សូមជូនពរឲ្យអាជីវកម្មរបស់លោកអ្នកជួបតែការរីកចម្រើនជារៀងរហូត!!!

ស្រុក​ព្រៃនប់​កំពុង​ក្លាយជា​តំបន់ ជាប់​លំ​ដាក់​ថ្នាក់​លេខ​១ ពាក់​ព​ន្ធ័​បទល្មើស​ឃុ​បឃិត​គ្នា​រំលោភបំពាន​ដីព្រៃ​លិច​ទឹក​

​ខេត្ត​ព្រះសីហនុ​៖ ស្រប​ពេលដែល​រាជរដ្ឋាភិបាល សម្រេច​លុប​ប​ណ្ណ័​កម្មសិទ្ធិ ដីធ្លី​ចំនួន​៧​ប​ណ្ណ័ ស្មើ នឹង ទំហំ​៤៨​ហិកតា ក្នុង​ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ ដែលជា​កម្មសិទ្ធិ​របស់ លោក ឧកញ៉ា ហាន់ ឃៀង ក្រោយពី​ពិនិត្យ

ឃើញថា ប​ណ្ណ័​កម្មសិទ្ធិ​ទាំង នោះ គឺជា​ប​ណ្ណ័ ដែល​កើតឡើង​ពី​ការឃុបឃិត គ្នា​ជា​លក្ខណៈ​ប្រព​ន្ធ័ រំលោភបំពាន​គ្រប ដណ្តប់ លើដី​ព្រៃ​លិច​ទឹក​ហើយ​បញ្ហា​នេះ ក៏បាន​ទ​ទូល​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ផងដែរ ពី សំណាក់​ប្រជាពលរដ្ឋ ក្នុង ខេត្ត ព្រះសីហនុ ជាពិសេស គឺ​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ព្រៃនប់​តែម្តង ប៉ុន្តែ​អ្វីដែល គួរ ឲ្យ​ចាប់ អារម្មណ៍​បំផុត គឺ សកម្មភាព​ថ្មី នៃ ការកាប់បំផ្លាញ នឹង​ការចាក់ដី​លុប​ព្រៃ​លិច​ទឹក នៅតែ បន្ត​កើតមាន​យ៉ាង​រលូន នៅក្នុង​តំបន់​ខាង លើ​នេះ​ដ៏​ដែលជា​ដ៏​ដែល ដោយ​ក្រុម​ចាក់ដី​លុប ព្រៃ​លិច​ទឹក​ទាំងនោះ​ធ្វើការ​អះអាងថា​ពួកគេ មានច្បាប់​ត្រឹមត្រូវ​ក្នុងការ​សាងសង់​ផ្លូវ ពី​ផ្លូវជាតិ​លេខ​៣​ទៅកាន់​មាត់សមុទ្រ ។ 

​បុរស​ម្នាក់​អះអាងថា​ខ្លូន​ជា​មេ​ការមើល​ការខុសត្រូវ ចំណុច​ការដ្ឋាន​ចាក់ដី​លុប​ព្រៃ​លិច ទឹក ខាងលើ បាន​និយាយ​យ៉ាង​ឡូយ​ប្រាប់ ក្រុម​អ្នក​សា​ព័ត៌មាន ថា ការចាក់ដី​លើ​ព្រៃ លិច ទឹក​នេះ ក្រុម ហ៊ុន គេ​មានច្បាប់​អនុ​ញា​ត្តិ​ត្រឹមត្រូវ​ពី​រាជរដ្ឋាភិបាល​ក្នុង​គោលដៅ សាងសង់​ផ្លូវ ចម្ងាយ​ប្រវែង ៣​គីឡូម៉ែត្រ ពី​ផ្លូវជាតិ​លេខ​៣​ទៅកាន់​មាត់សមុទ្រ ។​

​ហើយ​ចំពោះ​ច្បាប់​អនុ​ញា​ត្តិ​យ៉ាងណា​នោះ សូម លោក អ្នក​សា​ព័ត៌មាន​ទៅរក​មើល​ដោយ​ខ្លូន​ឯង​ទៅ ពីព្រោះ ឯកសារ​ពាក់​ព​ន្ធ័​របស់​ក្រុមហ៊ុន​បានដាក់ ចូល ទៅ​អាជ្ញាធរខេត្ត  អាជ្ញាធរ​ស្រុក នឹង​អង្គភាព​មន្ទីរ​ពាក់​ព​ន្ធ័​អស់​ទៅហើយ មុននឹង​ចាប់​ចាក់ដី​ធ្វើ​ផ្លូវ ។ 

