សូមជូនពរឲ្យអាជីវកម្មរបស់លោកអ្នកជួបតែការរីកចម្រើនជារៀងរហូត!!!

អ្នកស្រី យឹម សូនីតា ស្នើរសុំអន្តរាគមន៍ទៅសម្តេចហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ខេត្តឧត្តរមានជ័យ៖ករណីទំនាស់ដីធ្លីដែលបានអូសបន្លាយពេលដ៏រុំារ៉ៃរហូតមកទល់នឹងពេលនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាល ប្រកាសឲ្យអាជ្ញាធរ មានសមត្ថកិច្ច គ្រប់បណ្តាខេត្ត រាជធានីទាំងអស់ ត្រូវតែទទួលខុសត្រូវ យកចិត្តទុកដាក់

ដោះស្រាយ ជូនប្រជាពលរដ្ឋឲ្យខាងតែបានជាដាច់ខាត បើលេចចេញពីខេត្តណាមួយ គឺខេត្តនោះត្រូវតែដោះស្រាយជាបន្ទាន់ នេះជាសារដាស់តឿនដល់មន្រ្តីក្រោមឧិវាទ ឲ្យបញ្ឈប់សកម្មភាពរំលោភដីធ្លីរបស់ប្រជាពលរដ្ឋតទៅទៀត ដោយឈរ លើស្មារតីទទួលខុសត្រូវចំពោះប្រជាពលរដ្ឋក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេច បានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅកម្ពុជា ។ លោកស្រីយឹម សូរីតា ជាអតីតភ្នាក់ងាររបស់អគ្គសេនាធិការផ្នែកទំនាក់ទំនងជាមួយខ្មែរក្រហមក្នុងតំបន់អន្លង់វែង ដោយបានបំពេញតួនាទីយ៉ាងសកម្មក្រោមស្មារតីលះបង់ដ៏ធំធេងក្នុងការអូសទាញកម្លាំងខ្មែរក្រហមឲ្យចូលធ្វើសមាហរណកម្មជាមួយរាជរដ្ឋាភិបាល ។

ពេលនេះលោកស្រី យឹមសូរីតាកំពុងមានបញ្ហាលំបាកយ៉ាងខ្លាំងពីករណីវិវាទដីធ្លីនាពេលកន្លងមកនេះ លោកស្រីបានប្តឹងទាមទារគ្រប់គ្រងដីទាំងអស់របស់គាត់ទៅតុលាការខេត្តសៀមរាបឧត្តរមានជ័យ ហើយតុលាការបានសម្រេចភាពមិនប្រក្រតីចំពោះលោកស្រីយឹមសូរីតា ទោះបីលោកស្រីមានភស្តុតាងនិងសាក្សីយ៉ាងណាក្តី ក៏ការអនុវត្តសាលក្រមមានភាពអយុត្តធម៌មកលើលោកស្រីជាពន់ពេកណាស់រហូតមកដល់ពេលនេះនៅតែមិនទាន់បានបញ្ចប់ ទើបលោកស្រីយឹមសូរីតាបានធ្វើលិខិតស្នើសុំតាមរយះឯកឧត្តអភិបាលខេត្តឧត្តរមានជ័យទៅសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី ក្នុងគោលបំណងទាមទារគ្រប់គ្រងដីទាំងអស់របស់លោកស្រីមកវិញ ដោយសារតែឈ្មោះម៉ែនលន ជាប្តី និងប្រពន្ធឈ្មោះម៉ែន សុផាន បានរំលោភយកដីហើយថែមទាំងប្តឹងលោកស្រីទៅតុលាការ ហើយតុលាការបានចេញសាលក្រមលេខ១០០កាលពីថ្ងៃទី៣០ខែ០៩ឆ្នាំ២០០១ ដោយសម្រេចឲ្យលោកស្រីជាម្ចាស់ដីជាអ្នកចាញ់ក្តី។

ប៉ុន្តែក្នុងការសម្រេចសេចក្តីបែបនេះទើបមិនអាចអនុវត្តបានសម្រេចជោគជ័យនោះទេ រហូតមានការចុះសម្របសម្រួលពីលោកយឹមសានអតីតអភិបាលស្រុកអន្លុងវែង តាមរយះកិច្ចអន្តរាគមន៍ពីឯកឧត្តមអភិបាលខេត្តនៅថ្ងៃទី២៥ខែ០៧ឆ្នាំ២០០២ ទើបទទួលបានការព្រមព្រៀងគ្នាដោយគ្មានការបង្ខិតបង្ខំដើម្បីបញ្ចប់បញ្ហាវិវាទលើសំណុំរឿងនេះ ។

