សូមជូនពរឲ្យអាជីវកម្មរបស់លោកអ្នកជួបតែការរីកចម្រើនជារៀងរហូត!!!

លោកតា​ព្រុំ​ជ្រិ​ន ហៅ​តា​លលក​៖ មានតែ​សម្តេច​តេ​ជោ​ហ៊ុនសែន​រួមជាមួយ​តុលាការ​សាលាឧទ្ធរណ៍​ទេ​ដែល​ដោះស្រាយ​ដោយ​គតិ​ច្បាប់​ដល់​ខ្ញុំ​និង​ក្រុមគ្រួសារ​ខ្ញុំបាទ​

​រាជធានី​ភ្នំពេញ​៖​អ្វីដែល​ជាការ​ពិត​គឺ​នៅតែ​ពិត​ដដែល​ដូចជា​តួយ៉ាង ដែល​សាលាឧទ្ធរណ៍​បាន​បើកសវនាការ​ជំនុំ​ជំ​រះ​ក្តី​លើ​ករណី​រំលោភ​យក​ដី​ទាំង​បំពាន ទទឹងទិស​លួច​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​និង​តុលា​ការជាន់​ទាប ធ្វើ​ឲ្យ​ខ្មៅ​ទៅជា​ស

ឯ​ស​ទៅជា​ខ្មៅ​ក្រ​ឡៃ​ខុស​ការពិត ។ នេះហើយ​អស់លោក​ពូកែ​អា​ខាង​កេងកិប​លួចលាក់​បង្អែរ​ទិស​យក​មនុស្ស​អត់​មាន​កំហុស​ទៅ​ញាត់​គុក​ធ្វើ​អើយ ។​

​រហូតដល់​រឿងនេះ​ចូល​ទៅដល់​សាលាឧទ្ធរណ៍​បានធ្វើ​សេចក្តី​រា​ការណ៍​បញ្ចប់ ដោយ​ការទាញយក​ហេតុផល​ដោយផ្ទាល់​មាត់ កាលពី​ថ្ងៃទី​១១​មិនា​២០១៦ ​ មុននឹងជំរះក្តីលោកស៊ិនវិសាល បានដឹកនាំសមាសភាពក្រុមប្រឹក្សាចុះទៅដល់មូលដ្ឋានដីដែលមានទំនាស់ស្ថិតនៅភូមិតាខ្មៅ សង្កាត់តាខ្មៅក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមានរបាយការណ៍ដូចខាងក្រោមនេះ៖

១. ពាក្យបណ្តឹង​ឧ​ទ្ធ​រ​ណ៏​លេខ ០២៦ ចុះ​ថ្ងៃទី​១១ ខែ ឧសភា ឆ្នាំ​២០១៥ របស់​ចុង​ចម្លើយ​ឈ្មោះ ព្រំ សំណាង និង​ប្រពន្ធ​ឈ្មោះ ភឿន សុឃន ប្តឹ​ឧ​ទ្ធ​រ​ណ៏​នឹង​សាលក្រម​រដ្ឋប្បវេណី​លេខ ២៧ (​ជជ​) ចុះ​ថ្ងៃទី ១១.៥.២០១៥​ត្រង់​សេចក្តីសម្រេច ទាំងមូល​ធ្វើឡើង​ក្នុង​កំណត់​ច្បាប់ យោងតាម មាត្រា​២៦៥ នៃ​ក្រមនីតិវិធី​រដ្ឋ​វ​ប្បវេណី សាលា​ឧ​ទ្ធ​រ​ណ៏​អាច​យកមក​ទាញហេតុផល​មាត់​បាន​។​

