សូមជូនពរឲ្យអាជីវកម្មរបស់លោកអ្នកជួបតែការរីកចម្រើនជារៀងរហូត!!!

អាជ្ញាធរខេត្ត​កំពង់ឆ្នាំង បានរៀបចំ​កម្មវិធី​ប្រណាំងទូក ដើម្បី​ហ្វឹកហាត់​សម​ត្រៀម​ចូលរួម​ប្រកួត​ក្នុង​បុណ្យអុំទូក​ថ្នាក់ជាតិ​ក្នុងពេល​ខាងមុខ និង​អបអរ​ក្នុង​បុណ្យ​ចេញ​ព្រះវស្សា​ផងដែរ​

​ខេត្តកំពង់ឆ្នាំង​៖ អាជ្ញាធរខេត្ត​កំពង់ឆ្នាំង នៅក្នុង​រយៈពេល​ថ្ងៃ​នៃ​ថ្ងៃ​ចុង​សប្តាហ៍​មុននេះ បានរៀបចំ​កម្មវិធី​ប្រណាំងទូក​នៅ​ស្រុក​ចំនួន​២ គឺ​ស្រុក​ជល​គី​រី និង​ស្រុក​រលាប្អៀរ  ក្នុងនោះ​នៅ​ស្រុក​ជល​គី​រី មាន​ទីតាំង​ប្រ ណាំង​

ទូក​នៅមុខ​សាលាស្រុក​ជល​គី​រី  ចំណែក​នៅ​ស្រុក​រលាប្អៀរ​មាន​ទីតាំង​នៅមុខ​វត្ត​អារញ្ញ​រង្សី  ហៅ​វត្ត​ត្រពាំង​រាំង ស្ថិត​ក្នុងភូមិ​ត្រពាំង​រាំង ឃុំ​ទឹក​ហូត  ។ ការរៀបចំ​កម្មវិធី​ប្រណាំងទូក​នេះដែរ គឺ​ក្នុង​គោលបំណង​ហ្វឹកហាត់​សម​កម្លាំង​ជាក់ស្តែង​របស់​កីឡាករ​ផង និង​ម្យ៉ាងទៀត​ក៏​ដើម្បីអោយ​ប្រជាពលរដ្ឋ​បាន​ចូលរួម​អបអរ​សប្បាយរីករាយ​នៅក្នុង​ថ្ងៃបុណ្យ​ចេញ​ព្រះវស្សា​ផងដែរ​។                                                           

​ឯកឧត្តម ស៊ុន សុ​វណ្ណា​រិ​ទ្ឋ អភិបាលរង​ខេត្តកំពង់ឆ្នាំង ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​បានអោយដឹងថាៈ ការធ្វើ​កម្មវិធី​ប្រណាំងទូក​នេះ​គឺ​ដើម្បី អោយ​កីឡា​ការ​បាន​សាក​កម្លាំង​គ្នា កំដៅ​សាច់ដុំ​ផង និង​ដើម្បីអោយ​បងប្អូន​ប្រជាពលរដ្ឋ​បាន​ចូលរួម​សប្បាយរីករាយ ក្នុង​ថ្ងៃបុណ្យ​ចេញ​ព្រះវស្សា​ផង ។ ជាមួយគ្នានេះដែរ គឺ​ចង់​រំ​ឮ​ក ដល់​វីរៈភាព​កងទ័ពជើងទឹក​ខ្មែរ​ពី​បុរាណ ដែល​បាន​ពលិកម្ម ក្នុងការ​ធ្វើសឹក​សង្គ្រាម ប្រ​យុ​ទ្ឋ​យកឈ្នះ​សត្រូវ​ឈ្លានពាន​នៅលើ​ទឹក  ក៍​ដូចជា​អបអរ​បុណ្យ​ចេញ​ព្រះវស្សា​ជា​ប្រពៃណីជាតិ រំ​ឮ​ក​គុណ​ព្រះ​គង្គា ដែល​បាន​ស្រោចស្រព​ដី​កសិកម្ម អោយ​ដី​មាន​ជីវជាតិ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ ដាំ​ដំណាំ​បានល្អ​ប្រសើរ  ហើយ​និង​ជូន​ដំ ណើ​រ​ព្រះ​គង្គា ដែល​វិលត្រឡប់​ស្រក​ចុះទៅ​វិញ​ផងដែរ  ។ នៅក្នុង​កម្មវិធី​នេះ​ឯកឧត្តម​បាន​ផ្តាំផ្ញើ​ដល់ បងប្អូន​កីឡាករ​ទាំងអស់​ត្រូវ​ចេះ​សាមគ្គី​គា្ន​ជា​ធ្លុង​មួយ​ក្នុងពេល​ប្រកួតប្រណាំង ទើប​ទទួលបាន​ជ័យជំនះ ជូន​ក្រុម​និង​មូលដ្ឋាន​ឃុំ ស្រុក​របស់ខ្លួន ។                              

