សូមជូនពរឲ្យអាជីវកម្មរបស់លោកអ្នកជួបតែការរីកចម្រើនជារៀងរហូត!!!

សម្ព័ន្ធ​សហគ្រាស​ខ្នាតតូច​និង​មធ្យម​ខេត្ត​ព្រះសីហនុ​បើក​កម្មវិធី​ជំ​នូ​ប​ស្វែងរក​ដៃគូ​ពាណិជ្ជ​ម្មរ​វាង កម្ពុជា និង វៀតណាម​

​ខេត្ត​ព្រះសីហនុ​៖​រ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ដោយ​សម​ធ័​ម​និង​សមាហរណកម្ម​ទៅក្នុង​សេដ្ឋកិច្ច​សាកល និង​ការជំរុញ​ដល់​ភាព​រីកចំរើន លើ​វិស័យ ធុរៈកិច្ច សហគ្រាស​ធុន​តូច​និង​មធ្យម ក្នុងការ បង្កើន​ផលិតភាព

គុណភាព និង​ពង្រឹង​ការនាំចេញ គឺជា​ទស្សនៈវិស័យ​រប​ស់​FASMEC តែមួយគត់ នេះ​យោងតាម​ការបញ្ជាក់​ពី​លោក ឧកញ៉ា វណ្ណ​សុខ ហេង​។​

​ថ្លែង​នៅក្នុង​អង្គសិក្ខាសាលា នា​ព្រឹ​ថ្ងៃទី​០៥​តុលា​ឆ្នាំ​២០១៧​នៅ​សណ្ឋាគារ​ឆ្នេរ​ថ្មី ក្រុងព្រះសីហនុ លោក​ឧកញ៉ា វណ្ណ សុខ​ហេង ប្រធាន​សម្ព័ន្ធ​សហគ្រាស​ខ្នាតតូច និង​មធ្យម​សាខា​ខេត្ត​ព្រះសីហនុ បាន​មានប្រសាសន៍ថា សម្ព័ន្ធ​សហគ្រាស​ខ្នាតតូច និង​មធ្យម​កម្ពុជា​ដែល​ហៅ​កាត់​ថា​FASMEC (​ហ្វា​ស​មេច​) គឺជា​ស្ថាប័ន​មួយ​ក្នុងការ​ដោះស្រាយ​រាល់​បញ្ហា​និង ពង្រឹងសមត្ថភាព​វិស័យ​ឯកជន​លើកតម្កើង​លើ វិស័យ​សហគ្រាស​ធុន​តូច​និង​មធ្យម​។ សម្ព័ន្ធ​សហគ្រាស​ខ្នាតតូច​និង​មធ្យម​សាខា​ខេត្ត​ព្រះសីហនុ មានបំណង​ចូលរួម​ជាមួយ​រាជ​រដ្ឋ​ភិ​បាល​កម្ពុជា ក្នុងការ​លើកកម្ពស់​ជំរុញ​ការអភិវឌ្ឍន៍​វិស័យ​សហ គ្រាស​ធុន​តូច​និង​មធ្យម​។​

 លោក​ឧកញ៉ា វណ្ណ សុខ​ហេង បានបញ្ជាក់​បន្ថែមថា ស្របពេល​នៃ​ការចូល ជា​ធរមាន សមាគមន៍​សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ​២០១៥​បានធ្វើអោយ​រោងចក្រ​សហគ្រាស សិប្បកម្ម​តូច ធំ និង​ផលិតផល​ទាំងអស់​នៅ​កម្ពុជា​ជួបប្រទះ​នូវ​ភាព​ប្រកួតប្រជែង​ដែលមាន​លក្ខណៈ​កាន់តែ​សកម្ម ដោយ​សហគមន៍​អាស៊ាន​បាន​នាំមក​នូវ​ការ ប្រកួតប្រជែង សេដ្ឋកិច្ច​ក្នុង​តំបន់​យ៉ាង​ស្រួចស្រាវ ក្នុង​តំបន់​ទីផ្សារ ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ដោយ​សម​ធ័​ម​និង​សមាហរណកម្ម​ទៅក្នុង​សេដ្ឋកិច្ច​សាកល ការលុបបំបាត់​ពន្ធគយ និង​ការដកចេញ​នូវ​របាំង មិនមែន​ពន្ធ និង​ធ្វើអោយ​ទំនិញ​ក្នុង​តំបន់​អាស៊ាន មាន​លំហូរ​ទំនិញ​ដោយ​សេរី​ប្រទេស​ជា​សមាជិក​អាស៊ាន​មួយ​មិនអាច​ចាត់វិធានការ​ហាមឃាត់​ការ នាំចូល​ទំនិញ​ពី​ប្រទេស​សមាជិក​ណាមួយ​ទៀត​បា​ន​ទេ​។​

