សូមជូនពរឲ្យអាជីវកម្មរបស់លោកអ្នកជួបតែការរីកចម្រើនជារៀងរហូត!!!

ឈើ​ហ៊ុ​ប​ផ្ចឹក​១៤​គោយន្ត​លោក​ប្រធាន​មន្ទីរ​កសិកម្ម​បញ្ជារ​អោយ​មេព្រៃ​ក្តុល​ចុះមកបង្ក្រាប​មិនទាន់​ពេលវេលា​ត្រូវ​គោយន្ត​ដឹកឈើ​បើក​គេច​អស់​

​ខេត្តកំពង់ឆ្នាំង​៖ ឈើ​ហ៊ុ​ប​ផ្ចឹក​ធំៗ​ចំនួន​១៤​គោយន្ត​ដែល​បាន​កាប់​ចេញពី​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​ខេត្តពោធិសាត់ សម្ងំ​លាក់ខ្លួន​ពេល​ថ្ងៃ​នៅក្នុង​ភូមិ​ដំណាក់​ខ្លុង ឃុំ​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស  ត្រូវបាន​ក្រុមអ្នកកាសែត​ប្រទះ

ឃើញ​នៅ​ម៉ោង​២​រសៀល  ថ្ងៃទី​១៩ ខែ​មិនា ឆ្នាំ​២០១៧ ហើយ​បាន​រាយការណ៍​ជូន​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត បញ្ជារ​អោយ ស ង្កា​ត់​រដ្ឋបាល​ព្រៃឈើ​គ្រាំង​ស្គារ​ចុះបង្ក្រាប ប៉ុន្តែ​ដោយសារតែ​ភាព​អសកម្ម​យឺតយ៉ាវ​យូរ​ម៉ោង​ពេ ក​គោយន្ត​ដឹកឈើ​ល្មើសច្បាប់ ទាំងអស់នោះ​បាននាំគ្នា​បើក​គេច​ចូល​ព្រៃ​អស់​។​

​    ​អ្នកបើក​គោយន្ត​ដឹកឈើ​ហ៊ុ​ប​ផ្ចឹក​ធំៗ​ខាងលើនេះ​បាន​និយាយ​អោយដឹងថា​៖ ពួកគេ​​រស់នៅក្នុង​ស្រុក​សាមគ្គី​មានជ័យ បាននាំគ្នា​ឡើង​កាប់​ឈើ​ទាំងនេះ​នៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​ខេត្តពោធិសាត់  ដោយ​ត្រូវ​បង់លុយ​អោយ​មន្ត្រី​ការពារ​ដែនជម្រកសត្វព្រៃ​ក្នុង​១​គោយន្ត​៦​ម៉ឺន​រៀល​ទើប​ចូល​កាប់​ឈើ​លើ​ភ្នំ​បាន​។ នៅពេល​ដឹកឈើ​ត្រឡប់មកវិញ​ត្រូវ​បង់លុយ​អោយ​មេព្រៃ​ស្រុក​ភ្នំក្រវាញ​ក្នុង​១​គោយន្ត​៦​ម៉ឺន​រៀល  បង់អោ​យ​នគរបាល​និង​ប៉េអឹម​ក្នុង​មួយ​ស្ថាប័ន​២​ម៉ឺន​រៀល  ពេល​ចូលដល់​ដី​ស្រុក​ទឹកផុស ត្រូវ​បង់​អោយ​មេព្រៃ​ក្តុល​ក្នុង​១​គោយន្ត​១០​ម៉ឺន​រៀល  មេព្រៃ​រមាស​១០​ម៉ឺន​រៀល  ពេល​ជួប​នគរបាល​ស្រុក និង​ប៉េអឹម​ស្រុក​ត្រូវ​បង់​អោយគេ​ក្នុង​១​គោយន្ត​២​ម៉ឺន​រៀល​ទៀត​គឺ​បង់​អោយ​ហូរហែ​រហូត​អោយតែ​ជួប​សមត្ថកិច្ច  ទើប​អាច​ដឹកឈើ​ទៅដល់​ផ្ទះ​បាន​។​

​    ​អ្នក​ដឹក​ទាំងអស់នោះ​បានអោយដឹង​ទៀតថា​៖ ក្នុង​មួយ​ជើង​ពួកគាត់​ត្រូវ​ចំណាយពេល​ឡើង​កាប់​ឈើ​និង​ដឹកឈើ​មកវិញ​រយះពេល​១​ខែ  និង​ក្នុង​១​គោយន្ត​ដឹកឈើ​បាន​២​ម៉ែត្រគូប យកទៅលក់​បាន​លុយ​១៥០​ម៉ឺន​រៀល តែ​ត្រូវ​ចំណាយ​រត់ការ​តាមផ្លូវ​អស់​ពាក់កណ្តាល​នៅសល់​ពាក់កណ្តាល​ដែរ  ដោយឡែក​សមត្ថកិច្ច​មេព្រៃ​បាន​ប្រាប់ថា មិនត្រូវ​ដឹកឈើ​ពេល​ថ្ងៃ​ឡើយ គឺ​ចាំ​ពេលយប់​ចាំ​ដឹក​ចេញ​។​

​    ​ទាក់ទង​និង​បទល្មើស​ព្រៃឈើ​ខាងលើនេះ ក្រុមអ្នកកាសែត​យើង​ដែល​បាន​ប្រទះឃើញ​ករណីនេះ​ក៏បាន​រាយការណ៍​ជូន​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត  បន្ទាប់មក​លោក ងិន ហ៊ុន បាន​ប្រាប់ថា​លោក​បាន​បញ្ជារ​អោយ លោក សឹង ហាត នាយ​សង្កាត់​ព្រៃឈើ​គ្រាំង​ស្គារ​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប ប៉ុន្តែ​ជាង​២​ម៉ោង​ក្រោយមក​គេ​មិនឃើញ​សមត្ថកិច្ច​ចុះមក​បង្ក្រាប​ឡើយ គឺ​គេ​ទុក​ឱកាស​អោយ​គោយន្ត​ដឹកឈើ​បើក​គេច​អស់​តែម្តង​។​

​    ​ករណីនេះ​ប្រជាពលរដ្ឋ​សំណូមពរ លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត និង​លោក​អភិ​បា​ល​ខេត្ត មេត្តាជួយ​ចាត់​វិធានការណ៍​ក្តៅ​ចំពោះ​មន្ត្រី​អសកម្ម​ទាំងអស់​ខាងលើ ដែល​ពាក់​ព​ន្ធ័​បទល្មើស​នេះ​ផង  បើ​ពុំ​នោះទេ​ព្រៃឈើ​ជាតិ​ពិតជា​វិនាស​អស់ហើយ​៕  ( ឈៀង ថា​រិ​ទ្ធ )

bbbb ccc mmmm xx zzz
​    ​

Leave a Reply

Your email address will not be published. Required fields are marked *