សូមជូនពរឲ្យអាជីវកម្មរបស់លោកអ្នកជួបតែការរីកចម្រើនជារៀងរហូត!!!

គ្រូពេទ្យ​ទេវតា​ចិត្តធម៌​ពិតជា​ពិសេស​មែន បើ​មិន​ជឿ​សាក​មើលទៅ​

រាជធានីភ្នំពេញ៖​សូម​សរសើរ​ចំពោះ​លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ឯកឧត្តមម៉ម​ប៊ុនហេង​ដែល​បាន​យកចិត្តទុកដាក់ ណែនាំ​ទំនាក់ទំនង​គ្រូពេទ្យ​បរទេស Medecins Sans Frontieres ឲ្យ​មកជួយ​ព្យាបាល ជម្ងឺថ្លើម​ប្រភេទ​សេ

Hepatits C និង​ជម្ងឺ​ផ្សេងៗ​ទៀត ជូន​ប្រជា​ពល រដ្ឋ​កម្ពុជា មិន​ថា​អ្នកមាន​ឬ​អ្នកក្រ​រហាម​នោះទេ ដោយ​មិន​គិត​ប្រាក់​ពី​ពលរដ្ឋ​១​សេន នេះ​បាន​ចំ​ជា​មនុស្សធម៌​ពិតប្រាកដ​អត់​ក្លែងក្លាយ​មែន ។​

​តាម​ការអញ្ជើញ​របស់​គ្រូពេទ្យ និង​តាមរយៈ​សង្គម​Facebook ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​មិន​ថា នៅទីណា​នោះទេ រាប់ទាំង​នៅ​ជនបទ​ចុងកាត់មាត់ញក​ជាប់​ព្រំដែន​ខាងលិច​ក្តី ខាងកើត ជើង​ត្បូង​ក្តី គ្រាន់តែ​ឮ​និង​ឃើញ និង​តាម​ការ​ប្រាប់តៗ​គ្នា​ផង​នោះ  ធ្វើ​ឲ្យ​គាត់​ប្រមែ ប្រមូល​គ្នីគ្នា អ្នក​ដែលមាន​រោគសញ្ញា​ដូច​បាន​រៀបរាប់​ខាងលើ សំដៅ​មក​មន្ទីរពេទ្យ ព្រះ​កុស​មៈ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​តែង​និយម​ហៅថា​មន្ទីរពេទ្យ​លោកសង្ឃ​ភ្លាម អត់​ហ៊ាន​បង្អែបង្អង់​ទេ ខ្លាច​ផុត​រដូវ តែ​ហួល​ពេល​គេ​ចាត់ទុកថា​ជា​អាសារ​បង់ហើយ ។

​​ដូច​បានគ្រោង​ទុក​មែន មកដល់​ថ្ងៃទី ១១ខែ វិច្ឆិកា​២០១៦ គេ​ចែកលេខ  និង​សន្ម​ត់​ថ្ងៃ​ដែល​ត្រូវ​មក​ម្តងទៀត ជា​លើក ទី​២ នៅ​ថ្ងៃទី​៦​ខែធ្នូ​ឆ្នាំ​២០១៦ អាចមាន​រយៈពេល​ពី​១៥​ថ្ងៃ​ទៅ​១​ខែ ទើប​មក ដើម្បី​បំពេញ​បែ​បទ​ឈ្មោះ​អ្នក​ជម្ងឺ ឈ្មោះ​អី ? ឈឺ​អី​? អាយុ​ប៉ុន្មាន​? នៅ​ឯ​ណា​? ។​ល​។ ក្នុងពេល​បំពេញបែបបទ​នេះ​ត្រូវ ចំណាយ​ប្រាក់​១០០០០​រៀល​ជាត​ម្លៃ​កំណត់​។ បន្ទាប់មកទៀត ត្រូវយក​é​ក​សារ​នេះ ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​យក​ក្រដាស់​ទៅ​បង់លុយ​ចំនួន​២០០០០​រៀល​ទៀត​តម្លៃ​សេវា PKH-602- Consult Specializes ដើម្បី​ពិនិត្យ​រោគ សញ្ញា​របស់ខ្លួន​។