គួររំលឹកថាលោកស្រីយឹមសូរីតា ទទួលបានការលើកទឹកចិត្តពីឯកឧត្តមយឹមពីមមេបញ្ជាការកងពលលេខ២៣ ដែលបានផ្តល់ដីលំនៅដ្ឋានមួយឡូតិ៍ដែលមានទំហំក្បាលដី៤២ម៉ែត្របណ្តោយទល់នឹងអូរជីកស្ថិតនៅភូមិអូរចិញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យតាំងពីឆ្នាំ១៩៩៨មកម្ល៉េះ លុះមកដល់ឆ្នាំ១៩៩៩ ឈ្មោះម៉ែនលន និងប្រពន្ធឈ្មោះម៉ែនសុផានបានចេញមុខមកអះអាង កាន់កាប់លើដីរបស់លោកស្រីទាំងស្រុងតែម្តងរហូតប្តឹងលោកស្រីដល់តុលាការទៀតទើបមានបញ្ហាទំនាស់ដីធ្លីនេះកើតឡើង រហូតមកដល់ពេលនេះហើយនៅថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៥ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្តរមានជ័យនិងមន្រ្តីសាលាខេត្តបានចុះអង្កេតនិងសម្របសម្រួលករណីទំនាស់នេះសារជាថ្មី ដោយសំអាងលើពាក្យបណ្តឹងរបស់ភាគីម្ខាងទៀត ដោយធ្វើការបដិសេធមិនទទួលស្គាល់ការសម្របសម្រួលពីលោកអភិបាលស្រុកក្នុងពេលកន្លងមក ស្រាប់តែនៅថ្ងៃទី២១ ខែកញ្ញាឆ្នាំ២០១៥ សាលាដំបូងខេត្តឧត្តរមានជ័យបានចេញដីការលេខ១០២៨អយ បង្គាប់ឲ្យលោកស្រីធ្វើការរុះរើរបងនិងរុះរើផ្តះទាំងអស់ចេញពីដីរបស់គាត់(យឹមសូរីតា) ចោទថាជាដីទំនាស់ដោយឲ្យចាកចេញជាបន្ទាន់ ព្រមទាំងបង្គាប់ឲ្យបង់ជម្ងឺចិត្ត ចំនួន៥លានរៀលឲ្យបានមុនថ្ងៃទី១៦ខែតុលាឆ្នាំ២០១៥ជាកំណត់ទៀតផង ការអនុវត្តសាលក្រមជាច្រើនលើកច្រើនសារពុំបានសម្រេចនោះឡើយ ។

ទាក់នឹងករណីទំនាស់ដីធ្លីខាងលើនេះ លោកស្រីយឹមសូរីតានិងបងប្អូនប្រជាពលរដ្ឋដែលជាអតីតកម្លាំងសមាហរណកម្មទាំងអស់មានកិត្តិយសសូមគោរពរាយការណ៍ជូនដល់ប្រមុខរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដោយក្តីគោរពដ៏ខ្ពង់ខ្ពស់មេត្តាជួយអន្តរាគមន៍ទៅអាជ្ញាធរខេត្ត និងតុលាការខេត្តតាមការស្នើសុំលើសំណុំរឿងតាមរយះឯកឧត្តមអភិបាលខេត្តឧត្តរមាជ័យ ដើម្បីដោះស្រាយបញ្ចប់ករណីទំនាស់ដីធ្លីដែលចេះតែបន្តអូសបន្លាយពេលវេលាតទៅទៀតរកទីបញ្ចប់គ្មាននោះ ច្បាស់ជាសង្គ្រាមដីធ្លីនិងផ្ទះរីករាលដាលកាន់តែធំឡើងនៅក្នុងប្រទេសកម្ពុជាទាំងមូល ហេតុដូច្នេះហើយប្រជាពលរដ្ឋស្នើសុំមតិយោបល់ដ៏ខ្ពង់ខ្ពស់ពីសម្តេចដើម្បីរក្សាបាននូវសុវតិ្ថភាពនៃការស់នៅក្នុងសម័យសមាហរណកម្មតម្លៃអ្នកតស៊ូដ៏ស្មោះត្រង់ការពារជាតិមាតុភូមិនិងការរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋដែលជាក្តីបំណងប្រាថ្នាតែមួយគត់របស់សម្តេចនិងរដ្ឋាភិបាល
សារព័ត៌មានដូចជាទឹកនិងត្រីដែលមិនអាចខ្វះគ្នាបានឃើញអ្វីជាការពិតជាក់ស្តែងទទួលបានព័ត៌មាននិងឯកសារគ្រប់គ្រាន់ក៏សុំសំណូមពរដ៏ទទូចពីសម្តេច ដោយក្តីមេត្តាជួយកិច្ចអន្តរាគមន៍ចំពោះលោកស្រីយឹមសូរីតាតាមការស្នើសុំដោះស្រាយករណីទំនាស់ដីធ្លីដើម្បីបានសិទ្ធិកាន់កាប់ឡើងវិញ ព្រោះជាគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់ថ្នាក់ដឹកនាំក្រោយពីមានសមាហរណកម្មបន្សល់ទុកដីមួយឡូតិ៍សំរាប់សង់លំនៅដ្ឋានរស់នៅជាប្រជាពលរដ្ឋ ទទួលបានពីការលើកទឹកចិត្តផ្តល់តម្លៃអ្នកតស៊ូពីឯកឧត្តមយឹមពឹមដើម្បីឲ្យលោកស្រីយឹមសូរីតាបានរស់នៅបន្តជីវិតចុងក្រោយដោយសេចក្តីអនុគ្រោះ ៕

bbbbb iiii jjjjj kkkkk nnnnn oooo

Leave a Reply

Your email address will not be published. Required fields are marked *