សូមជូនពរឲ្យអាជីវកម្មរបស់លោកអ្នកជួបតែការរីកចម្រើនជារៀងរហូត!!!

បទល្មើស​សម្រាស់​កើតមាន​យ៉ាងច្រើន​នៅក្នុង​ស្រុក​កំពង់លែង​មិនឃើញ​សមត្ថកិច្ច​បង្ក្រាប​

​ខេត្តកំពង់ឆ្នាំង​៖ មាត្រា​១០០ នៃ​ច្បាប់​ស្តីពី​ជលផល​បាន​ចែងថា​៖ ត្រូវដាក់​ពន្ធនាគារ​ពី​១​ឆ្នាំទៅ​៣​ឆ្នាំ ឬ​ពិន័យ​ជា​ប្រាក់​ពី​៥​លាន ទៅ​៥០​លាន​រៀល វត្ថុតាង​ទាំងអស់​ត្រូវ​រឹបអូស​ជា​សម្បត្តិ​រដ្ឋ ឬ​បំផ្លាញចោល ជន​ណា​ដែល​បាន​ប្រ​ព្រឹក​បទល្មើស

(​ចំណុច​៦) ដាក់​សម្រាស់ ឬ​មធ្យោបាយ​ផ្សេងទៀត​ធ្វើអោយ​ត្រី​វា​រី​សត្វ​កុំ​។ ប៉ុន្តែ​ច្បាប់​នេះ​ពុំមាន​ប្រសិទ្ធភាព​ឡើយ ព្រោះ​គេ​ឃើញ​បទល្មើស​ដាក់​សម្រាស់​ក្នុង​ព្រែក​ដើម្បី​ហ៊ុំ​ចាប់​ត្រី បានកើត​មាន​យ៉ាង​អាណាធិប្បតេយ្យ​រាប់រយ​កន្លែង​បច្ចុប្បន្ននេះ នៅក្នុង​ឃុំ​ប្រឡាយ​មាស និង​ឃុំ​ផ្លូវ​ទូក ក្នុងស្រុក​កំពង់លែង មិនឃើញ​សមត្ថកិច្ច​ជលផល​ចុះបង្ក្រាប​ឡើយ​។​

​    ​នៅ​ព្រឹក​ថ្ងៃទី​០១ ខែ​មិនា ឆ្នាំ​២០១៧ ក្រុមអ្នកកាសែត​យើង​បាន​ចុះ​តាម​ដង​ទន្លេ​ពិនិត្យឃើញ​នៅ​ព្រែក​សាច់​ស្ពៃ  ព្រែក​អន្លុង​កញ្ចុះ ព្រែក​ស្វាយ​កាប  នៅក្នុង​ឃុំ​ប្រឡាយ​មាស  និង​ព្រែក​ក្នុងភូមិ​ផ្លូវ​ទូក ឃុំ​​ផ្លូវ​ទូក​មាន​គេ​ដាក់​សម្រាស់​ធំៗ​រាប់រយ​កន្លែង​យ៉ាង​អាណាធិប្បតេយ្យ ដែល​ខ្លះ​ដាក់​សម្រាស់​នៅជាប់​នឹង​ផ្ទះ​បណ្តែត​ទឹកតែ​ម្តង ដោយ​មិនឃើញ​មាន​សមត្ថកិច្ច​ណាមួយ​ចុះទៅ​បង្ក្រាប​នោះឡើយ​។ ដោយឡែក​នៅ​ចំណុច​ព្រែក​សាច់​ស្ពៃ ប្រជាពលរដ្ឋ​ឌោ​យ​ដឹងថា ជា​សម្រាស់​របស់​ឈ្មោះ​ទៀក ជនជាតិ​វៀតណាម​នៅក្នុង​ភូមិ​ចុង​កោះ មាន​៦​ក​ម្លែ​ង​ធំៗ ដែលមាន​អ្នករត់​ការបង់​លុយ​នៅ​ពីក្រោយ​ខ្នង​អោយ​ជំនាញ​ពាក់​ព​ន្ធ័​រាប់ពាន់​ដុល្លា​ទើប​អាច​ហ៊ុំ​សម្រាស់​ចាប់​ត្រី​នៅពេល​យប់​បាន​។​