២.​ចុង​ចម្លើយ​ឈ្មោះ ព្រំ សំណាង និង​ប្រពន្ធ​ឈ្មោះ ភឿន សុឃន ថ្លែង​ការ​ណ៏​ថា ដី​ទំនាស់​ទាំ​ហំ ៦​ម៉ែត្រ x ២២ ម៉ែត្រ គឺជា​ដី​ដើរចូល​ផ្ទះ​របស់ខ្លួន និង​បងប្អូន របស់ខ្លួន បី​គ្រួសារ​ទៀត ដើរចេញ​ចូល​ផ្ទះ តាំងពី​ឆ្នាំ​១៩៧៩ មក ចំណែកឯ​ដើមចោទ បានមក​រស់នៅ​ដី​ខាងមុខ​ក្នុង​ឆ្នាំ​១៩៨៥ បាន​ប្តឹង​ទាមទារ​ដី​មួយផ្នែក​ខាងមុខ​ជាប់​ផ្លូវ ថ្នល់​ពី​ឪពុក​របស់ ព្រំ សំណាង​។ 

​ខាងក្រោយ​ផ្ទះ​របស់ខ្លួន​ដី​ភូមិ​ចាស់ មាន​ដំណាំ​ដើមឈើ​ធំៗ និង​បញ្ចុះសព​ជីដូន​ជីតា​តាំងពី​សង្គមចាស់​មកម្ល៉េះ​។ ពេលមុន​មានទំនាស់​ដើមចោទ នាង ហួង ក៏​ធ្លាប់​ដើរ​ផ្លូវ​នេះ​ដើម្បី​ប្រក់​ថ្នូ​សព​ជីដូន​ជីតា ជាមួយ​ចាស់ៗ ក្រុមគ្រួសារ​ខ្លួន​ដែរ​។​

​ទំហំ​ដី​ផ្លូវ​របស់ខ្លួន ៦​ម៉ែត្រ គុណ ២២​ម៉ែត្រ x ២២​ម៉ែត្រ ពុំមែន​៧​ម៉ែត្រ x ២០​ម៉ែត្រ​ទេ ខាងក្រោយ​ពុំមាន​ផ្លូវចេញចូល​ទេ ។ ពេល​មានទំនាស់​គ្នា​
​ដែលមាន​សមត្ថកិច្ច​ណា​ទៅដល់​កន្លែងកើតហេតុ ឬ​ពុំដែល​សុរិយាដី​ខេត្ត​​ឬ គ​ណះ​កម្ម​ការដោះស្រាយ​វិវាទ​ដីធ្លី​ខេត្ត​ហៅ​ខ្លួន​ទៅ​ដោះស្រាយ និង​ពុំបាន​ដឹងថា​អភិបាល ខេត្ត​ប្រគល់​ដី​ផ្លូវ​របស់ខ្លួន​ឲ្យ​ភាគី​ដើមចោទ​ទេ ហើយ​ពេល​ដើមចោទ​ធ្វើ​បង្កាន់ដៃ​សុំ កាប់​កាន់​ដី​នេះ​ក៏​ខ្លួន​ពុំបាន​ដឹង​ដែរ ខ្លួន​ពុំ​ព្រម​ប្រគល់​ដី​នេះ​ឲ្យ​ដើមចោទ​ទេ​។ ខ្លួន​ពិតជា​ធ្វើ​រោង​ប្រក់​ស័ង្កសី លើដី​ទំនាស់​នោះ​ដើម្បី​ប៉ះ​កង់​ចិ​ព្ចឹ​ា​ម​ជីវិត​។ ខ្លួន​ធ្វើ​រោង​អស់​រយះពេល​ជាង​៥​ឆ្នាំ​មកហើយ​ដើមចោទ​ពុំមាន​ជំទាស់​​ខ្លួន​មាន​សាក្សី​ប្រជាពលរដ្ឋ និង​មាន​ចៅសង្កាត់ ដឹង​លឺថា ដី​ទំនាស់​នេះ​ជា​ផ្លូវចេញចូល​ផ្ទះ ប្រើប្រាស់​តាំងពី​ឆ្នាំ​១៩៧៩​មក​។ 
​ខ្លួន​មាន​ពាក្យសុំ​កាន់កាប់​ដីធ្លី នៅជាប់​ផ្លូវចេញចូល​ដី​ទំនាស់​នេះ​​ចំណែក​ដី​ទាំ​នា​ស់​ពុំមាន​សុំ​ពាក្យសុំ​កាន់កាប់​ព្រោះ​ជា​ផ្លួ​វ​ចូល​ផ្ទះ​ជាមួយ​បងប្អូន​។​

