សូមជូនពរឲ្យអាជីវកម្មរបស់លោកអ្នកជួបតែការរីកចម្រើនជារៀងរហូត!!!

​សមត្ថកិច្ច​ចាប់បាន​រថយន្ត​ដឹកឈើ​ប្រណិត​១​គ្រឿង​នៅ​ស្រុក​បរិបូណ៌​

​ខេត្តកំពង់ឆ្នាំង​៖​រថយន្ត​ទូ​រី​ស​១​គ្រឿង​ដឹកឈើ​ប្រណិត​ប្រភេទ​ឈើ​ធ្នង់​ជាច្រើន​ដុំ​ដោយមាន​ដាក់​សំភា​រះ​ប្រើប្រាស់​ដែល​ធ្វើ​ពី​ជ័រ​គ្រប់​ពីលើ​ឈើ  ត្រូវបាន​សមត្ថកិច្ច​ជំនាញ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក​បរិបូណ៌​ចាប់បាន

​កាលពី​វេលា​ម៉ោង​០៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០១៧ លើផ្លូវ​ជាតិ​លេខ​៥​ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ចាន់ ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូណ៌​។​

​    ​សមត្ថកិច្ច​បានអោយដឹង​ថា​៖​រថយន្ត​នេះ​ម៉ាក​សាំ​យ៉ុង ពណ៍​លឿង ពាក់​ស្លាក​លេខ​2Q 7828 មាន​ផ្ទុក​ឈើប្រណិត​ជា​ប្រភេទ​ឈើ​ធ្នង់​ជាច្រើន​ដុំ ហើយ​នៅ​ពីលើ​ឈើ​ទាំងនោះ​មាន​សំភា​រះ​ប្រើប្រាស់​ដែល​ធ្វើ​ពី​ជ័រ​ជាច្រើន​នៅ​គ្របពីលើ ដើម្បី​បាំង​ភ្នែក​សមត្ថកិច្ច​។​សមត្ថកិច្ច​បានបញ្ជាក់​ថា​៖ មុនពេល​បង្ក្រាប​សមត្ថ​កិច្ច​បានទទួល​ព​ត៏​មាន​ពី​បណ្តាញ​របស់ខ្លួន ថា​មាន​រថយន្ត​មួយគ្រឿង​ដឹកឈើ​ប្រណិត​ឆ្លងកាត់​ខេត្តកំពង់ឆ្នាំង ឆ្ពោះទៅ​ប្រទល់​ប្រទេស​កម្ពុជា​វៀតណាម  ពេល​សមត្ថកិច្ច​កំណត់​ភិនភាគ​រថយន្ត​បាន​ហើយ ទើប​ស្ទាក់ចាប់​រថយន្ត​នោះបាន​តែម្តង​។​ចំ ណែ​ក​អ្នកបើកបរ​រថយន្ត​បាន​ចុះ​រត់​គេចខ្លួនបាត់ នៅ​សមត្ថកិច្ច​ចាប់​រថយន្ត​នេះ​បាន​។ 

​    ​រថយន្ត​និង​ឈើប្រណិត​ជា​វត្ថុតាង​ត្រូវ​សមត្ថកិច្ច​អូស​យកមក​ស្នាក់ការ​សង្កាត់​រដ្ឋា​បាល​ព្រៃឈើ​ស្រុក​បរិបូណ៌ និង​កសាង​សំណុំរឿង​បញ្ជូនមក​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ឆ្នាំង ត្រៀម​បញ្ជូន​សំណុំរឿង​បន្តទៅ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​។​ចំណែក​ចំនួន​ឈើប្រណិត​ទាំងអស់​សមត្ថកិច្ច​នៅ​មិនទាន់​ប្រាប់​អោយ​សារ​ព័​ត៍​មាន​ដឹង​នៅឡើយ​ទេ​៕

22141229_834939913346022_2577243894204081542_n 22141316_834939896679357_6143935606632665518_n 22237256_2060638307497412_1789200509_n 22251430_2060638177497425_987202079_o

Leave a Reply

Your email address will not be published. Required fields are marked *