថា​រស់នៅ​លើដី​កម្ម​សិ​ទ្ឋ​គ្រា​ដែល​ទីតាំង​ដី​ទំនាស់​នៅក្នុង​តំបន់​អនុ​ក្រិ​ត្យ​លេខ​៧៦

​ខេត្ត​ព្រះសីហនុ​៖​ក្រុម​ប្រជាពលរដ្ឋ​ក្រីក្រ​ប្រមាណ​៤៨​គ្រួសារ ដែល​អះអាងថា​កំពុង​រស់នៅ​ជាប់​ព្រុំប្រទល់​អនុ​ក្រិ​ត្យ​លេខ​៧៦ តាំងពី​ឆ្នាំ​២០០៤​ក្រោយ​ការដាក់​ប​ញ្ជូ​ល តំបន់​នោះ​ជា​តំបន់​អនុ​ក្រិ​ត្យ​ក្នុង​កំឡុង​ឆ្នាំ​២០០២ បានធ្វើការ​អំពាវនាវ

​ដល់​សា្ថ​ប័ន​ជំនាញ​,​អាជ្ញាធរខេត្ត​,​ជាពិសេស​ប្រមុខ​រាជរដ្ឋាភិបាល សូម​មេត្តាជួយ​ពិនិត្យ និង ដោះស្រាយ​ជូន​ពួកគាត់​ផង ព្រោះ​មួយ​រយះ​នេះ​មាន​មនុស្ស​មួយក្រុម​ដែល​អះអាងថា​ជា​តំណាង​ម្ចាស់​ដី​មាន​ប័ណ្ណ​កម្ម​សិ​ទ្ឋ បានធ្វើ​ទុក​បុក​ម្នេញ​ពួកគាត់ ទាំង​ក្រៅ​ប្រ​ព័​ន្ឋ​ច្បាប់ និង ក្នុង ប្រ​ព័​ន្ឋ​ច្បាប់​។​

​    ​លោក ភិន សុឃឿន និង លោក សេង ច​ន្ឋូ​ជា​ប្រជាពលរដ្ឋ​រងគ្រោះ ក្នុងចំណោម​ប្រជាពលរដ្ឋ​ទាំង​៤៨​គ្រួសារ បាន​អះអាងថា ដី​ដែល​ពួកគាត់​រស់នៅ​នេះ គឺជា​ដី​អនុ​ក្រិ​ត្យ​របស់​រដ្ឋ ដែល​ពួកគាត់​បានមក​រស់នៅ​តាំងពី​ឆ្នាំ​២០០៣ និង ២០០៤ មកម្ល៉េះ​ពុំមាន​ការពាក់​ព័​ន្ឋ​ជាមួយ​ដី​របស់​លោកស្រី សោម​សា​វី ដែល​រដ្ឋ​កាត់​អោយ​លោកស្រី​នោះទេ ព្រោះ​ដី​របស់​ស្រី សោម សា​វី ដែល​បច្ចុប្បន្ន​បាន​ស្លាប់​ទៅហើយនោះ គឺ​ស្ថិត​នៅក្រៅ​អនុ​ក្រិ​ត្យ និង ១​ចំនួន​ទៀត​បានធ្វើ​របង​ចូលក្នុង​ប​ង្កោ​ល​អនុ​ក្រិ​ត្យ ដែល​ផ្ទុយ​ពី​ច្បាប់ ហើយ​តំណាង​លោក ស្រី សោម សា​វី​អះអាងថា​មាន​ប័ណ្ណ​កម្ម​សិ​ទ្ឋ​ស្របច្បាប់​នោះ​។​ប្រភព​ដ៏​ដែល​បាន​បន្តថា ពួកគាត់​សូម​ទទួលស្គាល់ថា ដោយសារ​ពួកគាត់​អត់​មាន​ដី​រស់នៅ ទើប​ពួកគាត់​សម្រេចចិត្ត មក​តាំងទី​លំនៅ​ជាប់​ព្រុំប្រទល់​ផ្នែក​ខាងក្នុង​អនុ​ក្រិ​ត្យ ហើយក៏​ពុំមាន​អាជ្ញាធរ​មក​ដេញ​ពួកគាត់​នោះដែរ ទើប​កំឡុង​ឆ្នាំ​២០០៦​ទៅ​២០០៧ ស្រាប់តែ​លិច​ឃើញ​បុគ្គល​មាន​គ្នា​ប្រមាណ​៥​ទៅ​៦​នាក់ មក​អះអាងថា​ជា​កូន​លោកស្រី សោម សា​វី ហើយ​បានដាក់​ពាក្យបណ្តឹង​ពួកគាត់​ថា បាន​រំលោភ​កាន់កាប់​ដី​របស់លោក​ស្រី​សោម​សា​វី​។

