សូមជូនពរឲ្យអាជីវកម្មរបស់លោកអ្នកជួបតែការរីកចម្រើនជារៀងរហូត!!!

​ឪពុកម្តាយ​ធើ្វ​ក្អមឆ្នាំង​ភ្លេចខ្លួន កូនប្រុស​អាយុ​១​ឆ្នាំ​២​ខែ​លង់ទឹក​អាង​ដែលមានជំរៅ​តែ​៦​តឹក​ស្លាប់​អណ្តែត​ទឹក​ទើប​ដឹង​

​ខេត្តកំពង់ឆ្នាំង​៖ កុមា​រ៉ា​អាយុ​១​ឆ្នាំ​២​ខែ​ម្នាក់​បាន​លង់ទឹក​អាង​ត្រាំ​ដីឥដ្ឋ​សំរាប់ធ្វើ​ក្អមឆ្នាំង​ស្លាប់​ដោយសារតែ​ឪពុកម្តាយ​ធ្វ​ការ​ភ្លេចខ្លួន ។ ហេតុការណ៍​គ្រោះថ្នាក់​ខាងលើនេះ​បានកើត​ឡើង​នៅវេលា​ម៉ោង​០១​និង​១០​នាទី​រសៀល

ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៧ នៅក្នុង​ភូមិ​ត្រ​ពាំ​អន  ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​

​    ​ម្តាយ​កុមារ​រងគ្រោះ ឈ្មោះ ឆេង សំបូរ អាយុ​៣៣​ឆ្នាំ ប្តី​ឈ្មោះ ប៉ិច សុភាព អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ បានអោយដឹងថា​៖ កូនប្រុស​ឡា​ត់​ដែល​បាន​ស្លាប់​ក្នុង​ហេតុ​ការ​នេះ​មានឈ្មោះ  រ៉ា​ន់ សុវណ្ណ​វ​ឌ្ឍ​នា អាយុ​១​ឆ្នាំ​២​ខែ ជា​កូន​ទី​៣​។ នៅ​មុនពេល​កើតហេតុ​គាត់​បានរៀបចំ​ដុត​ចង្ក្រាន​នៅក្បែរ​ផ្ទះ ដោយមាន​កូនប្រុស​រង​គ្រោះ​នៅ​លេង​ជិតៗ​នោះដែរ​។ ពេល​គាត់​រៀប​ចង្ក្រាន​រួច គាត់​ក៏​ដើរទៅ​យក​ចំ​ប៉ើង​ដើម្បី​ដុត​ចង្ក្រាន  ដោយ​ភ្លេចខ្លួន​មួយ​ភ្លេ​ត​ក៏​បាត់​កូន គាត់​បាន​ស្រែកហៅ  និង​ដើររក​កូន​ក៏បាន​ឃើញ​កូនប្រុស​របស់គាត់​លង់​ទឹក​ស្លាប់​រហូត​អណ្តែត​នៅក្នុង​អាងទឹក​បាត់ទៅហើយ ដែល​គាត់​បានធ្វើ​ទុក​ត្រាំ​ដីឥដ្ឋ​សំរាប់​យកមក​ធ្វើ​ក្អម ឆ្នាំង និង​ចង្ក្រាន  ដែល​អាង​នោះ​មាន​ទំហំ​បណ្តោយ​១​ម៉ែត្រ​កន្លះ  ទទឹង​១​ម៉ែត្រ ជំរៅ​តែ​៦​តឹក​ប៉ុណ្ណោះ ។ 

​    ​ក្រោយពេល​កើតហេតុ​ឪពុកម្តាយ​កុមា​រ៉ា​រងគ្រោះ​បាន​ស្រង់​កូន​ពី​ក្នុង​អាងទឹក​យកមក​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ករណី​គ្រោះថ្នាក់​នេះ​ក៏​ជា​សារ​មួយ​ដល់​អាណា​ព្យ​បាល​ទាំងអស់​ផងដែរ​ដែលមាន​មុខរ​បរ​ដូចគ្នានេះ  ឬក៏​មាន​លំនៅដ្ឋាន​ក្បែរ​ទឹក​ត្រពាំង ឬ​ប្រឡាយ សូម​ប្រុង​ប្រ​យ​ត្ន័​កូនចៅ​តូចៗ កុំ​អោយមាន​គ្រោះថ្នាក់​លង់ទឹក​ស្លាប់ ៕   ( ឈៀង ថា​រិ​ទ្ធ )

DSC00112 (1) DSC00114 (1) DSC00116

Leave a Reply

Your email address will not be published. Required fields are marked *