៣.​មេធាវី ថា​ន់ ម៉េង​លាប អ្នកតំណាង​ដោយ​អណ្ត​ត្តិ​ឲ្យ​ដើមចោទ​អះអាងថា​​សុំ​ឲ្យ​តុលាការ​បដិសេធ​កា​ទាមទារ​របស់​ចុង​ចម្លើយ​សុំ​ទាមទារ​ដី​ទំនាស់​នោះ​
​និង ឲ្យ​ចុង​ចម្លើយ​រុះរើ​រោង​ប្រក់​ស័ង្កសី របង និង​អាងទឹក​ចេញពី​ដី​របស់​កូន​កី្ត​ខ្លួន ព្រោះ​កូនក្តី ិ​ខ្លួន​មាន​ភស្តុតាង​បង្កាន់ដៃ​ទទួល​ពាក្យ​លេខ ៣២៣៦/៩០ ចុះ​ថ្ងៃទី​១២.០១.១៩៩០ បង្កាន់ដៃ​បង់ប្រាក់ ដើម្បី​ចុះ​អង្កេត​វាស់វែង​របស់​កា​រិ​ល័យ​កសិកម្ម​ខេត្តកណ្តាល និង​មាន​លិខិត​ជូនដំណឹង​លេខ ៨២៦ ស​.​ជ​.​ណ ចុះ​ថ្ងៃទី​២២.១០.២០១២ ​របស់​អភិបាលខេត្ត​កណ្តាល បានសម្រេច​ប្រគល់​ដី​នោះ​ឲ្យ​កូន​កី្ត​ខ្លួន​ឈ្មោះ នាង ហួង ជា​ម្មាស់ កម្ម​សិ​ទ្ចិ ដី​របស់​កូន​កី្ត​ខ្លួន​មាន​ទំហំ​សរុប ៣៤៨ ម៉ែត្រការ៉េ ​ដូច​មាន​ក្នុង​បង្កាន់ដៃ​ទទួល​ពាក្យ​ពី​ឆ្នាំ​១៩៩០ ហើយ​កាលនោះ​ការិយាល័យ​កសិកម្ម​បាន​ចុះ​វាស់វែង​ត្រឹមត្រូវ​។​

​មូលហេតុ​ដែល​ធ្វើ​ប័ណ្ណ​កម្ម​សិទ្ធ​ពុំបាន​ដោយសារ​មានទំនាស់​ជាមួយ​ចុង​ចម្លើយ តាំងពី​ឆ្នាំ​១៩៩៣ មក​។ ខ្លួន​ពុំមាន​កំណត់ហេតុ​ស្តីពី​ការដោះស្រាយ​ដី​នោះ​ជាមួយ​ចុង ចម្លើយ​ទេ មានតែ​លិខិត​ជូនដំណឹង ស​.​ជ​.​ណ របស់​សាលាខេត្ត​នោះ​។ ការលើកឡើង​របស់​មេ​ធា​វី​ថា ការិយាល័យ​កសិកម្ម​ស្រុក ចុះ​អង្កេត និង​វាស់វែង​ដី ទំនាស់​ពុំមាន​ឯកសារ​ណា​មក​បញ្ជាក់​អាច​ឲ្យ​ជឿ​បានទេ​។​

