សូមជូនពរឲ្យអាជីវកម្មរបស់លោកអ្នកជួបតែការរីកចម្រើនជារៀងរហូត!!!

ករណី​បោះបង្គោល​រំលោភ​លើផ្លូវ​សាធារណៈ​នៅ​ស្រុក​ស្ទឹងហាវ​ជំនាញ ពាក់​ព​ន្ធ័​កំពង់ ឆ្លើយ ដាក់​ជំនាញ​សិក្សា​គម្រោង​សាងសង​ផ្លូវ នឹង​រៀបចំ​ផ្លូវ​

 ខេត្ត​ព្រះសីហនុ​៖​រហូតមកដល់​ពេលនេះ​បញ្ហា​បោះបង្គោល​រំលោភ​លើដី​ផ្លូវ​សាធារណៈ នៅ ស្រុក​ស្ទឹងហាវ​នៅ​មិនទាន់​ដោះស្រាយ​ចេញ​នោះទេ ដោយ​លោក ហុង ហាវ ដែលជា​អ្នក បោះ បង្គោល លើផ្លូវ នោះបាន​ធ្វើការ​អះអាងថា

ចំណុច​បោះបង្គោល​នោះ​ជា​ដី កម្មសិទ្ធិ របស់គាត់ ចំណែកឯ ក្រុម ហ៊ុន​សាងសង់​ផ្លូវ បញ្ជាក់ថា​ក្រុមហ៊ុន ធ្វើ​ផ្លូវ​លើ​តែ​ដី​ផ្លូវ​ដែលមាន ស្រាប់ តែ ប៉ុណ្ណោះ ជា​លទ្ធផល បញ្ហា គ្រប់យ៉ាង​ត្រូវបាន​ទំលាក់​ទៅលើ ជំនាញ​មន្ទីរ​សាធារណៈការ ដែល ជា​អ្នកសិក្សា​គំរោង​នឹង​រៀបចំ​ធ្វើ​ផ្លូវ ទាំងអស់​។ 

​លោក ហុង ហាវ ដែល​ប្រជាពលរដ្ឋ​ក្នុងស្រុក​ស្ទឹងហាវ ស្គាល់​ច្បាស់​ថា​ជា​ថៅកែ ច​ញ្ចឹ​ម សត្វ​ក្រពើ នោះបាន​ធ្វើការ​អះអាងថា ក្រុមហ៊ុន ទ​ទូល​បន្ទុក​សាងសង់​ផ្លូវ ខាងលើនេះ បាន ធ្វើ ផ្លូវ​រំលោភបំពាន លើដី​ដែលមាន​កម្មសិទ្ធិ​(​ប្លង់ដី​លក្ខណៈ​ប្រព​ន្ធ័​)​ស្របច្បាប់​របស់គាត់ ដូចនេះ គាត់​ត្រូវតែ​បោះបង្គោល ការពារ​ដី​របស់គាត់​អញ្ចឹង​ហើយ មាន​អ្វី​ខុស​នោះទេ ហើយ ក្រុមហ៊ុន ធ្វើ​ផ្លូវ គួរ​ណាស់ ធ្វើ​ផ្លូវ ឲ្យ​ចំណុច គោលដៅ ដី​ផ្លូវ ពិតប្រាកដ​ទៅ វា​គ្មាន​បញ្ហា​អ្វី​តទៅទៀត នោះទេ​។​

​លោក ឈន់ ថែ​ស្រេង តំណាង​ក្រុមហ៊ុន (​ខេ​ប៊ី​អេ​ច ខន​ស្ត្រា​ក់សិន​)​ដែល ទ​ទូល បាន​សិទ្ធិ​ធ្វើ ការសាងសង់​ផ្លូវ​ចំនួន​២​ខ្សែ​ក្នុងស្រុក​ស្ទឹងហាវ​ខាងលើនេះ បានធ្វើការ​បញ្ជាក់ ប្រាប់ ឲ្យ​ដឹងថា​ការ​សាង សង់​ផ្លូវ ក្រុមហ៊ុន អនុវត្ត​ន៏ ទៅតាម​ប្លង់​ដែល​មន្ត្រី​ជំនាញ​របស់​ក្រសួង ប្រគល់​ឲ្យ​ប៉ុណ្ណោះ​នឹងមិន​មាន ចំណុច​ណា​កែប្រែ ឬ​ពង្រីក​បន្ថែម​នោះទេ គឺ​ធ្វើទៅ​តាមតែ​ផ្លូវ ចាស់ ដែលមាន​ស្រាប់​។ 

