សូមជូនពរឲ្យអាជីវកម្មរបស់លោកអ្នកជួបតែការរីកចម្រើនជារៀងរហូត!!!

ឯណា​ទៅ​យុត្តិធម៌​?​យុត្តិធម៌​នៅត្រង់ណា​? ពាក្យ​ត្រង់ណា​ដែលថា​ជួយ​បំបាត់​ភាពក្រីក្រ​ដល់​ប្រជារាស្ត្រ​? មានតែ​ជាន់ក ដកស្លាប​ថែម​!!!

​ខេត្ត​ព្រះសីហនុ​៖​រឿងរ៉ាវ​ទំនាស់​ដីធ្លី​ដែល​ក្នុង​រយះពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​មាន​សភាព​ផុលផុស​ដូច​នាគ​លេង​ទឹក​ចេញពី​ភូមិ​១​ដល់​ភូមិ​១​ទៀត​នៅតាម​បណ្តា​ខេត្ត ហាក់បី​ដូរ​ជា​ស្រុះស្រួល​គ្នា នាំគ្នា​​ធ្វើបាតុកម្ម​តាំងពី​អហឹ​ង្សា​រហូតដល់​ប្រើប្រាស់

​កំលាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ទាំង​ទាហាន ប៉ូលីស ប៉េអឹម​ រួមទាំង​ស្ថាប​ន្ត័   តុលាការ​ក៏​ចូល​ដៃ​ចូល​ជើង​ជាមួយ​ផងដែរ​​ដោយ​យក​លេះ យើង​ជា​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ចុះ​អនុវត្ត​សាល​ក្រុម​​របស់​តុលាការ​ដោយ​សំអាង​លើ​ច្បាប់​ឈ្នះក្តី អ្នកណា​ដែលមាន​មុខមាត់ មានបុណ្យ​ស​កិ្ត មានអំណាច​ធំធេង ពី​ខ្មៅ​អោយទៅ​ជាស ពីស​ទៅជា​ខ្មៅ​យ៉ាង​រលូន ឥតមាន​គិត​​ពី​ការរង​ទុក្ខវេទនា​ស៊ី​អត់​ស៊ី​ឃ្លាន​របស់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ទឹកភ្នែក​ហូរ​ធ្លាក់​​ជោគ​ក្បាលជង្គង់ ឈូសឆាយ​កាយ​កំទេច​ផ្ទះសម្បែង​ជំរក​ដ៏​កំសត់​របស់គាត់​នោះឡើយ​។​

​មិនដឹង​ជាការ​អនុវត្ត​តាមច្បាប់​នោះ​សុក្រឹត ឬ​មិន​សុក្រឹត​យ៉ាងណា​នោះទេ​គឺ​គេ​ប៉ះ​ដៃ​យកដៃ ​ប៉ះ​ជើង​យក​ផើង​ដូចជា​តួយ៉ាង​រឿង​រ៉ាង​ទំនាស់​ដីធ្លី​១ កន្លែង​នៅ​ក្រុម​១​ភូមិ​៦(​អតីត​ភូមិ​ស្ពាន​ឆេះ​)  សង្កាត់​អូរត្រេះ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​​សហគម​ន៏​ស្ពាន​ឆេះ ដែលមាន​លំនៅដ្ឋាន ចំនួន ១៦​ហិត​តា គឺ​ខាងជើង​ទល់​និង​អូរ​ស្ពាន​នេះ​​ខាងត្បូង​ទល់នឹង​ដី​ប្រជាពលរដ្ឋ​ខាងលិច​ទល់នឹង​ថ្នល់ជាតិ និង​ខាងកើត​​ទល់នឹង​ដី​ប្រជាពលរដ្ឋ រួមជាមួយ​ដីស្រែ​ចំការ ទំហំ​១៥០​ហិត​តា​ថែមទៀត​។​

​ដី​នេះ​ប្រជាពលរដ្ឋ​ចំនួន​៤៣ គ្រួសារ​គាត់​បាន​កាន់កាប់​សង់​លំនៅដ្ឋាន និង​ធ្វើ​ស្រែចំការ​​តាំងពី​ឆ្នាំ​១៩៨៤​មកម្ល៉េះ​ ប៉ុ​នែ្ត​ក្នុងសម័យ​នោះ​ពួកគាត់​ពុំទាន់​បានធ្វើ​ប​ណ្ណ័​កម្ម​សិ​ទិ្ធ​កាន់កាប់​ដី​នោះទេ ដោយ​សំអាងថា​ក្នង​សម័យ​រដ្ឋ​កម្ពុជា ប្រធាន​ក្រុម ប្រធានភូមិ សង្កាត់​ស្រុក​ក្រុង ខេត្ត​​អ្នកណា​ក៏​ដឹង​ដែរ​ថា ដី​នេះ​ជា​ដី​របស់​ប្រជាពលរដ្ឋ​សង់​លំនៅដ្ឋាន ចំនួន​៤៣ គ្រួសារ​នេះ​ផងដែរ​។​