៤. មេធាវី យ៉ាន់ សុខា តំណាង​ឲ្យ​ចុង​ចម្លើយ​អះអាងថា ដី​ទំនាស់​នេះ​ជា​ផ្លូវ​ដើរចេញ​ចូល​ផ្ទះ​(​ដី​ភូមិ​) របស់​កូនក្តី​ខ្លួន និង​បងប្អូន​របស់គាត់ ៣​គ្រួសារ​ទៀត​។ នៅ​ពីក្រោយ​ផ្ទះ​កូនក្តី​ខ្លួន​មាន​ដំណាំ​ដើមឈើ​ធំៗ និង​មានប​ញ្ជុះ​សព​ដូនតា​តាំងពី​សង្គមចាស់​រហូត​មកដល់​សព្វថ្ងៃ​។ ក្រោយ​ថ្ងៃ​រំដោះ ១៩៧៩ ក្រុមគ្រួសារ​របស់​កូន​កី្ត​ខ្លួន បានមក​រស់នៅ​លើដីរ​បស់​ខ្លួន​វិញ ហើយ​ដី​ដែល​ដើមចោទ​បានមក​រស់នៅ​ដី​ខាងមុខ កាលពី​ឆ្នាំ​១៩៧៥ ទេ​។​
​ដើមចោទ​ធ្វើ​បង្កាន់ដៃ​ពុំមាន​ការដឹង​ឈឺ ឬ​ផ្តិតមេដៃ​ទទួលស្គាល់ របស់​អ្នក​ដែល​មក​រស់នៅ​ជាប់​ព្រំប្រទល់​ហើយ​បង្កាន់ដៃ​ទទួល​ពាក្យ​ដី​ទំនាស់​
​នោះ​ពុំមាន ព្រំប្រទល់ និង​លេខ  ក្បាលដី​ពុំ​ដឹង​ទទឹង​ប៉ុន្មាន និង​ប​ណោ្ត​យ​ប៉ុន្មាន សុំ​ប​ដិ​សេច​ចោល​បានទេ​។​

​លិខិត​លេខ​៨២៦ ស​.​ជ​.​ណ ចុះ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១២ តែ​១​សន្លឹក ដោយ​គ្មាន​ឯកសារ​អី្វ​ទាំងអស់ ភ្ជាប់​ជាមួយ បែបនេះ​ពុំ​អាចដកហូត​យក​ដី​រប​ស់​កូន​កី្ត​ប្រគល់​ឲ្យ​ដើមចោទ​បានទេ​។​

​កូនក្តី​ខ្លួន​មាន​សាក្សី​ប្រជាពលរដ្ឋ​៦០​គ្រួសារ និង​ចៅសង្កាត់​ឈ្មោះ​    ​​ជៀម ខូ​យ ដែលជា​អ្នករស់នៅ​មូលដ្ឋាន​ផ្ទាល់​កន្លែង​ដី​ទំនាស់​បញ្ជាក់ថា​ដី​ទំនាស់​គឺជា​ផ្លូវ​ចាស់ ទទឹង ៦​មែត្រ x ២២​ម៉ែត្រ ជា​របស់​កូន​កី្ត​ខ្លួន​ដើរចេញ​ចូល​ផ្ទះ​តាំងពី​ឆ្នាំ​១៩៧៩ មកដល់​សព្វថ្ងៃ​ពិតមែន ដូន​នេះ​ផ្អែក​តាមច្បាប់​ភូមិបាល​កូន​កី្ត​ខ្លួន​កាន់កាប់​ដើរ​លើ​ផ្លួ​វ​នោះ​ជាង​៣០​ឆ្នាំ​មកហើយ​។ 