​លោក ណុប ហេង ប្រធាន​មន្ទីរ សាធារណៈការ​ណ៏​នឹង​ដឹក ជញ្ជូន ខេត្ត​ព្រះសីហនុ ក៏​ដូច លោក ប៊ួ វាសនា មន្ត្រី​ជំនាញ​ផ្នែក​សិក្សា​គំរោង សាងសង់ ផ្លូវ នឹង​រៀបចំ​ផ្លូវ​របស់​ក្រសួង សាធារណៈការ​នឹង​ដឹកជញ្ជូន បានធ្វើការ​បញ្ជាក់ថា​ការសាងសង់​ផ្លូវ​ខាង​នេះ មិនមាន អ្វី​កែប្រែ​ឲ្យ​ខុសពី លំនាំ ផ្លូវ ចាស់​ដែលមាន​ស្រាប់​នោះទេ គឺ​ភាគី​ខាង​ក្រុមហ៊ុន ធ្វើ​ទៅតាម តែ​ផ្លូវ​ចាស់​តែប៉ុណ្ណោះ ចំណែក ឯ ប្រឡាយ​សំរាប់​ទឹក​ហូរ​នៅ​សាង​ខាង​ផ្លូវ ក៏​ដូចគ្នា​គឺ​សុទ្ធសឹង ធ្វើ​លើ​ចំណុច ទឹក ហូរ ចាស់ ទាំងអស់​។ ដូចនេះ​ដូចជា​គ្មានអ្វី ដែល​លោក ហុង ហាវ ត្រូវធ្វើ​ការតវ៉ា​នោះទេ ពីព្រោះ វា​មិន​ប្រាកដថា​ដី​កម្មសិទ្ធិ របស់គាត់ មាន​ដល់​ផ្លូវ​សា ធារ​ណៈ បែបនេះ​នោះឡើយ​តែបើ​សិន​ជាមាន​មែន​ច្បាស់​ជា​យ៉ាប់​ហើយ​ជំនាញ​ដែលមាន​ការពាក់​ព​ន្ធ័ ចេញ​ប្លង់​កម្មសិទ្ធិ​លើដី​នេះ​។ 

​ដោយឡែក សំរាប់ លោក សំរិទ្ធ កុសល់ ប្រធាន​ភូមិបាល​ស្រុក​ស្តឹង​ហាវ​ជុំវិញ​បញ្ហា​ខាង លើ នេះ​ក៏ បានធ្វើការ​បញ្ជាក់​ផងដែរ​ថា ការសិក្សា​ពី​គម្រោង សាងសង់​ផ្លូវ​ខាងលើនេះ មន្ទីរ ជំនាញ​ពាក់ ព​ន្ធ័​ដែល​ចុះមក​ធ្វើការ​សិក្សា ក្នុងការ​រៀបចំ​សាងសង់​ផ្លូវ​នេះ កន្លងមក មិនបាន​ធ្វើ ការសហការ​ណ៏​ជា មួយ អាជ្ញាធរ​មួលដ្ឋាន .​មន្ត្រី​ជំនាញ​បរិស្ថាន ឬ​មន្ត្រី​ជំនាញ​សុរិយោដី​នោះទេ ទើប​ធ្វើ​ផ្លូវខុស​ចំណុច បង្ក​ឲ្យ​មាន​បញ្ហា​បែបនេះ ។ លោក សំរិទ្ធ កុសល់ បាន​បន្ត ទៀតថា បើសិនជា​កិច្ចការ​សាងសង់ ផ្លូវ ខាង លើ​នេះ មានការ​សហការ​ជាមួយ​មន្ត្រី​ជំនាញ​សុរិយោដី ហើយ​អនុវត្ត​ន៏​ទៅតាម តែ​អ្វីដែល មន្តី​ើ​ន នា​ញ​ចុះ​កំណត់​ឲ្យ​វា​គ្មាន​បញ្ហា​អ្វី​នោះទេ ពីព្រោះ ប្លង់ដី នៅ​សងខាង​ផ្លូវ នឹង ដី​ផ្លូវ សុទ្ធសឹង មាន ការកំណត់​ច្បាស់លាស់ នៅក្នុង ប្លង់ សុ​រិ យោ​ដី​ទាំងអស់​។​

