សូមជូនពរឲ្យអាជីវកម្មរបស់លោកអ្នកជួបតែការរីកចម្រើនជារៀងរហូត!!!

រដ្ឋបាលជលផលចុះទប់ស្កាត់ការបោះបង្គោលក្នុងបឹងកង្កែបក្រោយពីមានតវ៉ាពីប្រជានេសាទ

ខេត្តព្រះសីហនុ ៖ក្រុមប្រជាពលរដ្ឋនៅជុំវិញបឹងកង្កែប ដែលមានទីតាំងស្ថិតក្នុងភូមិបត់គគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ កំពុងមានប្រតិកម្មយ៉ាងខ្លាំង ជុំវិញការបោះបង្គោលវាទីទឹកដីយកដីនៅក្នុងតំបន់បឹងកង្កែប ជាបឹងធម្មជាតិ

ដែលបច្ចុប្បន្ន នៅសេសសល់រួមតូចក្រោយពីមានការរំលោភកាន់កាប់ពី សំណាក់អ្នកមានអំណាចកន្លងមក។

ប្រជានេសាទ ម្នាក់ឈ្មោះ អ៊ិង ឌុក បានបង្ហាញពីក្តីបារកម្មណ៍ថា អ្វីដែលរូបគាត់ និង ប្រជាពលរដ្ឋ ធ្វើការតវ៉ា ស្នើរអោយមន្ត្រីជំនាញចុះធ្វើការទប់ស្កាត់នាពេលនេះគឺដោយសារតែខ្លាចការបោះបង្គោលនេះយកធ្វើជាកម្មសិទ្ឋដូចការបោះបង្គោលមុនៗដែលការបោះហ៊ុំព័ទ្ឋនេះវាអាចធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការនេសាទជាលក្ខណះគ្រួសារ និង ជីវៈចំរុះនៅក្នុងបឹងធម្មជាតិមួយនេះ។

ប្រភពដ៏ដែលបានបន្តទៀតថា បើពួកគាត់ពុំធ្វើការតវ៉ាទេនោះ វាខ្លាចតែទីតាំងនេះក្លាយជាទីតាំងកម្មសិទ្ឋ ដូចកាបោះបង្គោលចាក់ដីលប់បឹងកាលពីពេលកន្លងមកព្រោះផ្ទៃបឹងនេះកាលពីដើមវាមានវិសាលភាពធំធេងណាស់ផ្ទៃបឹងរហូតដល់រាប់រយហិចតា ប៉ុន្តែពេលនេះ នៅមិនដល់៥០ហិចតាផង ។

 ឆ្លើយតបទៅនឹងបញ្ហានេះ លោក ឯម ភា នាយសង្កាត់ជលផលស្រុកព្រៃនប់ បានថ្លែងបញ្ជាក់ថា នៅថ្ងៃទី២៣ម្សិលមិញនេះ លោក បានដឹកនាំកំលាំងចុះធ្វើការទប់ស្កាត់ការបោះបង្គោលហ៊ុំព័ទ្ឋនៅក្នុងបឹងកង្កែបពីសំណាក់ប្រជាពលរដ្ឋម្នាក់ ក្រោយពីមានបណ្តឹងពីប្រជានេសាទជាច្រើនគ្រួសារ។

លោកបន្តថា ការបោះបង្គោលនេះ គឺមានពុំមានច្បាប់ទម្លាប់អ្វីនោះ វាពិតជាខុសច្បាប់ ហើយអ្វីដែលសំខាន់ជាងនោះគឺវាធ្វើអោយមានការប៉ះពាល់ដល់ប្រករបរនេសាទ របស់ប្រជានេសាទលក្ខណះគ្រួសារ និង ជីវចំរុះទៅថ្ងៃខាងមុខ ដូចនេះបញ្ហាចំពោះមុខក្នុងនាំលោកជាមន្ត្រីជំនាញ មិនអនុញ្ញាត្តិជាដាច់ខាតនូវការនូវការបោះបង្គោលនេះ ។