៥.​ពេល​ក្រុមប្រឹក្សា​ថយ​មក​ធ្វើ​នីតិវិធី​តៀម​សម្រាប់​ការ​ទាញហេតុផល​ផ្ទាល់​​មាត់​ដើម្បី​ចុះទៅពិនិត្យ​ដី​ទំនាស់ គូស​ប្លង់ កំណត់​ទីតាំង​ព្រះ ដោយបាន​អញ្ជើញ​ម​ន្រី្ត ជំនាញ អា​ជ្ងា​ធរ​មូលដ្ឋាន លោក​ចៅសង្កាត់ លោក​មេភូមិ និង​ចូលរួម​ទេ​។ តាម​ការពិនិត្យ​ជាក់ ស្តែង​ឃើញថា​ដី​ទំនាស់​មាន​ទំហំ ៦​ម៉ែត្រ x ២២​ម៉ែត្រ មាន​ព្រំប្រទល់​ខាងជើង​​ទល់នឹង​ដី​ឈ្មោះ ព្រំ ជ្រឹង ខាងត្បូង ទល់នឹង​ដី​ឈ្មោះ នាង ហួង ខាងកើត​ជាប់​និង​ផ្លូវ ជាតិ​លេខ​២១​ខាងលិច​ជាប់​នឹង​ផ្ទះ​៤​គ្រួសារ ឈ្មោះ ព្រំ ផល្លា , ព្រំ ញ៉​, ព្រំ មុំ​, និង ព្រំ សំណាង​(​ចុង​ចម្លើយ​) នៅ​ខាងក្រោយ​ផ្ទះ​៤​គ្រួសារ​នោះ​មាន​ផ្នូរ​ប​ញ្ជុះ​សព​ដូនតា​តាំងពី សង្គមចាស់ និង មាន​ដើមឈើ​ធំៗ​ដំណាំ​ផ្សេងៗ​លើដី​នោះ​។ ទំហំ​ដី​ខាងក្រោយ​មាន ទទឹង​១២​ម៉ែត្រ បណ្តោយ ១០៤៥​ម៉ែត្រ​។ ដី​ទំនាស់​នោះ​គឺ​ដី​ផ្លូវ​ដែល​ចុង​ចម្លើយ​ដើរ​ផ្លូវជាតិ​លេខ ២១​ចូល ទៅផ្ទះ​ខ្លួន និង លើដី​ទំនាស់​នោះ ចុង​ចម្លើយ​រោង​លើ​ប្រក់​ស័ង្កសី មាន​រៀប​ឥដ្ឋ​ធ្វើ​អាងទឹក​តូច​ល្មម​។​ដូចនេះ​ក្រុមប្រឹក្សា​យល់ឃើញថា ការអះអាង​របស់​ចុង​ចម្លើយ មាន​ហេតុផល​ត្រឹមត្រូវ អាច​ឲ្យ​ជឿ​បាន​ថា ដី​ទំនាស់​ដែល​ដើមចោទ​ទាមទារ​គឺជា​ដី​ផ្លូវ​ដែល​ចុង​ចម្លើយ និង​បងប្អូន​៣​គ្រួសារ​សំរាប់​ដើរចេញ​ចូល​ផ្ទះ​និង​ដី ភូមិ​ខាងក្រោយ​គឺមាន​ភស្តុ​ង​តាង​ដូចជា​កិរិយា​កាន់កាប់​ស្តែង និង​ប្រើប្រាស់​លើដី​ផ្លូវ​នោះ ផ្ទះ​រស់នៅ​ដាំ​ដំណាំ និង​ដើមឈើ​ក្នុងភូមិ និង​ផ្នូ​វ ប​ញ្ជុះ​សព ដូនតា​គឺមាន​រយះពេល​ច្រើន​ឆ្នាំ​មកហើយ​។ ម្យ៉ាងទៀត​តាម​លិខិត​លេខ​១៨៨៧/១៣​ស​ភខ​ចុះ​ថ្ងៃទី​០៧​ខែតុលា​ឆ្នាំ​២០១៨ ចៅសង្កាត់​តាខ្មៅ​ឈ្មោះ ជៀម ខូ​យ​និង​មាន​ស្នាម​មេដៃ​ប្រជា​ពលរ​ដ្ខ​៦០​នាក់​អះអាងថា​ដី​ទំនាស់​៦​ម៉ែត្រ​គុណ​និង​២២​ម៉ែត្រ ជា​ដី​ផ្លូវ​ចាស់​ដើរចេញ​ចូល​របស់​គ្រួសារ​ព្រំ សំណាង​តាំងពី​ឆ្នាំ​១៩៧៩​មកម្ល៉េះ ។