​មានប្រសាសន៍​ក្នុងពេល​នោះដែរ​ឯកឧត្តម ផៃ ប៊ុន​វណ្ណៈ​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន ថ្លែង​នូវ​ការគាំទ្រ​ចំពោះ ជំ​នូ​ប​ពិភាក្សា​ពាណិជ្ជកម្ម កម្ពុជា វៀតណាម ដែល បានរៀបចំ​ឡើង​ដោយ​សម្ព័ន្ធ​សហគ្រាស​ធុន​តូច និង​មធ្យម​សាខា​នៅ​ខេត្ត​ព្រះសីហនុ​នាពេលនេះ ដើម្បី​ធ្វើការ​ពិភាក្សា និង​ស្វែងរក​ឱកាស​ដៃគូ​ពា ណិ​ជ្ជ​កម្ម ក្រោម​គំរោង​លើកកម្ពស់​ភាព​ប្រកួតប្រជែង​នៃ​សហគ្រាស​ខ្នាតតូច​និង​មធ្យម​តាម​ច្រក​សេដ្ឋ កិច្ច​នៃ​ប្រទេស​អាស៊ាន​នៅក្នុង​អនុតំបន់​មហា ទន្លេមេគង្គ ដើម្បី​ជំរុញ​ដល់​ភាព​រីកចំរើន លើ​វិស័យ ធុរៈកិច្ច សហគ្រាស​ធុន​តូច​និង​មធ្យម ក្នុងការ បង្កើន​ផលិតភាព គុណភាព និង​ពង្រឹង​ការនាំចេញ ផលិតផល សក្តានុពល​របស់​កម្ពុ​ជា​ទៅកាន់​ទី ផ្សារ​នៅក្នុង​តំបន់ និង​អន្តរជាតិ​អោយ​កាន់តែ​ប្រសើរ ច្រើន​បន្ថែមទៀត​។ 

​ឯកឧត្តម អភិបាលរង​ខេត្ត ព្រះសីហនុ ក៍បាន​ថ្លែង​បង្ហាញ​អំពី​ផលិតផល ដែលមាន​នៅក្នុង​ខេត្ត​ព្រះសីហនុ ដែល​អាជីវករ​ក្នុង វិស័យ​ឯកជន​ផលិត​បាន​នៅក្នុង​ខេត្ត​រួមមាន​ដូចជា​ទឹកមាត់​ត្រចៀកកាំ ដូងក្រអូប ដូងប្រេង ម្រេច ទំពាំង ឫស្សី បង្គារ​ក្រៀម​ទឹកត្រី ត្រី​ចំហុយ និង​ជាពិសេស​ទៀត​ផល​នេសាទ​សមុទ្រ​ជា​ផលិតផល សក្ដានុពល​របស់​ខេត្ត​ព្រះ​សីហ​ន្ ដែល​មិន ត្រឹមតែ​បំពេញ​តាម​តម្រូវការ​ក្នុង​ខេត្ត​និង​ក្នុងប្រទេស តែ​បុ​ណ្ណោះ​ទេ គឺ​បាន​បំពេញតម្រូវការ​ក្នុង​ការនាំ ចេញទៅ​ប្រទេស​ក្នុង​តំបន់​ផងដែរ​៕

IMG-20171005-WA0019 IMG-20171005-WA0021 IMG-20171005-WA0022 IMG-20171005-WA0023 IMG-20171005-WA0027 IMG-20171005-WA0029 IMG-20171005-WA0030 IMG-20171005-WA0031

Leave a Reply

Your email address will not be published. Required fields are marked *