ប៉ុន្តែ​មួយ​រយះ​ក្រោយមក​ក៏​ស្ងាត់បាត់​ឈឹង​រហូតមក​ទើបតែ​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ បាន​លិចមុខ​ឈ្មោះ ម៉ម សំអឿន ហៅ​ចាន់ មក​ដាក់ពាក្យ​បណ្តឹង​លើ​ពួកគាត់​សារជាថ្មី ដោយ​អះអាងថា តំណាងអោយ​លោកស្រី សោម សា​វី ធ្វើអោយ​តុលាការ​កោះហៅ​ប្រជាពលរដ្ឋ​តែ​៣​គ្រួសារ​ក្នុងចំណោម​៤៨​គ្រួសារ​យកទៅ​បំភ្លឺ ប៉ុន្តែ​ពុំទាន់​មានការ​សម្រេច​យ៉ាងណា​ផង​ស្រាប់តែ​ឈ្មោះ​ម៉ម សំអឿន ហៅ​ចាន់ នាំ​មនុស្ស​ប្រមាណ​៤​នាក់ ដោយ​អះអាងថា ជា​ចៅក្រម មក​ដេញ​ពួកគាត់ ជេរប្រមាថ និង បាន​ប្រើ​អំពើរ​ហឹ​ង្សា​លើ​ពួកគាត់​ថែមទៀត​។​អាស្រ័យហេតុនេះ ក្នុងនាម​ប្រជាពលរដ្ឋ រស់​លើដី​រដ្ឋ សូម​ស្នើ​យ៉ាង​ទ​ទួ​ច​ដល់​រដ្ឋបាល​សាលាខេត្ត មន្ត្រី​សុរិយោដី​ចុះមក​ធ្វើការ​វាស់វែង​អោយបាន​ច្បាស់លាស់​ថា ដី​របស់​ពួកគាត់​រស់នៅ​ស្ថិតនៅ​លើដី​លោកស្រី​សោម សា​វី ឬ​នៅក្នុង​ដី​អ​តី​តៈ​អនុ​ក្រិ​ត្យ​លេខ​៧៦ តើ​ដី​លោកស្រី​សោម សា​វី ពិត​ជាមាន​ប័ណ្ណ​កម្ម​សិ​ទ្ឋ​នៅក្នុង​បង្គោល​អនុ​ក្រិ​ត្យ​លេខ​៧៦​ឬ យ៉ាងណា កុំអោយ​ចេះតែ​ចោទប្រកាន់​ពួកគាត់​ដោយ​ពុំមាន​ការពិនិត្យ​អោយបាន​ច្បាស់ ។ ព្រោះ​បច្ចុប្បន្ននេះ បង្គោល​អនុ​ក្រិ​ត្យ​លេខ​៧៦​នៅក្នុង​របង​លោកស្រី​សោម​សា​វី​នៅឡើយ​ទេ គ្មាន​អ្វីដែល​ពិបាក​ពិនិត្យ​នោះទេ តើ​ពួកគាត់​រំលោភ​ដី​លោកស្រី សោម សា​វី ឬ លោកស្រី​សោម សា​វី រំលោក​ភ​ច្បាប់​។​

​    ​ជុំវិញ​បញ្ហា​វិវាទ​នេះ ម៉ម សំអឿន ហៅ​ចាន់ បាន​ឆ្លើយ​ប្រាប់​បណ្តាញ​ព​ត៏​មាន​តាម​ទូរស័ព្ទ​ថា រូបលោក​ពិតជា​អ្នកតំណាង​អោយ​លោក ស្រី សោម សា​វី ហើយ​បានដាក់​ពាក្យបណ្តឹង​ប្រជាពលរដ្ឋ​នោះ​ពិតមែន ប៉ុន្តែ​លោក ពុំបាន​ដឹងថា មាន​ប្រជាពលរដ្ឋ​ប៉ុន្មាន​គ្រួសារ ហើយ​ផ្ទៃដី​ទំនាស់​នោះ​មាន​ផ្ទែ​ក្រឡា​ប៉ុន្មាន​នោះទេ ព្រោះ​លោក ពុំមាន​ឯកសារ​អ្វី​ទាំងអស់ គ្រាន់តែ​ដឹងថា ដី​ក្នុង​របង​របស់លោក ស្រី សោម សា​វី បាន​លក់​អោយទៅ​លោក ស្បោង សារ៉ាត់ អ​តី​តៈ​អភិបាលខេត្ត​មួយចំនួន​ហើយ ត្រង់​លក់​ចំនួន​ប៉ុន្មាន នៅសល់ ប៉ុន្មាន មាន​ជំលោះ​ជាមួយ​ប្រជាពលរដ្ឋ​ប៉ុន្មាន​លោក​ពុំ​ដឹង​ទេ​។​

​    ​ក្រុមអ្នកច្បាប់ មួយចំនួន​នៅ​ខេត្ត​ព្រះសីហនុ បាន​សម្តែង​ទស្សនៈ​ថា ជុំវិញ​វិវាទ​នេះ ម៉ម សំអឿន ហៅ​ចាន់ កំពុង​ប្រើ​យុ​ទ្ឋ​សាស្ត្រ កន្ទេល​ធំ បន្លំ​ដេក​ហើយ ដោយបាន​រៀបចំ​ឃុបឃិត ជា​លក្ខ​ណះ​ប្រ​ព័​ន្ឋ ព្រោះ​វា​មិនដែល​ធ្វើជា​ដើមបណ្តឹង​ទាំងមូល​គ្មាន​ឯកសារ​នោះទេ បើ​មានរឿង​បែបនេះ​មែន​គេ​ពុំ​ដឹងថា​ភាគី តុលាការ ចោទប្រកាន់​ប្រជាពលរដ្ឋ ផ្អែកទៅលើ​អង្គហេតុ​អ្វីខ្លះ​នោះទេ​?៕

?

?

?

?


Leave a Reply

Your email address will not be published. Required fields are marked *