សូមជូនពរឲ្យអាជីវកម្មរបស់លោកអ្នកជួបតែការរីកចម្រើនជារៀងរហូត!!!

បុរស​អ​តី​តៈ​មន្ត្រីរាជការ​ម្នាក់​ជិៈ​ម៉ូតូ​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន ត្រូវ​រថយន្ត​ទូ​រី​ស​បុក​ពេញទំហឹងរបួសធ្ងន់​និង​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​ខេត្ត ប្រពន្ធ​មាន​លុយ​តែ​៧​ពាន់​រៀល​គត់​សំរាប់ធ្វើ​បុណ្យសព​

​ខេត្តកំពង់ឆ្នាំង​៖ បុរស​ជា​អ្នកបើក​ម៉ូតូ​ម្នាក់​បាន​ស្លាប់​ពេល​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត បន្ទាប់ពី​ត្រូវ​រថយន្ត​ទូ​រី​ស​បុក​ម៉ូតូ​គាត់​ពេញទំហឹង នៅលើ​ផ្លូវជាតិ​លេខ​៥ ចំណុច​ផ្លូវខ្វែង​ជា​៤ ខាងជើង​ជាប់​វិទ្យាល័យ​ព្រះ

បាទ​សុរាម្រិត ស្ថិតនៅ​ក្នុងភូមិ​ស្រែព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង  ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១១​និង​២០​នាទី​ព្រឹក​ថ្ងៃទី ០៧ ខែតុលា ឆ្នាំ​២០១៧​។​

​    ​សមត្ថកិច្ច​នគរបាល ចរាចរណ៍​ក្រុង​កំពង់ឆ្នាំង​បានអោយដឹងថាៈ បុរសរងគ្រោះ​មានឈ្មោះ ង៉ែត គឹម​ឡុង អាយុ​៥៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃ្លាំងប្រាក់ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ។  មុនពេល​កើតហេតុ បុរសរងគ្រោះ​បាន​ជិៈ​ម៉ូតូ​ម៉ាកវីវ៉ា តាមផ្លូវ​ក្រាល​កៅស៊ូ ក្នុង​ដំណើរ​ពី​កើតមក​លិច លុះ​មកដល់​ចំណុចកើតហេតុ គាត់​បាន​បើក​ឆ្លងថ្នល់​ជាតិ  ក្នុង​ខ​ណះ​នោះដែរ​មាន​រថយន្ត​ទូ​រី​ស​មួយគ្រឿង ម៉ាក​សាំ​យ៉ុង ពណ៌​ស្លែ ពាក់​ស្លាក​លេខ ព្រះសីហនុ 2A.2506 បើកបរ​ដោយ​ឈ្មោះ អ៊ា លាភ អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ខេត្តកំពត​បាន​បើក​ក្នុង​ល្បឿន​លឿន​ទិសដៅ​ពី​ជើង​ទៅ​ត្បូង បាន​បុក​ជនរងគ្រោះ​ក្នុង​ទិស​ខ្វែងគ្នា បណ្តាលអោយ​ប៉ើង​ជនរងគ្រោះ ជាច្រើន​ម៉ែត្រ​រងរបួស​ធ្ងន់ ។​

        ​ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន ហៅ​រថយន្ត​ពេទ្យ ដឹក​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ប៉ុន្តែ​ដោយសារ​របួសធ្ងន់​ពេក គាត់​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​ខេត្ត ហើយ​គ្រូពេទ្យ​ខេត្ត​ក៏បាន​បញ្ជូន​សព​ជនរងគ្រោះ​ជូន​ក្រុមគ្រួសា​នៅ​លំនៅដ្ឋាន ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែក​អ្នកបើកបរ​រថយន្ត​បង្ករ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ជាមួយនិង​រថយន្ត ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី​ច្បាប់ បញ្ជូនទៅ​តុលាការខេត្ត ។​

        ​ដោយឡែក​អាជ្ញាធរ​មូលដ្ឋាន​អោយដឹងថា​៖ រឿង​ដែល​គួរអោយ​ស​ង្វែ​ក​នោះ  នៅពេល​ដឹក​សព​បុរស​ជនរងគ្រោះ​(​ជា​អ​តី​តៈ​មន្ត្រីរាជការ​ចូលនិវត្តន៍​) ទៅដល់​លំនៅដ្ឋាន  ភរិយា​របស់​សព​ដែលជា​ប្រជាពលរដ្ឋ​ក្រីក្រ​បាន​ប្រាប់​អោយដឹងថា  នៅក្នុង​ផ្ទះ​គាត់​មាន​ប្រាក់​តែ​៧​ពាន់​រៀល​គត់ គឺ​គ្មាន​ប្រាក់​អ្វី​សំរាប់ធ្វើ​បុណ្យសព​នោះឡើយ    ដោយឡែក​កន្លងមក​ក្រុមគ្រួសារ​ជនរងគ្រោះ​ក៏បាន​បរិចាក​ដី​លំនៅដ្ឋាន​មួយចំនួន​ដើម្បី​ធ្វើ​ផ្លូវ​សាធារណៈ​នៅក្នុង​ភូមិ​តាម​ការស្នើសុំ​របស់​អាជ្ញា​ធរ​ខេត្ត​ផងដែរ ។

ក្នុង​ពិធីបុណ្យ​នេះ​អាជ្ញាធរ​មូលដ្ឋាន​ក៏បាន​ប្រកូក​ប្រកាស ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​អោយមក​ចូលរួម​បុណ្យសព​ទៅតាម​សទ្ធា​ជ្រះថ្លា  ដើម្បី​ជួយឧបត្ថម្ភ​ក្នុង​បុណ្យ​របស់​សព​។

 អាជ្ញាធរ​មូលដ្ឋាន​ក៏​សុំ​អំពាវនាវ​ផងដែរ​ដល់​មន្ត្រីរាជកា​រ ប្រជាពលរដ្ឋ និង​សប្បុរសជន ជិត​ឆ្ងាយ​មេត្តាជួយ​ឧបត្ថម្ភ​ដល់​គ្រួសារ​ពស​ក្រីក្រ​នេះ​ផង ដើម្បី​គាត់​បាន​ប្រាក់​សមរាប់​ធ្វើបុណ្យ​៧​ថ្ងៃ​ដល់​សព​ក្នុងពេល​ខាងមុខនេះ ៕  ( ឈៀង ថា​រិ​ទ្ធ )

r2 r4 r5 អ្នកបើកបររថយន្ត


                                                                                                     
 

Leave a Reply

Your email address will not be published. Required fields are marked *