សូមជូនពរឲ្យអាជីវកម្មរបស់លោកអ្នកជួបតែការរីកចម្រើនជារៀងរហូត!!!

សមត្ថកិច្ច​ចាប់ខ្លួន​អ្នកជួញដូរ​ថ្នាំញៀន​បាន​ម្នាក់​និង​បន្ត​ស្រាវជ្រាវ​ចាប់បាន​១០​នាក់​ផ្សេងទៀតដោយ​ដកហូត​ថ្នាំញៀន​ជា​វត្ថុតាង​បាន​ចំនួន​១៦​កញ្ចប់​

​ខេត្តកំពង់ឆ្នាំង​៖ ជនសង្ស័យ​ខំ​នួន​១១​នាក់​ជា​ក្រុម​ជួញដូរ និង​ប្រើប្រាស់​ថ្នាំញៀន  ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្ត សហការ​ជាមួយ​នគរបាល​ស្រុក​កំ​ព ង់​ត្រឡាច ស្រុក​ទឹកផុស

និង ស្រុក​បរិបូណ៌ ស្រាវជ្រាវ​ចាប់ខ្លួនបាន​បន្តបន្ទាប់​នៅក្នុង​សប្តាហ៍​នេះ ដោយ​ដកហូត​ថ្នាំញៀន​សរុប​បាន​ចំនួន​១៦​កញ្ចប់ និង​សម្ភារៈ​មួយចំនួនទៀត​។​

​សមត្ថកិច្ច​បានអោយដឹង​ថា​៖ មុនដំបូង​សមត្ថកិច្ច​សហការគ្នា​ចាប់បាន​ជនសង្ស័យ​ម្នាក់​នៅ​ភូមិ​ស្វាយ​បា​កាវ ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ដោយ​ដកហូត​បាន​វត្ថុតាង​មួយចំនួន​និង​ក្រោយពី​បានធ្វើការ​ស្រាវជ្រាវ​មុខសញ្ញា​និង​បក្ខ​ពួកគេ​ជា​បន្ត​បន្ទាប់មក ទើប​ចាប់បាន​ពួកគេ​ចំនួន​១០​នាក់​ផ្សេងទៀត គឺ​នៅ​ភូមិ​ថ្នល់កែង ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស​ចំនួន​៩​នាក់ និង​នៅក្នុង​ស្រុក​បរិបូណ៌​ម្នាក់ទៀត ។ 

​ដោយឡែក​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចាប់បាន​ក្រោយ​គេ​ម្នាក់នេះ​មានឈ្មោះ ឈុន គឹម​សាន អា យុ​២៧​ឆ្នាំ ដោយ​ឃាត់ខ្លួន​បាន​នៅវេលា​ម៉ោង​១០​និង​៤០​នាទី​ព្រឹក​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០ ១៧ នៅ​ចំណុច​ភូមិ​ព្រៃ​តា​មូង ឃុំ​ផ្សារ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង និង​ដកហូត​បាន​ថ្នាំញៀន ប្រភេទ​ICE=១២​កញ្ចប់ និង​ទូរស័ព្ទដៃ​០១​គ្រឿង ។​

​វត្ថុតាង​ដែល​សមត្ថកិច្ច​ដកហូត​នៅក្នុង​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន​ក្នុងស្រុក​ទាំង​៣​ខាងលើនេះ សរុប​មាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​១៦​កញ្ចប់ ទូរស័ព្ទដៃ​១២​គ្រឿង ជញ្ជីង​ថ្លឹង​ថ្នាំ​១​គ្រឿង ម៉ូតូ​៦​គ្រឿង និង សម្ភារៈ​សម្រាប់​សេព​ថ្នាំញៀន​មួយចំនួនទៀត​។​
​ជនសង្ស័យ​ទាំង​១១​នាក់​រួម​និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត ដើម្បី​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី ៕​

៦៥

Leave a Reply

Your email address will not be published. Required fields are marked *