សូមជូនពរឲ្យអាជីវកម្មរបស់លោកអ្នកជួបតែការរីកចម្រើនជារៀងរហូត!!!

ប្រជាពលរដ្ឋ​ជាង​៥០​គ្រួសារ​លើកគ្នា​តវ៉ា​សុំ​បិត​អាជីវកម្ម​បូម​ខ្សាច់​មួយកន្លែង​ក្នុងភូមិ​ស្រងាំទេ ព្រោះតែ​គេ​ដឹក​ខ្សាច់​ខូច​ផ្លូវ​នៅក្នុង​មូលដ្ឋាន​

​ខេត្តកំពង់ឆ្នាំង​៖ ប្រជាពលរដ្ឋ​ជាង​៥០​គ្រួសារ នៅក្នុង​ភូមិ​ស្រងាំ​ទេ ឃុំ​ប្រ​ស្នឹ​ប ស្រុក​រលាប្អៀរ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​មិនា ឆ្នាំ​២០១៧ បាន​លើ​គ្នា​មក​តវ៉ា​នៅ​ចំណុច​ទីតាំង​បូម​ខ្សាច់​មួយកន្លែង​នៅក្នុង​ភូមិ​ស្រងាំ​ទេ  ដើម្បី​សុំអោយ

​អាជ្ញាធរ​មូលដ្ឋាននិង​មន្ទីរជំនាញ​ជួយ​បិត​អាជីវកម្ម​បូម​ខ្សាច់​មួយ​នេះ​ព្រោះតែ​កន្លងមក​អាជីវ​កម្មនេះ បាន​ដឹក​ខ្សាច់​ធ្វើអោយ​ផ្លូវលំ​ជាច្រើន​កន្លែង​នៅក្នុង​មូលដ្ឋាន​រង​ការខូចខាត​។​

​    ​លោក ប៉ិច សុ​ផា តំណាង​ប្រជាពលរដ្ឋនៅក្នុង​ភូមិស្រ​ងាំ​ទេ​បានអោយដឹងថា​៖ អាជីវ​​កម្ម​បូម​ខ្សាច់​នេះ​ជា​របស់​ជនជាតិ​វៀតណាម​ម្នាក់​ឈ្មោះ​ទ្រី នៅ​ផ្សារ​ក្រោម ក្រុង​កំពង់ឆ្នាំង​​គេ​បានធ្វើ​សកម្មភាព​បូម​ខ្សាច់​នៅ​ចំណុច​នេះ​ជិត​មួយឆ្នាំ​មកហើយ និង​លោក​មិនបាន​ដឹងថា គេ​មានច្បាប់​ឬ​អត់​ច្បា​ន់​នោះទេ​។ ប៉ុន្តែ​កន្លងមក​ជិត​មួយ​ឆ្នាំនេះ រថយន្ត​ដឹក​ខ្សាច់​នេះ​បានធ្វើអោយ​ផ្លូវលំ​នៅក្នុង​ភូមិ​ជាច្រើន​កន្លែង​បាន​រង​ការខូចខាត  និង​មិន​បានឃើញ​ម្ចាស់​អាជីវកម្ម​នេះ​ជួយ​ជួសជុល​ផ្លូវ​ក្នុងភូមិ​ដែល​រង​ការខូចខាត​នោះឡើយ​។  ចំណែក​អាជ្ញាធរ​ភូមិ​ឃុំ​ក៏​មិនបាន​អើពើ​និង​រឿង​ខូច​ផ្លូវ​ដោយសារ​អាជីវកម្ម​បូម​ខ្សាច់​នេះដែរ​។ ម្យ៉ាងទៀត​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​សុំ​ទុក​ខ្សាច់​នៅ​ចំណុច​នេះ​ប្រើប្រាស់ កសាង​សំណង់​នានា​នៅក្នុង​ភូមិ  ប្រសើរ​ជាង​ពួកគាត់​ទៅ​ទិញ​ខ្សាច់​ពី​ភូមិ​ផ្សេង​ដែលមាន​តម្លៃ​ថ្លៃ  ហើយ​បែរជា​បណ្តោយ​អោយគេ​បូម​យក​ខ្សាច់​អស់ពី​ក្នុងភូមិ​ខ្លួនឯង​ទៅវិញ​។​

​    ​តំណាង​ប្រជាពលរដ្ឋ​បាន​អោយដឹងទៀតថា​៖ កន្លងមក​ជាង​១០​ថ្ងៃ​ហើយ​គាត់​បានដាក់​លិខិត​មាន​មេដៃ​ប្រជាពលរដ្ឋ​ជាង​៩០​គ្រួសារ​នៅក្នុង​ភូមិ​សុំ​បិត​អាជីវកម្ម​បូម​ខ្សាច់​នេះ​ជូន​លោក​មេឃុំ​រួចហើយ​ដែរ   តែ​មិនឃើញ​ឆ្លើយតប ហេតុនេះហើយ​ទើប​នៅ​ព្រឹក​នេះ ពួកគាត់​លើកគ្នា​មកសុំ​តវ៉ា ស្នើសុំ​ដល់​អាជ្ញា​ស្រុក​ខេត្ត និង​មន្ទីរជំនាញ​ជួយ​បិត​អាជីវកម្ម​បូម​ខ្សាច់​មួយ​នេះ​ផង និង​ស្នើ​សុំអោយ​ម្ចាស់​អាជីវកម្ម​នេះ​ជួយ​ជួសជុល​ផ្លូវ​នៅក្នុង​ភូមិ​ដែល​បាន​ខូចខាត​អោយ​បានល្អ​ឡើងវិញ​ផង​។​

​    ​ទាក់ទង​ក្នុង​រឿង​ខាងលើនេះ លោក អ៊ុក រស់ ប្រធាន​មន្ទីរ​រ៉ែ និង​ឋា​ម​ពល​ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​មិនា ឆ្នាំ​២០១៧ នេះ​បានបញ្ជាក់​អោយដឹងថា​៖  អាជីវកម្ម​បូម​ខ្សា​​ច់​ខាងលើនេះ​មាន​អាជ្ញា​ប​ណ្ណ័​ត្រឹមត្រូវ  ដោយ​ប្រាក់ចំណូល​១០​ភាគរយ​ត្រូវ​បង់អោ​យ​អា ជ្ញា​ធរ​សំរាប់​កសាង​មូលដ្ឋាន​។ ដោយឡែក​មកដល់ពេលនេះ​លោក​មិនទាន់​បានទទួល​លិ​​ខិត​ណាមួយ​ពី​ប្រជាពលរដ្ឋ​ក្នុង​រឿង​សុំ​បិត​អាជីវកម្ម​បូម​ខ្សាច់​នេះឡើយ  ប៉ុន្តែ​បើ​មាន​លិ​ខិ​
​ត​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ពិតមែន នោះ​លោក​នឹង​យកមក​សិក្សា​ដោះស្រាយ​ជាមួយ​ជំនាញ និង​អាជ្ញាធរ ជូន​ប្រជាពលរដ្ឋ​អោយបាន​សមស្រប​៕

6666 7777 88 1111 3333 5555 
​    ​

Leave a Reply

Your email address will not be published. Required fields are marked *