​លោក ទិ​ត វុទ្ធី អភិបាលស្រុក​ព្រៃនប់ បានធ្វើការ​បញ្ជាក់ថា ក្រុមហ៊ុន ចាក់ដី​លុប​ព្រៃ​លិច ទឹក​ខាងលើ គឺជា​ក្រុមហ៊ុន (H.K.T)​មានច្បាប់​អនុ​ញា​ត្តិ​ត្រឹមត្រូវ ក្នុងការ​អភិវឌ្ឍន៍​ធ្វើ​រោងចក្រ​ចម្រាញ់ ប្រេង ហើយ​ការចាក់ដី​បែបនេះ កន្លងមក បានធ្វើ​ម្តង​រូ​ច​មកហើយ និង​ក្រោយមក​ក៏បាន​ផ្អាក​ទៅវិញ បាត់អស់​មួយរយៈ​ដោយ​មិនដឹងថា ក្រុមហ៊ុន​មាន​មូលហេតុ​អ្វី​នោះទេ ។ ទើបតែ​ពេលនេះ​ចាប់ គេ​ក៏​ចាប់ផ្តើម​ចាក់​បន្ត ប៉ុន្តែ​ការចាប់​ដី​លើ​នេះ លោក​មិន​បានដឹង​នោះទេ​។    
​លោក នេន ចំរើន នាយក​រដ្ឋបាល ជលផល​ខេត្ត​ព្រះសីហនុ បានធ្វើការ​បញ្ជាក់ថា​ដី​ចំណុច ខាង លើ នេះ ជា​តំបន់​ព្រៃ​លិច​ទឹក ហើយ ពាក់​ព​ន្ធ័​នឹង​ច្បាប់​អនុ​ញា​ត្តិ​យ៉ាងណា​នោះ​លោក មិនទាន់​បានឃើញ នោះទេ​រហូតមក​ដល់ពេលនេះ​។ 

ជាមួយគ្នានេះ លោក នេន ចំរើន ក៏បាន​ធ្វើការ បញ្ជាក់ ផងដែរ​ថា បើ​ក្រុមហ៊ុន​មាន​ត្រឹមតែ​គោលការណ៍​អនុ​ញា​ត្តិ​ច្បាប់​របស់​រាជរដ្ឋាភិបាល​គឺ​ក្រុមហ៊ុន​មិនអាច​យក​គោលការណ៍​អនុ​ញា​ត្តិ នោះមក​ធ្វើ​សកម្មភាព​បាន​នោះទេ​។​ដោយ​គោលការណ៍​នេះ​តម្រូវ​ឲ្យ ក្រុមហ៊ុន ធ្វើការ​សហការ​ណ៏ ជាមួយ​មន្ត្រី​ជំនាញ មន្ទីរ​អង្គភាព​ពាក់​ព​ន្ធ័ ដូចជា​មន្ទីរ​បរិ​សា្ថ​ន មន្ត្រី​ជំនាញ​ជលផល អាជ្ញាធរខេត្ត .​ស្រុក សិក្សា​ពី​ផលប៉ះពាល់​ជា​មុខ​សិន ទើប​អាចធ្វើ​សកម្មភាព​នេះ​បាន ប៉ុន្តែ​ក្រុម ហ៊ុន មួយ​នេះ សង្ស័យថា បានតែ​គោលការណ៍​ច្បាប់​អនុ​ញា​ត្តិ ក៏​ចាប់​ផ្តើ​ធ្វើ​សកម្មភាព​តែម្តង នេះ​ជា​បញ្ហា មួយ​ដែល​មិនគួរ កើតមាន​នោះទេ ។ 
​គួរបញ្ជាក់​ផងដែរ​ថា តំបន់​ដីព្រៃ​លិច​ទឹក នៅក្នុង​ស្រុក​ព្រៃនប់ រាប់ពាន​ហិកតា បច្ចុប្បន្ន​ត្រូវ បាន​គេ​ឃុបឃិត​គ្នា ជា​លក្ខណៈ​ប្រព​ន្ធ័ ចាប់ពី​មន្ត្រី​ថ្នាក់​មួលដ្ឋាន .​មន្ត្រី​ជំនាញ​. អាជ្ញាធរ​ស្រុក រហូត ដល់​អាជ្ញាធរខេត្ត បានចេញ​ប​ណ្ណ័​កម្មសិទ្ធិ​រំលោភ​យក អស់​ទៅហើយ គ្មាន​វាចា​នឹង​ថ្លែង​នោះទេ ។​

​ជាមួយគ្នានេះ ប្រជាពលរដ្ឋ ខេត្ត​ព្រះសីហនុ បានធ្វើ​សំណូមពរ​ទៅដល់ រដ្ឋមន្ត្រីក្រសួង​ពាក់​ព​ន្ធ័ មេត្តា ធ្វើការ​ពិនិត្យ ឡើយ​វិញ ដើម្បី​ធ្វើការ​ដកហូតយក​ដីព្រៃ​លិច​ទឹក​នោះ មក​រក្សា​ទុកជា​សម្បត្តិ​រដ្ឋ​វិញ តែ បើ​មិន​អញ្ចឹង​ទេនោះ ប្រជាពលរដ្ឋ ដែល​អាស្រ័យ​ជីវិត​ប្រចាំថ្ងៃ​ពឹងផ្អែក​ទៅ លើ​តំបន់ ព្រៃ លិច​ទឹក ច្បាស់​ជា​យ៉ាប់​ហើយ នឹង​អាច​ប្រឈមមុខ​ទៅរក​ការងារ​ធ្វើ​នៅក្រៅ​ប្រទេស ផងដែរ​៕

IMG-20170303-WA0011 IMG-20170303-WA0012 IMG-20170303-WA0013 IMG-20170303-WA0014 IMG-20170303-WA0015

Leave a Reply

Your email address will not be published. Required fields are marked *