 សរុបសេចក្តី​មក​រឿងរ៉ាវ​គ្រប់យ៉ាង ដែល បង្ក​ឲ្យ​មាន​ភាព​ស្មុក ស្មាញ បែប នេះ គឺ​សុទ្ធសឹង ផ្តើមចេញ ពី ជំនាញ​សិក្សា​គម្រោង សាងសង់ ផ្លូវ​ទាំងអស់ ។​
 .​ជាមួយគ្នានេះ លោក ឆាយ សុ​គុន្ធ ដា អភិបាល​នែ​គណៈ​អភិបាលស្រុក ស្ទឹងហាវ បានធ្វើ ការបញ្ជាក់ ថា នៅ​ចំពោះមុខ មន្ត្រី​ជំនាញ​បានធ្វើការ​អះអាងថា ចំណុច​ដែលមាន​បោះ បង្គោល នោះ ជា​ដី មាន កម្ម​សិទ្ធ​ឯកជន​ស្របច្បាប់ មិនមែនជា​ដី​ផ្លូវ​នោះទេ ។​ប៉ុន្តែរ​ទោះជា​យ៉ាងណា ចំពោះ កិច្ចការ ខាងលើនេះ លោក​នឹង​ព្យាយាម​ធ្វើការ​សម្រប​ស​ម្រូ​ល​ដោះស្រាយ ឲ្យ​អស់ លទ្ធភាព មុននឹង​ឈាន ទៅដល់ ការអនុវត្ត​ន៏​តាម​និ​តី​វិធី​នែ​ច្បាប់ តែ​ទន្ទឹមនឹងនេះ លោក ក៏បាន​ធ្វើការ ស្នើរ​សុំ ឲ្យ ភាគី​ទាំង សងខាង .​ម្ចាស់ ដី​នឹង​ក្រុមហ៊ុន សាងសង់ ផ្លូវ មេត្តា ផ្តល់ ការយោគយល់ គ្នា ក្នុងន័យ​មនោសញ្ចេតនា ឈ្នះៗ​ទាំងអស់ គ្នា ដើម្បី ឲ្យ​ដំណើរការ សាងសង់ ផ្លូវ បាន រលូន​ផង​។​

.​គួរបញ្ជាក់​ផងដែរ​ថា ផ្លូវ​ចំនួន​២​ខ្សែ​ដែល​កំពុងធ្វើការ​សាង សង់​ចាក់​អ៊ុត​កៅ​ស៊ួ​ខាង លើ​នេះ មាន​ប្រវែង ជាង​៤០០០​ម៉ែត្រ គឺជា​ផ្លូវ​រង​ការខូចខាត​ជាច្រើន​ឆ្នាំ​មក ហើយ មិន ដែលមាន​ការជួលជុល នោះទេ ហើយ​ជុំវិញ​បញ្ហា​ផ្លូវ​នេះ ប្រជាពលរដ្ឋ បានធ្វើការ​ស្មើ​សុំ ទៅ​រាជរដ្ឋាភិបាល ជាច្រើន អាណត្តិ​មក ហើយ ប៉ុន្តែ​មិនដែល​ទ​ទូល​បាន​លទ្ធ​អ្វី​សោះ ទើបតែ ពេលនេះ ទើប​រាជរដ្ឋាភិបាល​ស​ម្រេច សាង សង់​ឲ្យ បែប​ជា មាន​ការបង្ក​រាំងស្ទះ បែបនេះ​ទៅវិញ ៕

?

?

?

?

?

?


Leave a Reply

Your email address will not be published. Required fields are marked *