សូមជូនពរឲ្យអាជីវកម្មរបស់លោកអ្នកជួបតែការរីកចម្រើនជារៀងរហូត!!!

គណៈកម្មការ​វត្ត​ទួល​អំពិល​សោក​សាយ​នូវ​ការបាត់​បង់ជីវិត​ឯកឧត្តម អ៊ុំ ម៉ា​ន្នូ​រិ​ន ដែលជា​ស្ថាបនិក យ៉ាងសំខាន់​បាន​កែប្រែ​តំបន់​ទួល​អំពិល​អោយមាន​ការអភិវឌ្ឍន៍​រីកចំរើន

​ខេត្តកំពង់ឆ្នាំង ៖​លោកតា ទែន យីន ប្រធាន​គណៈកម្មការ​វត្ត​ទួល​អំពិល ស្ថិត​ក្នុងភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង​ក្រុង​កំពង់ឆ្នាំង កាលពី​ព្រឹក​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០១៧ មានប្រសាសន៍ថាៈ   “ ឯកឧត្តម

អ៊ុំ ម៉ា​ន្នូ​រិ​នបាន​ស្លាប់​ទៅហើយ​មែន តែ​បាន​បន្សល់ទុក​នូវ​ស្នាដៃ​យ៉ាង​ធំធេង​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ប្រើប្រាស់​ជា​ប្រយោជន៍​សាធារណៈ  ព្រោះ ស​មិ​ទ្ឋិ​ផល ដែល​ឯកឧត្តម​បាន​កសាង គឺជា​គុណ​ប្រ​យោ ជន៍ជាតិ​និង​សាសនា​ធំ​ណាស់​” ។

.​    ​លោកតា ទែន យីន មានប្រសាសន៍​បន្តថាៈ ក្នុងនាម​លោក​ជា​គណៈកម្មការ​វត្ត  តំណាងអោយ ព្រះសង្ឃ ពុ​ទ្ឋ​បរិ​ស​ទ័​ចំណុះជើងវត្ត ក៍​ដូចជា​ប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង​សូម​ចូលរួម​រំលែក​ទុក្ខ និង​សោកស្តាយ​យ៉ា​ខ្លាំង នូវ​ការបាត់​បង់ជីវិត ឯកឧត្តម អ៊ុំ ម៉ា​ន្នូ​រិ​ន  ដែលជា​ស្ថា​និក​យ៉ាងសំខាន់ ក្នុង​ការកសាង​ផ្លូវ ក្លោងទ្វា របង និង​ចាក់ដី​នៅ​វត្ត​ទួល​អំពិល​នេះ ។ លោកតា បានបញ្ជាក់​ថាៈ ពី​ដើមឡើយ​ផ្លូវ​ចូលមក​វត្ត​ទួល​អំពិល​នេះ​មានតែ​ផ្លូវ​រទេះ​ពិបាកធ្វើ​ដំណើរ  ហើយ​បើ​ខែវស្សា​ទឹក​លិច​ទាល់តែ​ជិៈ​ទូក​កាណូត​ទើប​មក​បាន ក្រោយពី​មាន​ប្រព​ន្ឋ័​ផ្សព្វផ្សាយ ផ្សេងៗ​មក ឯកឧត្តម បាន​កសាង​ផ្លូវ​មួយ​ខ្យែ​មាន​ប្រវែង ២៧០០​ម៉ែត្រ ដែល​អស់​ទឹកប្រាក់​ប្រមាណ​ជាង​១០​ម៉ឺន​ដុល្លា និង​បាន​កសាង​ក្លោងទ្វា​វត្ត​អស់​ជាង​៥​ម៉ឺន​ដុល្លា ដង្ហែ​កឋិន​ចូល​វត្ត ពីរ​ឆ្នាំ​ជាប់​គា្ន​បាន​ប្រាក់​ធ្វើរ​បងអស់​ជាង​២​ម៉ឺន​ដុល្លា ចាក់ដី​បំពេញ​ក្នុង​វត្ត​អស់​២៥០០​ឡាន អស់​ជាង​២​ម៉ឺន​ដុល្លា និង​បាន​កសាង​នូវ​សម​ទ្ឋិ​ផល​ផ្សេងៗ​ជាច្រើន​ទៀត ។​លោកតា​បាន​ចាំ​ថាៈ  ឯកឧត្តម អ៊ុំ ម៉ា​ន្នូ​រិ​ន ធ្លាប់មាន​ប្រសាសន៍ថាៈ ឯកឧត្តម​និង​ជួយ​កសាង​វត្ត​ទួល​អំពិល​នេះ​រហូតដល់​បាន​ឆ្លង​ព្រះវិហារ​ធ្វើ​ថ្មី  ប៉ុន្តែ​ពេលនេះ ឯកឧត្តម​បាន​លាចាក​លោក ទៅហើយ​សូម​វិញ្ញាណ​ខ​ន្ឋ័​ឯកឧត្តម​ទៅកាន់​សុខ​គតិ​ភព​កុំបី​ឃ្លាង​ឃ្លាយ​ឡើយ ។​លោកតា  បាន អោយដឹងថា នៅ​ថ្ងៃស្អែក (០៦​តុលា​) គណៈកម្មការ​វត្ត និង​ព្រះ​សង្ឃគ​ង្គ​នៅ​វត្ត​ទួល​អំពិល​នេះ​និង​ទៅ​ចូលរួម​បុណ្យសព​គម្រប់​៧​ថ្ងៃ​របស់​ឯកឧត្តម នៅ​រាជធានី​ភ្នំពេញ​។

