សូមជូនពរឲ្យអាជីវកម្មរបស់លោកអ្នកជួបតែការរីកចម្រើនជារៀងរហូត!!!

រើស​អេតចាយ លុយ​ចាយ​មិន​គ្រប់​បែកគំនិត​ជួញ​ថ្នាំញៀន ត្រូវ​ជាប់​ខ្នោះ​

​ខេត្ត​ព្រះសីហនុ​៖​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​៣៣ កញ្ចប់ ត្រូវបាន​សមត្ថកិច្ច​ឆែកឆេរ​រក ឃើញ នៅក្នុង​បន្ទប់​ជួល​យុវជន​ម្នាក់​បន្ទាប់ពី​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ធ្វើការ​ស៊ើបអង្កេត​រួចមក ហើយ​បាន

​បញ្ជូន​ខ្លួន​មកកាន់​ស្នងការ​ហើយ​នេះ​បើ​យោងតាម​ការបញ្ជាក់​ពី​ឯកឧត្តម​សេនីយ៍​ទោ ជួន ណា​រិ​ន្ឋ ប្រប់​បណ្តាញ​ពត៍​មាន នា​ល្ងាច​ថ្ងៃទី​០៩​តុលា​នេះ​។​

​ឯកឧត្តម ឧ​ត្ត​ម​សេនី​យ៏​ទោ ជួន ណា​រិ​ន្ឋ ប្រាប់​បណ្តាញ​ពត៍​មាន​ថា នៅ​ថ្ងៃទី ០៨ ខែ តុលា ឆ្នាំ​២០១៧ វេលា​ម៉ោង ២៣ :៣០​នាទី​កំលាំង​អធិការដ្ឋាន នគរបាល​ក្រុង បាន​ចុះបង្ក្រាប​ករណី គ្រឿងញៀន​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ ដែល​ចែកចាយ​នូវ​សារធាតុ​ញៀន ស្ថិតនៅ​ក្រុម ៣១ ភូមិ ៣ សង្កាត់​១ ក្រុង​.​ខេត្ត​ព្រះសីហនុ ។ *​ជនសង្ស័យ​ឈ្មោះ ហ៊ុន ម៉ៅ ហៅ​{​ម៉ៅ​}​ភេទ ប្រុស​អាយុ ៣២ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ វត្ថុតាង​រួមមាន *​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន ៣៣ កញ្ចប់ *​ទូរ​សព្ទ័ ០១ គ្រឿង *​ម៉ូតូ ០១ គ្រឿង ម៉ា​កវេ​វ *​ប្រដាប់​សេព​គ្រឿងញៀន មួយចំនួន ។​
​បច្ចុប្បន្ន​យុវជន​ស​ង្ស​យ​កំពុង​ត្រូវបាន​សមត្ថកិច្ច​សាកសួរ និង កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាតំបូង​ខេត្ត​៕

IMG-20171009-WA0009 IMG-20171009-WA0010


Leave a Reply

Your email address will not be published. Required fields are marked *