សូមជូនពរឲ្យអាជីវកម្មរបស់លោកអ្នកជួបតែការរីកចម្រើនជារៀងរហូត!!!

ប្រជាពលរដ្ឋ​សង្កាត់​ខ្សា​ម​ក្រុង​ផ្ទុះ​ការតវ៉ា បន្ទាប់​តុលាការខេត្ត ប្រកាស​ដិ​ការរក្សា​ការពារ​ដី​ផ្នូរ​បញ្ចុះសព ខ្មែរឥស្លាម ដោយ​ស្នើសុំ​លោក​អភិបាលខេត្ត​សូមមេត្តា​ជួយ​ប្រជាពលរដ្ឋ​ផង

ខេត្តកំពង់ឆ្នាំង​៖ ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ភាគច្រើន​ជា​ខ្មែរឥស្លាម បាននាំគ្នា​ប្រឆាំង​និង​ដិ​ការរក្សា​ការពារ របស់​សាលាដំបូង​ខេត្ត ដែល​បានប្រកាស​នៅ​សាលាសង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​០៤

ខែតុលា ឆ្នាំ​២០១៧ បន្ទាប់ពី​មន្ត្រី​សាលាដំបូង​ខេត្ត​បាន​កោះ​ញ្ជើ​ញ​ប្រជាពលរដ្ឋ​ទាំង​នោះមក ស្តាប់​ការប្រកាស​ដីការ​ក្សា​ការពារ របស់លោក សុក ហេង ចៅ​ក្រុម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ។ .​ ​លោក គូប ចាន់​សាត តំណាងអោយ​ប្រជាពលរដ្ឋ​ជា​អ្នក​តវ៉ា​និង​ដិ​ការ​ក្សា​ការពារ​របស់​តុលាការខេត្ត បាន​និយាយ​អោយដឹងថាៈ ទំហំ​ដី​ដែល​ភាគី​ដើមបណ្តឹង​ប្តឹង​ប្រជាពលរដ្ឋ​នោះ​មាន​ទំហំ ២​ហិកតា​និង​ជាង​៧០​អា ក្នុងនោះ​មាន​ដី​ទី​បញ្ចុះ សព​ខ្មែរឥស្លាម ទំហំ​៥០​ម៉ែត្រ​គុណ​និង​៥៩​ម៉ែត្រ ឬ​ស្មើ​និង​២៩៥០​ម៉ែត្រការ៉េ​ផងដែរ ។

        លោក​បានបញ្ជាក់ ថាៈ​ដី​ទីទួល​ជា​កន្លែង​បញ្ចុះសព​ខ្មែរឥស្លាម​នេះ​មាន​តាំងពីដើម​មក ហើយ​សព្វថ្ងៃនេះ មាន​បងប្អូន​សហគម​ន៍ ខ្មែរឥស្លាម​នៅ​ស្រុក​បរិបូណ៌ ស្រុក​កំពង់លែង នៅតែ​បន្ត​យកស​ពម​កប​ញ្ជុះ​ទីនេះ​រហូតមក រឿង​អី​ដី​នេះ​ជា​ដី​របស់​ឈ្មោះ ឯល សេន ។ លោក​បានបញ្ជាក់​ថាៈ​នៅ​ឆ្នាំ​២០១៥ ក្រោយពី​អា ជ្ញា​ធរ​ខេត្ត​បានដាក់​វិធានការណ៍​អភិ វឌ្ឍន៍​ច្រាំងទន្លេ​ផ្សារ​ក្រោម ពេលនោះ​ខ្មែរឥស្លាម ដែល​បានភ្ញាក់រលឹក​មុនគេ ដោយបាន​នាំគ្នា​មក​ទិញ​ដី​នៅ​ជិត​ទី ប​ញ្ជុះ​សព​ខ្មែរឥស្លាម​នេះ ពី​ឈ្មោះ ញ៉ោ​ក ញ៉ុ​ន និង​ប្រព​ន្ឋ​ឈ្មោះ មាស ម៉ាច ដោយមាន​អាជ្ញាធរ​ដឹងឮ​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់ ហើយ​បានមក​តាំងទី​លំនៅ​មាន​១៧​ខ្មង​ផ្ទះ ដែលមាន​ប្រជាពលរដ្ឋ ជាង​៣០​គ្រួសារ ។

