សូមជូនពរឲ្យអាជីវកម្មរបស់លោកអ្នកជួបតែការរីកចម្រើនជារៀងរហូត!!!

សមត្ថកិច្ច​ជលផល​ការពារ​តំបន់​អភិរក្ស​ទី​៣​ឃុំ​កំពង់ព្រះ​គគីរ​បណ្តែតបណ្តោយ​អោយ​ជន​​ល្មើស​ដាក់​របាំង​លប​ចាប់​ត្រី​ក្នុង​តំបន់​អភិរក្ស​មិន​បង្ក្រាប​

​ខេត្តកំពង់ឆ្នាំង​៖ ជនល្មើស​៤​នាក់ បើកកាណូត​បា​ឡា​ស្មាច់​២​គ្រឿង ដាក់​របាំង​លប​នៅក្នុង​ប្រឡាយ​សេះ​សាង ស្ថិតនៅ​ក្នុងភូមិ​កោះ​តា​ម៉ូ​វ ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូណ៌ នៅក្នុង​រដូវ​បិត​នេសាទ ដែលជា​តំបន់​អភិរក្ស ត្រូវបាន

​ក្រុម​អ្នកសារព័ត៌មាន  ប្រទះឃើញ​ពួកគេ​លើក​លប​នៅ​ម៉ោង​៧​និង​១០​នាទី ព្រឹក​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៧ ដោយ​នៅពេល​ក្រុម​អ្នកសារព័ត៌មាន​ថត​យក​សកម្មភាព​បទល្មើស​នេះ  ពួក​ជន​ល្មើ ស​បាននាំគ្នា​ជេរប្រមាថ​អ្នកសារព័ត៌មាន​ទៀង​ផង  ព្រោះតែ​ពួកគេ​អ្នក​ជិតស្និត​និង​ចា​បក្ខពួក​របស់​មន្ត្រី​ការពារ​តំបន់​អភិរក្ស​ទី​៣ ឃុំ​កំពង់ព្រះ​គគីរ  ទើប​គេ​ហ៊ាន​ប្រព្រឹត្ត​បទល្មើស​បែបនេះ​។​

​    ​ប្រជាពលរដ្ឋ​ដែលជា​អ្នកបើក​កាណូត​បា​ឡា​ជូន​ក្រុម​អ្នកសារព័ត៌មាន​យើង​បានអោយដឹងថា​៖ ជន​​ល្មើស​ទាំង​៤​នាក់ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ដាក់​លប​ក្នុង​តំបន់​អភិរក្ស និង​ជេរប្រមាថ​ក្រុម​អ្នក​សារព័ត៌​​មាន​នោះ គេ​ស្គាល់​ថា​៖  ១​ឈ្មោះ  អី​ត ប៊ុនធន (​ប្តី​)  ២​ឈ្មោះ លន់ គឹម​ស្រុង (​ប្រពន្ធ​)  ជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​កោះ​តា​ម៉ូ​វ ឃុំ​កំពង់ព្រះ​គគីរ  ៣​ឈ្មោះ  ឡេ​ន រុន   ៤​ឈ្មោះ  យង់ ផាន់​នី  ហៅ​ម៉ៅ គេ​ទាំង​២​នាក់ ជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​កោះ​តា​ម៉ូ​វ ឃុំ​កំពង់ព្រះ​គគីរ  និង​ជា​បក្ខពួក​រស់នៅ​ជួយ​បំរើ​ការងារ​អោយ​លោក ឈឹម បាន  ប្រធាន​ក្រុម​ការពារ​តំបន់​អភិរក្ស​ទី​៣ ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូណ៌​។​