​ចំពោះ​សេចក្តី​ថ្លែង​ការ​របស់​មេធាវី​ចាន់​ម៉េង​លាប​តំណាង​ឲ្យ​ដើមចោទ​ក៏​ដូច​សេចក្តីថ្លែងការណ៍​របស់​ដើមចោទ​នាង​ហួង កាល​នៅ​សាលាដំបូង​ថា​៖​ដី​ទំនាស់​ទំហំ​៧​ម៉ែត្រ​គុណ​២២​ម៉ែត្រ​ជា​កម្មសិទ្ធិ​របស់​ខ្លួន ដោយ​សំអាង​លើ​បង្កាន់ដៃ​ទទួល​ពាក្យ​លេខ​៣២៣៦/៩០ បង្កា​ន់​ទទួល​លេខក ៦២៥៦៤​ចុះ​និង​លេខគ ៦៣២៤០​ថ្ងៃទី​១២ ០១ ១៩៩០ របស់​កា​រិ​យា​ល័ក​សិ​កម្ម និង​លិខិត​លេខ​៨២៦​ស ជ ណ ចុះ​ថ្ង​ទី​២២ ១០ ២០១២ របស់​សាលា​ខេត្តកណ្តាល គឺ​ដើមចោទ​មានតែ​បង្កាន់ដៃ​ទទួល​ពា​ក្ស ហើយ​ពុំមាន​កិរិយា​កាន់កាប់​ដី​ទំនាស់​ជាក់ស្តែង ។ បង្កា​ន់​ទទួល​ពា​ក្ស​របស់​ដើមចោទ ពុំមាន​កំណត់ហេតុ​វាស់វែង ដែលមាន​ការបញ្ជាក់​ពី​មន្ត្រី​ជំនាញ​ថាៈ​ដី​ផ្លូវ​របស់​ចុង​ចម្លើយ​ទំហំ​៦​ម៉ែត្រ គុណ​២២​ម៉ែត្រ​គឺជា​ដី​ដែលមាន​ក្នុង​បង្កាន់ដៃ​ទទួល​ពា​ក្ស​លេខ​៣២៣៦/៩ ចុះ​ថ្ង​ទី​១២ ១០ ១៩៩០ របស់​ដើមចោទ​នោះដែរ ចំណែកឯ​លិខិត​លេខ​៨២៦​សជណ ចុះ​ថ្ងៃទី​២២ ១០ ២០១២ របស់​សាលា​ខេត្តកណ្តាល​នេះ​វិញ ក៏​ពុំមាន​ភ្ជាប់​មកជា​មួយ​នូវ​កំណត់ហេតុ​ស្តីពី​ការដោះស្រាយ​ដែល​បញ្ជាក់ថា​ភាគី និង​មន្ត្រី​ជំនាញ​ពាក់​ព​ន្ធ័ បាន​ចូលរួម​តាម​និតិ​វិធី​ច្បាប់​បានកំណត់​នោះឡើយ ដូចនេះ​ការអះអាង​របស់​ចុង​ចម្លើយ​ពីមុនមក​ពុំ​ដែលមាន​មន្ត្រី​ថ្នាក់ស្រុក ឬ​ថ្នាក់​ខេត្ត ហៅ​ខ្លួន​ទៅ​ដោះស្រាយ​ម្តងណា​ទេ គឺជា​ការអះអាង​មាន​លក្ខណៈ​ពុំ​ត្រឹមត្រូវ ។ ក្រុមប្រឹក្សា​យល់ឃើញថា​លិខិត​ជូនដំណឹង សជណ ដូចខាងលើ​ពុំមែន​ជា​សេចក្តីសម្រេច​របស់​គណៈ​កម្ម​ការដោះស្រាយ​វិវាទ​ដីធ្លី ឬ​សេចក្តីសម្រេច​របស់​តុលាការ​ដែលមាន​កំណត់​ក្នុង​ច្បាប់​ឡើយ ផ្ទុយទៅវិញ​ផ្អែក​តាម​ភស្តុតាង​និង​ការអះអាង​របស់​ចុង​ចម្លើយ​គឺ​ពិតជា​បាន​ប្រើប្រាស​ដី​ទំនាស់​នោះ​ចេញចូល​ផ្ទះ​របស់ខ្លួន​តាំងពី​ឆ្នាំ​១៩៧៩​មកដល់​សព្វថ្ងៃ​ហេតុនេះ​គប្បី​ច្រានចោល​ការទាមទារ​រប​ស់​ដើមចោទ ។​

