សូមជូនពរឲ្យអាជីវកម្មរបស់លោកអ្នកជួបតែការរីកចម្រើនជារៀងរហូត!!!

រថយន្តក្រុង​រឹទ្ធ​មុន្នី​បុក​កៀរ​ម៉ូតូ​មួយគ្រឿង បណ្តាលអោយ​ព្រះសង្ឃ​២​អង្គនិង​បុរស​ម្នាក់​រងរបួស​ធ្ងន់​និង​ស្រាល​

​ខេត្តកំពង់ឆ្នាំង​៖ ព្រះសង្ឃ​២​អង្គ និង​អ្នកបើក​ម៉ូតូ​ម្នាក់​រងរបួស​ធ្ងន់​និង​ស្រាល​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍  ដោយ​ត្រូវ​រថយន្តក្រុង​រិ​ទ្ធ​មុន្នី​បើក​បុក​កៀ​ម៉ូតូ​មួយគ្រឿង​របស់​ជនរងគ្រោះ​ខាងលើ​។ ហេតុការណ៍​គ្រោះថ្នាក់

​នេះ​បាន​កើតឡើង​វេលា​ម៉ោង​២​និង​៤៥​នាទី​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៧ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ លេខ​៤០​និង​៤១ ស្ថិតនៅក្នុង​ឃុំ​ស្វាយ ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង ។ 

​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា​៖​នៅ​មុនពេល​កើតហេតុ គេ​ឃើញ​មាន​រថយន្តក្រុង​របស់​ក្រុមហ៊ុន​រឹទ្ធ​មុន្នី​មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3C- 7994 បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​នៅពេល​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា ពាក់​ស្លាក​លេខ 1C- 8256 ធ្វើដំណើរ​ច្រាស់ទិស​គ្នា  ដោយមាន​ឌុប​ព្រះសង្ឃ​២​អង្គ​នៅ​ពីក្រោយ​ផង  ត្រូវ​រថយន្តក្រុង​នោះ​បុក​កៀរ​ម៉ូតូ​ដួល​បោក​ទៅ​និង​ថ្នល់ជាតិ បណ្តាលអោយ​រងរបួស​ទាំង​ព្រះសង្ឃ​ទាំង​២​អង្គ និង​អ្នកបើកបរ​ម៉ូតូ​។​

​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​នេះ​មាន ឈ្មោះ ឧ​ត្ត​ម ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​អ្នកបើក​ម៉ូតូ រស់នៅ​ឃុំ​ខ្នារ​ឆ្មា ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង ចំណែក​ព្រះសង្ឃ​២​អង្គ​ទៀត សមត្ថកិច្ច​អត់​ទាន់​ស្គាល់​ព្រះនាម​នោះទេ ។​

​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ស្រុក​ឧ​ត្តុ​ង្គ ខេត្តកំពង់ស្ពឺ ចំណែក​មធ្យោបាយ​បង្ក​ត្រូវ​អូស​យកមក​រក្សាទុក​នៅ​ប៉ុស្តិនគរបាល​រដ្ឋបាល​ស្វាយ ស្រុក​សាមគ្គី​មានជ័យ ដើម្បី​កសាង​សំណុំរឿង​ដោះស្រាយ​តាម​នីតិវិធី ៕ ( ឈៀង ថា​រិ​ទ្ធ )​

a f r y         

Leave a Reply

Your email address will not be published. Required fields are marked *