​    ​មន្ត្រី​ជំនាញ​ជលផល​ធ្លាប់​អោយដឹងថា​៖ បទល្មើស​ដាក់​សម្រាស់​នេះ​បានធ្វើ​អើយ​មាន​ផល​ប៉ះពា​​ល់​ច្រើនយ៉ាង​ដល់​ធនធាន​ជលផល​ជាតិ និង​បើ​គិតពី​ទោសទណ្ឌ​នៃ​ច្បាប់​វិញ​ក៏មាន​ទោស​៣​យ៉ាង​ផងដែរ​គឺ ១.​កាប់​ព្រៃ​លិច​ទឹក មាត្រា​១០១ ជាប់ពន្ធនាគារ​ពី​១​ខែ​ទៅ​១​ឆ្នាំ ពិន័យ​ប្រាក់​ពី​១​លាន​ទៅ​៥​លាន​រៀល  ២.​ដឹកជញ្ជូន​សម្រាស់ មាត្រា​១០១ មានទោស​និង​ពិន័យ​ប្រាក់​ដូចគ្នា ៣.​ដាក់​សម្រាស់​ចាប់​ត្រី មាត្រា​១០០ ដាក់ពន្ធនាគារ​ពី​១​ឆ្នាំទៅ​៣​ឆ្នាំ ពិន័យ​ប្រាក់​ពី​៥​លាន ទៅ​៥០​លាន​រៀល ។ ប៉ុន្តែ​មានតែ​ច្បាប់ បើ​មន្ត្រី​ជំនា​​ញ​មិន​យក​ច្បាប់​មក​អនុវត្ត បែរជា​ឃុបឃិត បណ្តែតបណ្តោយ ក៏​គ្មាន​ន័យ​អ្វី​ដែរ​បើ​គេ​មិន​នាំ​គ​ញ​នា​ប​ង្ក្រា ប​នោះ  ដូច​ពាក​ស្លោ​កមួយ​លើកឡើងថា ជលផល​បំផ្លាញ​ត្រី មេព្រៃ​បំផ្លាញ​ឈើ​។​

​    ​ទាក់ទង​និង​បទល្មើស​សម្រាស់​ខាងលើនេះ លោក ពុំ សុផល នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​ប្រ​​ឡាយ​មាស​នៅ​ព្រឹក​ថ្ងៃទី​០២ ខែ​មិនា ឆ្នាំ​២០១៧​នេះ បានអោយដឹងថា​៖ លោក​ទទួលស្គាល់ថា​នៅក្នុង​ឃុំ​ប្រឡាយ​មាស និង​ឃុំ​ផ្លូវ​ទូក​ពិត​ជាមាន​បទល្មើស​ដាក់​សម្រាស់​ច្រើន​មែន តែ​ថ្មីៗ​នេះ​សមត្ថកិច្ច​លោក​បាន​ចុះបង្ក្រាប​ដកហូត​សាច់​អួន​ហ៊ុំ​សម្រាស់​បាន​ចំនួន​៨​វង់ និង​បាន​ចុះ​រុញ​បំបែក​សម្រាស់​នៅ​ចំណុច​ព្រែក​ស្វាយ​កាប បាន​ចំនួន​១១​កន្លែង​ផងដែរ ហើយ​បន្ត​តាមដាន​ចុះបង្ក្រាប​ការ​ហ៊ុំ​សម្រាស់​ជា​បន្តទៀត​។​

​    ​ដោយឡែក​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពង់ឆ្នាំង បានអោយដឹង​ដែរ​ថា​៖ កន្លងមក​ដោយ​សារស​ម​ត្ថ​កិច្ច​ជាប់​ចុះបង្ក្រាប​បទល្មើស​របាំង​សាច់​អួន ដូច្នេះ​បទល្មើស​ដាក់​សម្រាស់​នៅក្នុងពេល​ខាងមុខនេះ​លោក​និង​សុំ​គោលការណ៍ គណៈបញ្ជាការ​ឯកភាព​ខេត្ត ដឹកនាំ​កម្លាំងចំរុះ​ចុះបង្ក្រាប​ហើយ​មិន​ទុកអោយ​កើតមាន​អាណាធិប្បតេយ្យ​ឡើយ​។ តែ​ក្នុង​ពេលនេះ​បើ​មាន​គេ​ហ៊ុំ​សម្រាស់​លោក​នឹង​អោយ​សមត្ថកិច្ច​ជលផល​ចាប់​ភ្លាមៗ គឺ​មិន​អនុញ្ញាតអោយ​អ្នកណា​ហ៊ុំ​សម្រាស់​ចាប់​ត្រី​ខុសច្បាប់​នោះឡើយ​នៅក្នុង​ឆ្នាំនេះ​៕ 

DSC09061 (1) DSC09074 DSC09076 DSC09077 DSC09081 DSC09082 DSC09083 DSC09095
​    ​
​    ​
​    ​

Leave a Reply

Your email address will not be published. Required fields are marked *