​ដោយឡែក​ព្រះគ្រូ​ចៅអធិការ​វត្ត​អរញ្ញ​រង្សី ហៅ​វត្ត​ត្រពាំង​រាំង ព្រះនាម អ៊ុក ចាន់ថន  បាន​មាន​សង្ឃ​ដិ​កា​រថា ព្រះអង្គ​បានរៀបចំ​ពិធី​ប្រណាំងទូក​នេះ រយៈពេល​២​ឆ្នាំ​ជាប់​គ្នា​ហើយ គឺ​ចង់អោយ​បងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​មូលដ្ឋាន​ចូលរួម​សប្បាយ រីករាយ​នៅក្នុង​បុណ្យ​ចេញ​ព្រះវស្សា ។ ទោះបី​ការរៀបចំ​ពិធី​នេះ​បាន​ចំ ណាយ​អស់​ថវិកា​ច្រើន​មែន ប៉ុន្តែ​ក៍មាន​សប្បុរសជន មក​គ្រប់ទិសទី​ក្នុង​ខេត្ត ស្រុក មកជួយ​ឧបត្ថម​ក្នុង​កម្មវិធី​នេះ​ផងដែរ ទើប​ញាំ​ង​អោយ​កម្មវិធី​នេះ​ដំណើរការ​ទៅបាន​ដោយ​រលូន  ក្នុងនោះដែរ​អ្នក​ឧបត្ថម​ធំជាងគេ​គឺ​លោក តាន់ គឹម​សាង និង​លោក តាន់  គឹម​សុក      ។                                                                                                                                                                                                              
​សូម​បញ្ជាក់ដែរថាៈ នៅក្នុង​កម្មវិធី​ប្រណាំងទូក​នេះដែរ  ស្រុក​ជល​គី​រី​មាន​ទុក​ចំនួន​១៦​គូរ ក្នុងនោះ​មាន​ទូក​ដែល​ត្រូវ​ទៅ​ចូលរួម​ប្រកួត​នៅ​ថ្នាក់ជាតិ​មាន​៤​គូរ ។ ចំណែក​ការប្រណាំង​ទូក​នៅ​វត្ត​ត្រពាំង​រាំង​នេះ​មាន​ទូក​២៧​គូរ ក្នុងនោះ​មាន​គូ​ខ្នាត​អន្តរជាតិ​មាន​២​គូរ ដែល​ត្រៀម​ទៅ​ចូលរួម​ប្រកួត​ថ្នាក់ជាតិ​នៅ​រាជធានី​ភ្នំពេញ ក្នុង​ពិធីបុណ្យ​អ​។​ទូក​នៅពេល​ខាងមុខនេះ ៕  ( ឈៀង ថា​រិ​ទ្ធ )

d1 d2 d3 d5 IMG_9345

                                                                                                                                                                                               

Leave a Reply

Your email address will not be published. Required fields are marked *