សូមជូនពរឲ្យអាជីវកម្មរបស់លោកអ្នកជួបតែការរីកចម្រើនជារៀងរហូត!!!

សួនច្បារ​វិមានឯករាជ្យ​ក្រុង​កំពង់ឆ្នាំង បានក្លាយ​ជា​សួន​គំនរ​សម្រាម អាង​នាគ​បាញ់ទឹក​ក្លាយជា​កន្លែង​បោក​ខោអាវ​

​ខេត្តកំពង់ឆ្នាំង​៖ នៅ​សួនច្បារ​វិមានឯករាជ្យ ក្នុង​ក្រុង​កំពង់ឆ្នាំង នា​ថ្ងៃទី​១៩ ខែ​មិនា ឆ្នាំ​២០១៧ មាន​គំនរ​សម្រាម​ជាច្រើន​កំពុង​បង្អួត​ភ្ញៀវ​ទេសចរណ៍ ដែល​ធ្វើដំណើរ​កំសាន្ត នៅ​កណ្តាល​បេះដូង​ក្រុង​កំពង់ឆ្នាំង ពិសេស អ្នក​មក​ហាត់ប្រាណ ។

គំនរ​សម្រាម​ទាំងនេះ​មាន​រយៈពេល​២-៣​ថ្ងៃ​ហើយ ដោយ​គេ​មិនឃើញ​ក្រុមហ៊ុន​ណា​មក​ប្រមូល​យកទៅ​ចោល​ឡើយ  ទន្ទឹម​នោះដែរ​គេ​ឃើញ​បុរស​ម្នាក់​កំពុង​ចុះ​បោកគក់​ខោអាវ​ក្នុង​អាង​នាគ​បាញ់​ទឹក​ផងដែរ  ធ្វើអោយមាន​រិៈ​គន់​ថា ថ្នាក់​ដឹក​ខេត្ត ក្រុង​មិនបាន​គិតគូរ​បញ្ហា​នេះ ។ 

.​    ​គេ​សង្កេតឃើញថា នៅ​ជុំវិញ​សួនច្បារ​វិមានឯករាជ្យ មាន​ធុងសម្រាម​ជាច្រើន​បានដាក់​យ៉ាង​ត្រឹមត្រូវ ដែលមាន​សម្រាម​ពេញ​ធុង ហៀរ​ចេញមកក្រៅ និង​បន្ទាប់មក មាន​អ្នកយក​សម្រាម​មក​គរ នៅក្បែ​ធុងសម្រាម​បន្ថែមទៀត ។​គំនរ​សម្រាម​ក្រៅ​ធុង​ទាំងនោះ ត្រូវបាន​សត្វ​ឆ្កែ កកាយ​រក​ចំណី​បណ្តាលអោយ​រាយប៉ាយ​ហើរ​ពេញ​សួន​មើលទៅ​មិន​ខុសពី​សួនច្បារ​សម្រាម​ឡើយ ។ 

​មិន​ត្រឹមតែ​ប៉ុណ្ណោះ មាន​ទាំង​មុ​ស្សមក​ចុះ​ងូតទឹក បោក​ខោអាវ​ក្នុង​អាង​នាគ​បាញ់​ទឹក​ទៀត ដែល​ពិតជា​ហួសហេតុ​ពេក​ហើយ ដែល​អាជ្ញាធរ​ក្រុង​បណ្តោយអោយ​មាន​ករណីបែបនេះ​កើតឡើង​។ ប្រជាពលរដ្ឋ​ដែល​ដើរ​ហាត់ប្រាណ​បាន​និយាយថា  គំនរ​សម្រាម​នេះ​មាន​២-៣​ថ្ងៃ​ហើយ​មិនដឹង​បាត់​ក្រុមហ៊ុន​ប្រមូល​សម្រាម​នោះ​ទៅណា​ទេ​មិនឃើញ​មក​ប្រមូល​សម្រាម​ចេញពី​ក្នុង​សួនច្បារ​ទេ ហើយ​សម្រាម​ទាំងនោះ​ភាគច្រើន​គឺ​អ្នកលក់ដូរ​ពេល​ល្ងាច​ជា​អ្នក​យកមក​ចោល ។​
​ទាក់ទង​រឿងនេះ លោក ហៃ មនោ​រម្យ អភិបាលក្រុង​កំពង់ឆ្នាំង​បានអោយដឹង​នៅ​រសៀល​ថ្ងៃទី​១៩ ខែ​មិនា នេះ​ថា បញ្ហា​នេះ​មកពី​ក្រុមហ៊ុន​ប្រមូល​សម្រាម​ទើប​ដេញថ្លៃ​បាន​ថ្មី មិនទាន់​អនុវត្ត​បានល្អ​តាម​សៀវ ភៅ​បន្ទុក ។ កន្លងមក​សាលាក្រុង​ធ្លាប់បាន​ណែនាំ​ច្រើនដង​ហើយ​តែ​នៅតែ​ធ្វើ​មិនបាន គឺ​ប្រមូល​មិនបាន​ទៀងទាត់ ហេតុនេះ​លោក​នឹង​ណែនាំ​ម្តងទៀត ។ លោក​អភិបាលក្រុង​កំពង់ឆ្នាំង ក៍បាន​បញ្ចាក់​ដែរ​ថាៈ នៅ​ថ្ងៃទី​២២ ខែ​មិនា ខាងមុខនេះ អាជ្ញាធរខេត្ត នឹងមាន​ការប្រជុំ​មួយ​ជាមួយ​អ្នកប្រមូល​សម្រាម អ្នកលក់ដូរ អា​ជី វ​កម្ម​ផ្ទះសំណាក់ និង​ភោជនីយដ្ឋាន​ជាដើម ដើម្បី​និយាយ​ពី​រឿង អនាម័យ ទីក្រុង​ស្អាត ។ 
​រឿង​ទីក្រុង​ស្អាត គឺ​ផ្តើម​ពី​យើងទាំងអស់គ្នា បើ​គ្មាន​ការចូលរួម​ទេនោះ ទោះបី​មាន​ក្រុមហ៊ុន​ប្រមូល​សម្រាម​ច្រើន​ទៀត ក៍​នៅតែ​ទីក្រុង​មិន​ស្អាត​ដែរ​បើ​គ្មាន​អ្នកចូលរួម​នោះ ៕  ( ឈៀង ថា​រិ​ទ្ធ )

DSC07053 DSC07054 DSC07055 DSC07057

Leave a Reply

Your email address will not be published. Required fields are marked *