៦ ការប្តឹង​ទាមទារ​របស់​ដើមចោទ​ឃើញថា​ដី​ទំនាស់​នោះ​ពុំ​មានប​ណ្ណ័​កម្មសិទ្ធិ​នៅឡើយ គឺជា​សមត្ថកិច្ច​របស់​អាជ្ញាធរ​ដោះស្រាយ​វិវាទ​ដីធ្លី តែ​ភាគី​ចុង​ចម្លើយ​ពុំបាន​តវ៉ា​អំពី​សមត្ថកិច្ច​ដោះស្រាយ​នោះទេ ។​

៧ សាលក្រម​រដ្ឋប្បវេណី​លេខ​២៧(​ជជ​)​ចុះ​ថ្ង​ទី​១១​ឧសភា​២០១៥ របស់​សាលាដំបូង​ខេត្តកណ្តាល​ពាន​សំរេចសេចក្តី​ពុំ​ត្រឹមត្រូវ​តាម​គតិ​ច្បាប់ គប្បី​លប់ចោល​តាម​មាត្រា​២៧៩​នៃ​ក្រម​វិធី​រដ្ឋប្បវេណី ។​

៨ ប្រាក់​ប្រដាប់​ក្តី​ជាន់​សាលាឧទ្ធរណ៍​គប្បី​ឲ្យ​ដើមចោទ​ឈ្មោះ​នាង​ហួង ទទួលបន្ទុក​តាម​មាត្រា​៦៤ នៃ​ក្រម​និតិ​វិធី​រដ្ឋប្បវេណី ។​

​ខាងក្រោម​នេះ​ជា​សំដី​របស់​លោកតា​ព្រុំ ជ្រិ​ន ហៅ​តា​លលក ដែល​គាត់​បច្ចុប្បន្ន​មាន​អាយុ ១០៤​ឆ្នាំ​ហើយ​មិនអាច​ឡើង​តតាំង​ក្តីក្តាំ​តាំងពី​សាលាដំបូង​រហូត​ដល់​សាលាឧទ្ធរណ៍​និង​តុលាការ​កំពូល​បានទេ មានតែ​បង្ហោះ​វីដេអូ​ឃ្លី​ប​តូច​មួយ​នេះ​ស្វែងរក​យុត្តិធម៌​ជូន​កូនចៅ​ជំនាន់​ក្រោយ​បន្ត ពិសេស​គឺ​ផ្ញើជូន​សម្តេច​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​អស់លោក​អ្នកមុខអ្នកកា​រ​ទៅ​តាម​សាលាដំបូង​សាលាឧទ្ធរណ៍ និង​តុលាការ​កំពូល​ជូនជ្រាប ៕

17410403_291632431260912_1104207772_n

2222

សូមស្តាប់គាត់និយាយតាមវីដេអូឃ្លីបនេះ


Leave a Reply

Your email address will not be published. Required fields are marked *