         តែ​នៅថ្ងៃនេះ​ក្រោយពី​ស្តាប់​ដីការ​ក្សា​ការពារ​របស់​តុលាការ ពួកគាត់​មិនអាច​ទទួលយក​បានឡើយ ពួកគាត់​សំណូមពរ​ដល់​អាជ្ញាធរខេត្ត សូម​មេត្តាជួយ​ពួកគាត់​ផង ។ ​ដោយឡែក លោក ឯល សេន ជា​ភាគី​ដើមបណ្តឹង ក៍បាន​ចេញមុខ​បកស្រាយ​ថាៈ ដី​នៅ​ចំណុច​នោះ​គាត់​បាន​កាន់កាប់​នៅ​ឆ្នាំ​១៩៨៦​ហើយ​បានធ្វើ​សុំ​ពាក្យ​កាន់កាប់ បន្ទាប់មក​នៅ​ឆ្នាំ​១៩៩៧ គាត់​បានទទួល​ប្លង់​កម្ម​សិ​ទ្ឋ​ស្របច្បាប់ ។

       ចាប់តាំងពី​នោះមក​គាត់​គ្រប់គ្រង​ជាង​២០​ឆ្នាំ​មកហើយ មិនដែល​ឃើញ​ខាង​ណា​មកសុំ​តវ៉ា​អី​នោះទេ ស្រាប់តែ​នៅ​ឆ្នាំ​២០១៥ ដី​ឡើងថ្លៃ​មាន​អ្នក​តវ៉ា ថា ជា​ដី​អ្នកនេះ​ដី​អ្នកនោះ ។​ចំពោះ​រឿង​ដី​ទួល​ផ្នូរ​បញ្ចុះសព​នេះ វា​ពាក់​ព​ន្ឋ័​និង​ដី​ប្រជ​ពលរដ្ឋ ដែល​មក​នៅ​ថ្មីៗ​ជាប់​ទី​បញ្ចុះសព គឺ​គាត់​ប្តឹង​ទាមទារ​នេះ​គឺ​សុំ​យក​វិញ​ទាំងអស់ ព្រោះ​ស្ថិតក្នុង​ចង្កោម​ដី​របស់គាត់ ដែលមាន​កម្ម​សិ​ទ្ឋ​ស្របច្បាប់ គឺ​ទាមទារ​អោយ​គ្រប់​ចំ នួន ២​ហិកតា​៧០​អា​និង​៥៥​ស​ង្ទី​អា ពេល​ទាមទារ​បាន​វិញ​ហើយ​គាត់​នឹង​បរិច្ចាគ​ដី​ផ្នូរ​នោះ​ទៅអោយ​សម្រាប់ធ្វើ​ជាទី​បញ្ចុះ​សព​ខ្មែរឥស្លាម​វិញ​ជា​ដដែល​ទេ គាត់​មិន​យក​ធ្វើ​អ្វី​ឡើយ ព្រោះ​គាត់​អ្នក​កាន់សីល​ទាន​ដែរ ។ .​

   ​ប្រជាពលរដ្ឋ​បាន​អោយដឹងទៀតថាៈ ក្រៅពី​សំណូម​ណរ​ដល់​អាជ្ញាធរខេត្ត ពួកគាត់​និង​ដាក់ពាក្យ​បណ្តឹង​ទៅ​តុលាការខេត្ត​ដើម្បី​តវ៉ា​ប្រឆាំង​និង​ដិ​កា​តុលាការ​ខាងលើនេះ​បន្តទៀត​៕ ( ឈៀង ថា​រិ​ទ្ធ )​

22251329_1454422084664930_1344210480_o 22278947_1454422037998268_499692932_o 22279149_1454422041331601_985071052_o 22281338_1454422161331589_2070902678_o

Leave a Reply

Your email address will not be published. Required fields are marked *