សូមជូនពរឲ្យអាជីវកម្មរបស់លោកអ្នកជួបតែការរីកចម្រើនជារៀងរហូត!!!

​ម៉ូតូ​បើក​លឿន​ពេក​ទៅបុក​កង់​អូស​ជិត​១០​ម៉ែត្រ បណ្តាល​ប្រុស​ស្រី​២​នាក់​រងរបួស​ធ្ងន់​ ​

ខេត្តកំពង់ឆ្នាំង​៖ បុរស​ម្នាក់​និង​ស្ត្រី​ម្នាក់​បាន​រងរបួស​ធ្ងន់​ដូចគ្នា នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​ម៉ូតូ​បើ​លឿន​ទៅបុក​ស្ត្រី​ម្នាក់​ដែល​កំពុង​ជិះ​បត់​ឆ្វេង ។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​០២​និង​៤៥​នាទី

ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៧ តាមផ្លូវ​ជាតិ​លេខ​៥ ស្ថិតនៅ​សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ។​


​សមត្ថកិច្ច​បានអោយដឹង​ថា​៖​ជនរងគ្រោះ​ក្នុង​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​មានឈ្មោះ មុំ បូរ​ដ្ឋា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ចិន ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ជា​អ្នកជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពាក់​ស្លាក​លេខ​ព្រះសីហនុ ១D-៨៧៩៨ ។ ចំណែក​ស្ត្រី​រងគ្រោះ​ជា​អ្នកជិះ​កង់​សមត្ថកិច្ច​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​បាន​នៅឡើយ​នោះទេ​។​

​សម​ត្ថិ​ច្ច​បាន​អោយដឹងទៀតថា​៖​មុនពេល​កើតហេតុ ម៉ូតូ​ខាងលើ​បាន​បើកបរ​យ៉ាង​លឿន​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ពេលមកដល់​ចំណុចកើតហេតុ​ស្ត្រី​ម្នាក់​ជា​អ្នកជិះ​កង់​ក្នុងទិសដៅ​ស្របគ្នា​បម្រុង​បត់​ទៅ​ឆ្វេង​ដៃ  ក៏​ស្រាប់តែ​ត្រូវ​ម៉ូតូ​ដែល​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​នោះបាន​បុក​កង់​ពេញ​មួយ​ទំហឹង អូស​កង់​និង​ម៉ូតូ​ជិត​១០​ម៉ែត្រ បណ្តាលអោយ​ជនរងគ្រោះ​ទាំង​២​នាក់​របួសធ្ងន់ សន្លប់​ស្តូកស្តឹង នៅ​និង​កន្លែងកើតហេតុ ។     ​
​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ទាំង​ព​២​នាក់​ត្រូវបាន​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង ។ ដោយឡែក​មធ្យោបាយ​បង្ករ សមត្ថកិច្ច​បាន​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី ៕  ឈៀង ថា​រិ​ទ្ធ​

__-1-3-768x433 __-2-2-768x1024 __-3-2-768x433 __-4-2-768x433

Leave a Reply

Your email address will not be published. Required fields are marked *