​តាំងពី​ពេលនោះ​មក​ស្រាប់តែ ឮ​និង​ឃើញច្បាស់​ពី​គំនិត​ខ្មៅ​ក្រ​ខ្វក់​របស់​បុគ្គល​ដែលមាន​​អំណាច​មួយចំនួន ឃុបឃិត​គ្នា​លួច​បន្លំ​ទាំង​ភ្នែក​ស្រស់ៗ​ធ្វើ​ប​ណ្ណ័​កម្ម​សិ​ទិ្ធ ឲ្យ​ទៅ​ឈ្មោះ ​ស៊ី​គង់​ទ្រី​វ​ចំនួន ១៩​ប​ណ្ណ័​តាំងពី​ឆ្នាំ​២០១១​មកម្ល៉េះ​។​

​ប៉ុន្តែ​ចម្លែក​ត្រង់​វា មិនទាន់​ទាំង​មានប​ណ្ណ័​កម្មសិទ្ធិ​នៅឡើយ​ផង​នោះ​គឺ​ក្នុងអំឡុង​ឆ្នាំ​២០០៦​មក​២០០៧​ស្រាប់តែ​ឈ្មោះ​ស៊ី​វគង់​ទ្រី​វ បញ្ជា​និង​ប្រើ​កម្លាំងប្រដាប់អាវុធ មក​ធ្វើ​​បាប​ដុតបំផ្លាញ​ផ្ទះសម្បែង ឈូសឆាយ​កំទេច​របស់ ប្រជារាស្ត្រ​ដែលជា​ម្ទា​ស់ដី​ពិតប្រាកដ​ទៅវិញ​។​

​ដោយ​កើត​ទុក​ពុំ​សុខចិត្ត​លើ​ការជិះជាន់​ធ្វើបាប ដុត​ផ្ទះសម្បែង​របស់​ប្រជារាស្ត្រ​ហើយ​ដែល​​កន្លងមក​នោះ​សង្ឃឹម​ទៅលើ​អស់លោក​ដែលមាន​ការពាក់​ព​ន្ធ័​ជួយ​សរប​សំរួល និង​ដោះស្រាយ​​ឲ្យ​គាត់​ទីបំផុត អូ​សប​ន្ថា​យ​ពី​១ ខែ​ទៅ​១​ខែ ពី​ឆ្នាំទៅ​ឆ្នាំ ទើប​ពេលនេះ​ពួកគាត់​សំរេចចិត្ត​ដាក់់​​ពាក្យបណ្តឹង​ទៅ​ឯកឧត្តម​ជា​សុផារ៉ា​ទេស​រដ្ឋ​ម​ន្រី្ត​និង​ជា​រដ្ឋ​ម​ន្រី្ត ក្រសួង​ដែនដី​នគររូបនីយកម្ម និង សំណង់ ដើម្បី​ចាត់វិធានការ​ណ៏​ជួយ​ពួកគាត់ ដែល​កំពុង​រងទុក្ខវេទនា ស៊ី​អត់​ស៊ី​
​ឃ្លាន​ត្រាំត្រែង​ក្នុង​ជីវិតចុងក្រោយ​របស់​ពួកគាត់​។ ​

សំណូមពររបស់ពួកគាត់គឺសង្ឍឹមនិងជឿជាក់លើសន្តានចិត្តទូលំទូលាយរបស់ឯកឧត្តមជាសុផារ៉ា ដែលធ្លាប់បានបង្ក្រាបពួកខឹលខូចនិងមន្ត្រីក្រោមឪវាទមួយចំនួនតូច ជួយផ្តល់កម្មសិទ្ធិដីធ្លីជូនមកប្រជាពលរដ្ឋជាច្រើនកន្លែង ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុនសែនប្រមុខរាជរដ្ឋាភិបាលដ៏ឆ្លាតវៃ ៕

17392232_291979227892899_688078357_n - Copy (3) 17392232_291979227892899_688078357_n - Copy (4) 17392232_291979227892899_688078357_n - Copy (5) 17392232_291979227892899_688078357_n - Copy (6) 17392232_291979227892899_688078357_n - Copy 17392232_291979227892899_688078357_n

DSC00883 DSC00884 DSC00886 DSC00889 DSC00890


Leave a Reply

Your email address will not be published. Required fields are marked *