.​    ​សូមបញ្ជាក់ថាៈ ទួល​អំពិល គឺជា​ទួល​មួយ​នៅ​ដាច់​ស្រ​យ៉ា​ល ដែល​កាលពីដើម វត្ត​នៅទីនេះ​មាន​សភាព​ឯក​កោ​ណាស់​មិនសូវមាន​ពុ​ទ្ឋ​បរិ​ស​ទ័​ទៅធ្វើ​បុណ្យ​នោះទេ ព្រោះតែ​ផ្លូវ​ជួប​ការលំបាក ចំណែក​ប្រជាពលរដ្ឋ​ចំណុះជើងវត្ត​មានតែ​ជាង​១០​គ្រួសារ​ប៉ុណ្ណោះ ។ ក្រោយពី​មានការ​កសាង​ផ្លូវ​របស់​ឯកឧត្តម អ៊ុំ ម៉ា​ន្នូ​រិ​ន មាន​ប្រវែង​ជិត​៣​គីឡូម៉ែត្រ រួចមក​ទីទួល​អំពិល​បាន​ក្លាយជា​តំបន់​ទេសចរណ៍ មាន​ប្រជាពលរដ្ឋ​ទៅ​កំសាន្ត និង​មាន​ប្រជាពលរដ្ឋ​ទៅធ្វើ​បុណ្យ​ជាច្រើន​ផងដែរ​។ រយៈពេល​មិនទាន់បាន​ពីរ​ឆ្នាំ​ផង ទួល​អំពិល​មាន​ប្រជាពលរដ្ឋ​ទៅ​ទិញ​ដី​សង់​លំនៅដ្ឋាន រស់នៅ​និង​ប្រកប​អាជីវកម្ម​លក់ដូរ​ចំណីអាហារ​បាន​កើន​ជាង​៦០​គ្រួសារ  ធ្វើអោយ​ទួល​អំពិល បាន​ក្លាយជា​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ទៅលេង​កំសាន្ត​ជា​រៀងរាល់ថ្ងៃ​៕( ឈៀង ថា​រិ​ទ្ធ )

DSC09320 DSC09321 DSC09322 DSC09324 DSC09325


Leave a Reply

Your email address will not be published. Required fields are marked *