សូមជូនពរឲ្យអាជីវកម្មរបស់លោកអ្នកជួបតែការរីកចម្រើនជារៀងរហូត!!!

ឪពុក​ចាប់រំលោភ​កូនស្រី​ចុង​អាយុ​៨​ឆ្នាំ​បានសម្រេច​ចំនួន​២​ដងលើក​ក្រោយ​បែកការ​ត្រូវ​ប្រពន្ធ​ប្តឹង​អោយ​សមត្ថកិច្ច​ចាប់ខ្លួន​

​ខេត្តកំពង់ឆ្នាំង ៖​បុរស​ជា​ឪពុកចុង​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន នៅ​ព្រឹក​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៧ បន្ទាប់​ចាប់រំលោភ​កូនស្រី​ចុង​របស់ខ្លួន​ចំនួន​២​លើក  ដោយ​លើកចុងក្រោយ​នេះ​បាន​ចាប់រំលោភ

​នៅ​ថ្ងៃទី​២៤ ខែកញ្ញា ត្រូវ​កូនស្រី​ប្រាប់​ម្តាយ និង​រាយការណ៍​ដល់​ប្រជា​ការពារ និង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន ទើបត្រូវ​ចាប់ខ្លួន បន្ទាប់ពី​ជនសង្ស័យ​រូបនោះ​បាន រត់គេចខ្លួន​អស់​៧​ថ្ងៃ​រួចមក ។ 

​    ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ​រដ្ឋបាល​ឃុំ​ប្រ​ស្នឹ​ប ស្រុក​រលាប្អៀរ បានអោយដឹងថាៈ ជនសង្ស័យ​ជា​ឪពុកចុង​មានឈ្មោះ ប៉ូ ធី អាយុ​៣៦ ឆ្នាំ ចំណែក​កូនស្រី​ចុង​រងគ្រោះ​មាន​អាយុ​៨​ឆ្នាំ  ឯ​ម្តាយ​កុមារី​រងគ្រោះ អាយុ​២៩​ឆ្នាំ ជា​ជនជាតិ​ទំពួន  មកពី​ខេត្ត​មណ្ឌល​គី​រី មក​រស់នៅ​ជាមួយ​ប្តី​មុន នៅ​ភូមិ​ជរ   ឃុំ​ប្រ​ស្និ​ប ស្រុក​រលា ប្អៀ​រ បានកូន​៣​នាក់ ក្រោយមក​ក៏បាន​លែង​គ្នា ក្លាយជា​ស្ត្រី​មេម៉ាយ​កូន​៣ ។ 

​ក្រោយមក​ជាង​៣​ឆ្នាំមុន​ស្ត្រី​ជា​ម្តាយ​ក្មេងស្រី​រងគ្រោះ​បាន​ប្តី​ម្នាក់ទៀត គឺ​ជនសង្ស័យ​ឈ្មោះ ប៉ូ ធី  ជា​ជនសង្ស័យ​រូបនេះ  ហើយ​កន្លងទៅ​ថ្មីៗ​នេះ មិន​ចាំ​ថ្ងៃខែ ឪពុកចុង​រូបនោះ​បាន​ចាប់​កូនស្រី​រំលោភ​បា​នស​ម្រេ ច​ម្តង​ហើយ  តែ​នាង​មិន​ហ៊ាន​ប្តឹង ព្រោះ​ឪពុកចុង​រូបនោះ​បានគ​ម្រាម​សម្លាប់ ។

បន្ទាប់មក​វេលា​ម៉ោង​៣​ទាបភ្លឺ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៧ ឪពុកចុង​រូបនោះ បាន​លប​ចាប់​កូនស្រី​ចុង​រំលោភ​ម្តងទៀត ទើប​បែកការណ៍ ប្រពន្ធ​បាន​ប្តឹង​សមត្ថកិច្ច​អោយ​ចាប់ខ្លួន​តែម្តង ។ តែដោយសារ​ជននេះ​រត់គេចខ្លួន​រហូត​ដល់​ថ្ងៃទី​០១ ខែតុលា នេះ​ទើប​សមត្ថកិច្ច​ចាប់ខ្លួនបាន​។ 

​    ​ជនសង្ស័យ​ជា​ឪពុកចុង​នៅ​ចំពោះមុខ​សមត្ថកិច្ច បាន​សារភាពថាៈ ខ្លួន​ពិតជា​បាន​ចាប់រំលោភ​កូនស្រី​ចុង​ខ្លួន​ពិតប្រាកដ​មែន ។  ករណីនេះ​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​តាម​និតិ​វិធី  បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការខេត្ត ដើម្បី​ជំនុំ​ជំ​រះ​ផ្តន្ទាទោស​ជនល្មើស​តាមផ្លូវ​ច្បាប់ ៕( ឈៀង ថា​រិ​ទ្ធ )

y6 កុមារីរងគ្រោះy1 

Leave a Reply

Your email address will not be published. Required fields are marked *