សូមជូនពរឲ្យអាជីវកម្មរបស់លោកអ្នកជួបតែការរីកចម្រើនជារៀងរហូត!!!

រយះពេល​២​យប់​សមត្ថកិច្ច​ស្ទាក់​ចាប់បាន​រថយន្ត​ដឹកឈើ​ប្រណីត​ចំនួន​៤​គ្រឿង ដឹក​មកពី​ខេត្តពោធិសាត់​

​ខេត្តកំពង់ឆ្នាំង​៖ រថយន្ត​ដឹកឈើ​ប្រ​ណឹ​ត​ខុសច្បាប់​ចំនួន​៤​គ្រឿង​ដែល​បាន​ដឹកឈើ​ចេញមក​ពី​ខេ​ត្រ​ពោធិសាត់ ត្រូវបាន​សមត្ថកិច្ច​ស្ទាក់ចាប់​បានជា​បន្តបន្ទាប់​នៅ​យប់​ថ្ងៃទី​២៨ និង​២៩ ខែកញ្ញា ឆ្នាំ​២៩១៧​នេះ ។​

​សមត្ថកិច្ច​បានអោយដឹង​ថា​៖ នៅវេលា​ម៉ោង​៣​និង​៤០​នាទី​ទៀបភ្លឺ ថ្ងៃទី​២៩  ខែកញ្ញា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ត្រពាំង​ចាន់ ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូណ៌ កម្លាំង​កងរាជអាវុធហត្ថ​ស្នាក់ការ​សន្តិសុខ​លេខ​៥០១​សហការ​កម្លាំង​នគរបាល​ប៉ុស្តិ​ត្រពាំង​ចាន់ ចាប់បាន​រថយន្ត​សាំ​យ៉ុង​មួយគ្រឿង​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក លេខ​ភ្នំពេញ​2AB 9441 ដឹកឈើ​ប្រណិត និង​បាន​ឃាត់ខ្លួន​អ្នកបើកបរ​ម្នាក់ និង​ព្រូ​ម្នាក់ ។​

​ដោយឡែក​ប្រភពពី​មន្ត្រី​នៃ​មន្ទី​កសិកម្ម​ខេត្តកំពង់ឆ្នាំង​បានអោយដឹងថា​៖ កាលពី​យប់​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៧ កន្លងមកនេះ សមត្ថកិច្ច​បាន​ស្ទាក់​ចាប់បាន​រថយន្ត​លួច​បង្កប់​ដឹ​ឈើប្រណិត​បាន​ចំនួន​៣​គ្រឿង​ផ្សេងទៀត​គឺ​៖ ទី​១.​ចាប់បាន​រថយន្ត​យី​ឌុប​ផ្លូវ​៤ នៅក្នុង​ស្រុក​កំពង់ត្រឡាច ដោយ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដោយមាន​ការផ្ដល់​ព័ត៌មាន​ពី​ខេត្តពោធិសាត់  និង​បាន​តាម​ប្រមាញ់​រថយន្ត​ដឹកឈើ​ខាងលើនេះ​ពី​ទឹកដី​ខេត្តពោធិសាត់​មក​ចាប់​នៅ​ទឹកដី​ខេត្តកំពង់ឆ្នាំង​។ ទី​២.​ចាប់បាន​រថយន្ត​ដឹកឈើ​ប្រណិត​ម៉ាក​ស៊ើប ព​ណ៍ស ច​ង្កូ​ច​ស្ដាំ នៅ​ចំណុច​ក្អម​មាស ក្នុងភូមិ​ស្មែ​ត ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ។ ទី​៣.​ចាប់​រថយន្ត​កា​ម៉ា​រី​បា​ឡែ​ន ពណ៍​ខ្មៅ បើកបរ​ដាច់​កង់​ខ្លួនឯង​នៅ​ម្ដុំ​ឃុំ​ពង្រ  ស្រុក​រលាប្អៀរ ។​

​រថយន្ត​ទាំង​៤​គ្រឿង​ខាងលើ និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​នៃ​មន្ទីរ​កសិកម្ម​ខេត្ត កសាង​សំណុំរឿង​តាម​និតិ​វិធី​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕ ( ឈៀង ថា​រិ​ទ្ធ )

១ ២ ៣ ៤

Leave a Reply

Your email address will not be published. Required fields are marked *