សូមជូនពរឲ្យអាជីវកម្មរបស់លោកអ្នកជួបតែការរីកចម្រើនជារៀងរហូត!!!

រថយន្ត​កាមរី​១​គ្រឿង​ដឹកឈើ​ធ្នង់​ចំនួន​៥២​ដុំ​គ្មាន​ច្បាប់​អនុញ្ញាតត្រូវ​សមត្ថកិច្ច​អាវុធហត្ថ​ខេត្ត​ស្ទាក់​ចាប់បាន 

​ខេត្តកំពង់ឆ្នាំង​៖​រថយន្ត​កាមរី​១​គ្រឿង​បាន​ដឹកឈើ​ប្រភេទ​ធ្នង់​ចំនូ​ន​៥២​ដុំ​គ្មាន​ច្បាប់​អនុញ្ញាត​ត្រូវ​កម្លាំង​អាវុធហត្ថ​ខេត្តកំពង់ឆ្នាំង ស្ទាក់​ចាប់បាន​បញ្ជូនទៅ​អោយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ចាត់ការ​តាមផ្លូវ​ច្បាប់ ។

ករណី​បង្ក្រាប​រថយន្ត​ដឹកឈើ​នេះ​ធ្វើឡើង​នៅវេលា​ម៉ោង​០៦​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៧ នៅលើ​ផ្លូវជាតិ​លេខ​៥ ស្ថិតនៅ​ក្នុងភូមិ​ព្រៃ​ពួច  ឃុំ​ជ្រៃ​បាក់  ស្រុក​រលាប្អៀរ  ខេត្តកំពង់ឆ្នាំង​។​

​    ​សមត្ថកិច្ច​បង្ក្រាប​ករ​ណី​នេះ​បានអោយដឹងថា​៖​រថយន្ត​ដឹកឈើ​នេះ​ម៉ាក​កាមរី  ពណ៌​សំបក​ឪឡឹក  ពាក់​ស្លាក​លេខ ព្រះសីហនុ 2A-0685 ហើយ​មាន​ដឹកឈើ​ប្រភេទ​ឈើ​ធ្នង់​ចំនួន​៥២​ដុំ ស្មើ​និង​០,៨៣១​ម៉ែត្រគូប ធ្វើដំណើរ​ឆ្ពោះទៅ​ទីក្រុង​ភ្នំពេញ លុះ​មកដល់​ចំណុចកើតហេតុ ក៏ត្រូវ​កម្លាំង​អាវុធហត្ថ​ខេត្ត​ស្ទាក់​ចាប់បាន​តែម្តង​។ ចំណែក​អ្នកបើកបរ​រថយន្ត​ពេល​សម ត្ថ​កិច្ច​ចាប់បាន​រថយន្ត​នេះ គេ​បាន​ចុះ​រត់​គេចខ្លួនបាត់​។ 

​    ​រថយន្ត​និង​ឈើ​ធ្នង់​ទាំងអស់​ខាងលើ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​បាន​ប្រគល់ជូន​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​ក្រុង​កំពង់ឆ្នាំង កសាង​សំណុំរឿង​តាម​និតិ​វិធី​ច្បាប់​៕ ឈៀង ថា​រិ​ទ្ធ    

___ ____1 ____2

Leave a Reply

Your email address will not be published. Required fields are marked *