អ្នកទទួលម៉ៅការបោះបង្គោល ចូលទៅក្នុងទឹកបឹងកង្កែប លោក ជា ឡុង បានឲ្យដឹងថា ការបោះបង្គោលនេះ គឺដើម្បីធ្វើរនាំងបាំងស្បៃសម្រាប់របរចិញ្ចឹមគ្រែងឈាម និងបង្គាតាមបែបធម្មជាតិ ហើយមិនប៉ះពាល់ដល់ព្រៃកោងកាងទេ។

ផ្ទុយទៅវិញលោកថា ថៅកែ របស់ខ្លួន ក៏មានផែនការដាំដើមកោងកាង នៅជុំវិញបរិវេណបឹងកង្កែប ជាប់ទីតាំងត្រៀមចិញ្ចឹមកូនគ្រែង និងបង្គារធម្មជាតិនេះ ដើម្បីធ្វើជាជម្រកឲ្យត្រីសមុទ្របន្តពូជឲ្យបានច្រើនឡើងវិញ។

លោក មិនទំទាស់ចំពោះការចុះផ្អាកការបង្គោលឈើចូលទៅក្នុងបឹងកង្កែប របស់អាជ្ញាធរសង្កាត់រដ្ឋបាលជលផលស្រុកព្រៃនប់នោះទេ។ អ្នកសម្របសម្រួលអង្គការលីកាដូ ខេត្តព្រះសីហនុ លោក ប៊ួន ណារិទ្ធ ដែលបានចុះទៅដល់ទីតាំង មានបោះបង្គោលឈើ ចូលទៅលើផ្ទៃទឹកបឹងកង្កែប ស្នើដល់អភិបាលខេត្តព្រះសីហនុ ជួយសង្គ្រោះផ្ទៃបឹងកង្កែប កុំឲ្យមានឈ្មួញចាក់ដីលុបផ្ទៃបឹងធ្វើកម្មសិទ្ធិបន្តទៀត។

ជាងនេះ ក៏ស្នើឲ្យដកបង្គោលថ្ម រាប់រយបង្គោល ដែលត្រូវគេយកទៅបោះចូលទៅក្នុងផ្ទៃទឹកបឹងធម្មជាតិបឹងកង្កែប ដើម្បីរំលោភយកផ្ទៃបឹងកង្កែបធ្វើកម្មសិទ្ធិ ឲ្យមកសភាពដើមវិញ។

សូមបញ្ជាក់ផងដែរថា បឹងកង្កែប គឺជាបឹងធម្មជាតិទឹកប្រៃ មានដុះដើមកោងកាង នៅជុំវិញផ្ទៃបឹងរាប់រយហិចតាមានទីតាំងនៅភូមិអុងឃុំរាម និងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

បឹងនេះនៅក្នុង៤អាណត្តិដឹកនាំរបស់អភិបាលខេត្ត មុនៗ ផ្ទៃបឹង ឬផ្ទៃរងទឹកភ្លៀងបឹងកង្កែប ត្រូវឈ្មួញ និងមន្ត្រីមានអំណាច បានឃុបឃិតជាមួយស្ថាប័នជំនាញ បានចាក់ដីទន្ទ្រានកាន់កាប់ធ្វើកម្មសិទ្ធិឯកជនអនាធិបតេយ្យ។

ប៉ុន្តែនៅក្នុងអាណត្តិទី៥ ដែលអភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បានមកដឹកនាំ គឺគេសង្កេតឃើញថា ថ្នាក់ដឹកនាំរូបនេះ បានណែនាំ ដល់មន្ត្រីស្ថាប័នពាក់ព័ន្ធមានរដ្ឋបាលជលផល និងមន្ទីររៀបចំដែនដី នគររូបនីយ៍កម្ម សំណង់ និងសុរិយោដីជាដើម ឲ្យពិនិត្យសើរើការកាន់កាប់ដី នៅជុះវិញបរិវេណបឹងកង្កែបជាថ្មីឡើងវិញ ដើម្បីឈានដល់ថែរក្សា និងចុះបញ្ជីជាទ្រព្យសម្បត្តិរដ្ឋ ឲ្យបានត្រឹមត្រូវ៕

16976254_281021272322028_1748483647_n 16977103_281021275655361_401138870_n 16997108_281021282322027_1298927533_n (1) 17012539_281021078988714_1262017521_n

Leave a Reply

Your email address will not be published. Required fields are marked *