​    ​ប្រជាពលរដ្ឋ​បាន​អោយដឹងទៀតថា​៖ ចំណុច​ប្រឡាយ​សេះ​សាង​ដែល​ពួកគេ​នាំគ្នា​ដាក់​លប​រាំង​ផ្ជឹ​ត​ព្រែក​ចាប់​ត្រី​នេះ​គឺជា​តំបន់​អភិរក្ស  នៅពេល​ជួប​ជាមួយ​ក្រុម​អ្នកសារព័ត៌មាន​គឺ​ពួកគេ​កំពុងតែ​លើក​លប​ដា​ក់លើ​កាណូត ហើយ​នៅពេល​អ្នកសារព័ត៌មាន​ថត​សកម្មភាព​ពួកគេ គឺ​ពួកគេ​បាន​ជេរប្រមាថ និង​ដៀ​ម​​ដាម​អោយ  រួចហើយ​ពួកគេ​បាន​បើកកាណូត​ទៅ​ឈប់​នៅ​ត្រើយម្ខាង  រួចហើយ​ក៏បាន​បើកកាណូត​គេច​​ខ្លួន​បាត់អស់​។  ដោយឡែក​កន្លងមក ឈ្មោះ ឡេ​ន រុន និង​ឈ្មោះ យង់ ផាន់​នី ដោយ​អាងខ្នង​លោក  ឈឹម បាន ជា​សមត្ថកិច្ច​ជលផល ពួកគេ​ធ្លាប់​ដើរ​ចាប់​បទល្មើស​តាម​អំពើ​ចិត្ត​ទៀតផង ធ្វើអោយ​ប្រជា​ពល រដ្ឋ​មិន​សប្បាយចិត្ត​នោះឡើយ​។ 

​    ​ករណីនេះ​នៅពេល​កើតហេតុ​ភ្លាមៗ ក្រុម​អ្នកសារព័ត៌មាន​បាន​រាយ​ការណ៍​ជាបន្ទាន់​ជូន​លោក ងិន​​ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង ដើម្បី​អន្តរាគមន៍​បង្ក្រាប  ហើយ​ភ្លាម​នោះដែរ លោក ងិន ហ៊ុន​​បាន​បញ្ជារ​អោយ លោក ឈឹម បាន ប្រធាន​ក្រុម​ការពារ​តំបន់​អភិរក្ស​ទី​៣​ឃុំ​កំពង់ព្រះ​គគីរ ចេញមក​ឃាត់ខ្លួន​និង​ចាប់​វត្ថុតាង​នៃ​បទល្មើស ។ ប៉ុន្តែ​ជាង​១​ម៉ោង​ក្រោយមក​គេ​ពុំ​ឃើញ លោក ឈឹម បាន មក​ដល់ក​​ន្លែ​ង​បទល្មើស​នោះឡើយ  គឺ​គេ​ពន្យា​ពេល​ណ្តែ​ត​បណ្តោយអោយ​ជនល្មើស​គេចខ្លួន​បាត់ស្រមោល ។​

​    ​ចំពោះ​ករណីនេះ​ប្រជាពលរដ្ឋ ស្នើសុំ​ដល់​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត និង​សមត្ថកិច្ច​ខ​ណ្ឌ័​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង តាម​ស្វែងរក​ជនល្មើស​ទាំង​៤​នាក់​ដូ​វ​មានឈ្មោះ​ខាងលើ​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​នេសាទ​នៅក្នុង​តំបន់​អភិរក្ស ដូច​មាន​រូបថត​រប​ស់​ក្រុម​អ្នកសារព័ត៌មាន​ជា​ភ​ស្តុ័​តាង​ស្រាប់  យកមក​កសាង​សំណុំរឿង​ផ្តន្ទាទោស​អោយបាន​ម៉ឺងម៉ាត់​តាមផ្លូវ​ច្បាប់ ដើម្បី​កុំអោយ​ជន​ដ៏ទៃទៀត​យក​គំរូ​តាម​៕ ( ឈៀង ថា​រិ​ទ្ធ )

bb mm nn qq

 .                                                                                                                  

Leave a Reply

Your email address will not be published. Required fields are marked *