សូមជូនពរឲ្យអាជីវកម្មរបស់លោកអ្នកជួបតែការរីកចម្រើនជារៀងរហូត!!!

ដង្ហើមចុងក្រោយ​របស់​លោកតា​ព្រំ​ជ្រឹ​ន ហៅ​តា​លលក អំពាវនាវ​ដល់​សម្តេច​តេ​ជោហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​……..!!!

​រាជធានី​ភ្នំពេញ​៖​រឿងរ៉ាវ​ទំនាស់​ដីធ្លី​កន្លងមក ភាគច្រើន​គឺ​គេ​តែងតែ​អូសបន្លាយ​ពេលវេលា​ជាច្រើន​ឆ្នាំ រក​ទីបញ្ចប់​គ្មានទេ មិនដឹងថា​ការអូសបន្លាយ​ពេលវេលា​នេះ​មកពី​មិនទាន់មាន​ពេល​ចុះ​សិក្សា​ស្រាវជ្រាវ​ដល់ ទីតាំង​ទំនាស់​ឬក៏​មកពី​ត្រូវ​រងចាំ​ធ្លា​ក់លុយ​ធ្លាក់​កាក់​ខាង​ណា​ច្រើនជាង​ខាង​ណា ។

ក្នុង​រឿង​ក្តីក្តាំ​នេះ​ត្រូវបាន​គេ​ថ្លឹងថ្លែង​តាម​អំណាច​អ្នកមាន​អ្នកក្រ អ្នកមាន​ខ្នាយ​ឬក៏​អត់​ខ្នាយ មាន​បក្ខ​មាន​ពួក​ធំ​តូច ទៅតាម​របៀបរបប​បូ​រម្យ​បូរាណ​ពី​ដើម​មក​។ ព្រោះថា​ទំរាំ​បាន​ដូច​សព្វថ្ងៃ​អស់​លុយ​អស់​សោហ៊ុយ​ចាយវាយ​ច្រើនណាស់ ទំរាំ​បាន​មានមុខ​មាន​មាត់​ឡើងកាន់​អំណាច​នៅទីនេះ sex…………!!​។​


     ​ដូចជា​រឿង​ទំនាស់​ដីធ្លី ដូចដែល​យើង​បាន​រៀបរាប់​កន្លងមកនេះ​នៅ​ភូមិ​តាខ្មៅ​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ​ខេត្តកណ្តាល ជាក់ស្តែង​ស្រាប់ តាំងពី​រៀបការ​កើតកូន​កើត​ចៅ រៀបការ​ជា​បន្តបន្ទាប់ តាំងពី​ឆ្នាំ​១៩៧៩​រហូតមកដល់​បច្ចុប្បន្ន​កើតរឿង​ក្តីក្តាំ​គ្នា​មិនចេះ​អស់​មិនចេះហើយ តាំងពី​ភូមិ​សង្កាត់​ស្រុក​ក្រុង​ខេត្ត ឡើងដល់​តុលាការ​សាលាដំបូង សាលា​ឧ​ទ្ទ​រណ៍ ហើយ​ឥឡូវ​ធ្លាយ​ដល់ សាលា​តុលាការ​កំពូល​ទៀត​នៅ​មិនទាន់​ដោះ​ស្រោច​ដាច់ស្រេច តាំងពី​គេ​ហៅថា​ជា​កូនក្មេង​រហូតដល់​ជរា​កោង​ខ្នង​អាយុ​១០៤​ឆ្នាំ​ហើយ​គឺ​លោកតា ព្រំ ជ្រិ​ន ហៅ​តា​លលក ដែលជា​គ្រូ​ទស្ស​ន៏​ទាយ​ដ៏​ល្បាញ​ល្បី​មួយរូប​យ៉ាងខ្លាំង​នោះ​ធ្វើ​ឲ្យ​មហាជន​ជាច្រើន​ពាន់​មឺ​ុ​នាក់​ស្រឡាញ់​ចូលចិត្ត​រាប់អាន​មាន​មនុស្ស​ចេញចូល​មិន​ដាច់ ។​

\     ​លោកតា​លលក​៖ ខ្ញុំ​ចាស់​ហើយ ដើរ​ទ្រេ​ឌ​ទ្រោ​ត ទប់ ជំហាន​មិន​លំនឹង​ប៉ុន្មាន​ទេ បាយ​ក៏​មិនសូវ​បាន​​សំរាន្ត​ក៏​មិនសូវ​លក់​ព្រោះតែ​ពិបាកចិត្ត អាណិត​ដល់​កូនចៅ ស្រែក​ទ្រ​យំ​រាល់​យប់​រា​លើ​ថ្ងៃ មិន​នឹកស្មានថា ដី​ផ្ទះ​ដែល​ជាស​ម្ប​តិ្ត​ទ្រព្យ​តាំងពី​សម័យ​ដូនតា​មុន​មក ត្រូវបាន​គេ​បំពាន​យក​ទាំង​កម្រោល ទាំង​ទទឹងទិស ដោយ​សំអាង​លើ​អំ​ណោ​ចរ​បស់​ប្តី​គេ ត្រឹមតែ​មេភូមិ​ប៉ុណ្ណោះ អាង​បក្ខ​អាង​ពួក អាង​លុយ បុក​គេ​បុក​ឯង ឲ្យ​វិលក្បុង តាម​អំណាច​ទឹក​លុយ​របស់ខ្លួន ឃើញ​ខ្មៅ​ទៅ​ជាស ឃើញ​ស​ទៅជា​ខ្មៅ​។​

       ​ពេលនេះ​ខ្ញុំបាទ ព្រំ​ជ្រិ​ន​ហៅ​តា​លលក សុំ​ថ្លែងអំណរគុណ ចំពោះ​តុលាការ​ឧ​ទ្ធ​រ​ណ៏ ដែល​បាន​ជួយ​សំរួល​និង​​ដោះស្រាយ​រឿង​ក្កី​របស់ខ្ញុំ​ដោយ​សុក្រឹត យុ​តិ្ត​ធ​ម៍​ត្រឹមត្រូវ មិន​លំអៀង នេះហើយ យុត្តិធម៌​ពិត ដែលជា​ក្តី​​បំណងប្រាថ្នា​ចុងក្រោយ​របស់​ប្រជារាស្ត្រ​ទូទៅ​។​

    ​ជាថ្មី​ម្តងទៀត ខ្ញុំបាទ​ព្រំ ជ្រិ​ន ហៅ​តា​លលក​សូម​អំពាវ និង​សំណូមពរ​ចាំបាច់ នូវ​ជីវិតចុងក្រោយ ដល់​សម្តេច​​តេ​ជា​ហ៊ុនសែន​នាយក​រដ្ឋ​ម​ន្រី្ត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច​កិត្តិ​ព្រិ​ទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​​សូមជួយ​រក​យុត្តិធម៌​ដល់ រូបខ្ញុំ​បាទ និង​ក្រុមគ្រួសារ កូនចៅ​ដោយ​ក្តី​អនុគ្រោះ​ផង​ចុះ ត្បិត​អី​នាទី​នេះ​គឺ​ជាដ​ងើ្ហ​ម​ចុងក្រោយ​បំផុត​របស់​ខ្ញុំបាទ​ហើយ​

55555

11111 DSC01009


Leave a Reply

Your email address will not be published. Required fields are marked *