 ​បាន​ឯ​ក​សារ​ពិនិត្យ​រួចហើយ​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​មួយទៀត​ដើម្បី​ពិនិត្យ​និង​ជោះ​ឈាម​ពិនិត្យ រោគសញ្ញា ។ មិនបាន​ជួប​គ្រូពេទ្យ​ធំ​ទេ គឺ​ជួប​ត្រឹម​អ្នកគ្រូ​ពេទ្យ​តូច​ដែល​អង្គុយ​នៅ តុ​ខាងក្រៅ មួយសន្ទុះ​ក្រោយមក​ទើប​អ្នក​គ្រូពេទ្យ​តូច​មានប្រសាសន៍​ហៅ​ឈ្មោះ​ទៅ​ទទួល ប័ណ្ណ​គ្រូពេទ្យ​ណាត់ជួប HCV Clinic អ្នក​ត្រូវ​មកជួប​គ្រូពេទ្យ​នៅ​ថ្ងៃខែ​ឆ្នាំ​ណា អូយ​ចំ​ជាមាន​សំណាង​មែន​គឺ​មក​ថ្ងៃទី​៣១ ខែ​៧ ឆ្នាំ​២០១៧ ជា​កំហិត បើ​មក​មិនទាន់​ទេ​ត្រូវ​ចាត់ទុកជា​អសារ​បង់ ។

​​អូយ​យ៉ូយ ចំ​ជាមាន​ភ័​ព្ធ​សំណាង​ណាស់ ប៉ះចំ​គ្រូពេទ្យ​ចិត្តធម៌​មែន ប្រជាជន​ខ្មែរ​អើយ យើង​ដេក​រង​ចាំតែ​ថ្ងៃ​ស្លាប់ទៅ​ប្រសើរ​ជាង​មករក​ពេទ្យ​មនុស្សធម៌​ជាង​កន្លះ​ឆ្នាំ​ទើបបាន​ជួប​។ ដល់ពេល​នោះ​ចាំ​ឲ្យ​គេ​ទៅ​គាស់​ខ្មោច​ពី​ក្នុង​ដី ឬ​ទៅយក​ឆ្អឹង​ពី​ក្នុង​ធាតុ​មក​មើល​ជម្ងឺ​ទៅ ពូក​យើង​ចំណាយលុយ​ពី​ស្រុក​មក​អស់​សន្ធឹកសន្ធាប់​ណាស់​ទើបបាន​មកដល់​ពេទ្យ​ទេវតា អស់​រយៈពេល​៣​ដង​មិនបាន​ជួប​ទៀត​ជួប​ត្រឹមតែ​កូន​ទេវតា​មេេេឯ​ទេវតា​នៅក្នុង​បន្ទប់​ម៉ាស៊ីន ត្រជាក់​ធ្វើ​ងើយ ។​

​អរគុណ​ណាស់​é​ក​ឧ​ត្ត​មរ​ដ្ឋ​ម​ន្រី្ត​ម៉ម​ប៊ុនហេង ចំ​ជា​ពូកែ​អស្ចារ្យ​មែន ពូកែ​ទាំង​លើ​ពូកែ ទាំង​ក្រោម​អស់ទាស់​តែម្តង ។​ ​ដំណឹង​នេះ​ចាត់ទុកជា​ការផ្សព្វផ្សាយ​ឲ្យ​ដល់​បងប្អូន​អ្នកក្រ​ទាំងឡាយ​ជ្រាប​ជា​ព័ត៌មាន បើ​មាន​រោគសញ្ញា​ដូច​ខ្ញុំបាទ រៀបរាប់​មក​ខាងលើនេះ​មិនបាច់​មក​ក៏​បានដែរ​៕

images15300661_239754016448754_550313425_n 15356119_239753983115424_1453909518_n

15327748_239753966448759_1928032387_n

 


Leave a Reply

Your email address will not be published. Required fields are marked *