សូមជូនពរឲ្យអាជីវកម្មរបស់លោកអ្នកជួបតែការរីកចម្រើនជារៀងរហូត!!!

វត្ត​កំពង់ព្រះ​ធ្វើបុណ្យ​សែនអ្នកតា​និង​បុណ្យ​ចេញ​ព្រះវស្សា​៣​យប់​៤​ថ្ងៃ​ទៅតាម​ប្រពៃណី​ភូមិ​ស្រុក​

​ខេត្តកំពង់ឆ្នាំង​៖  បុណ្យ​សែនព្រេន​អ្នកតា​តាមបែប​អ​បិ​យ​ជំនឿ និង​បុណ្យ​ចេញ​ព្រះវស្សា​តាម​ប្រណី​ខ្មែរ  ត្រូវបាន​ព្រះសង្ឃ  គណៈកម្មការ​វត្ត​កំពង់ព្រះ ពុទ្ធ​បរិ​ស​ទ័ និង​ប្រជាពលរដ្ឋ​មូលមតិ​គ្នា​ប្រារ​ព​ធ្វើឡើង

រយៈពេល​៣​យប់​៤​ថ្ងៃ ទៅតាម​ទំនៀម​ទំលាប់​ស្រុកភូមិ នៅ​ទីទួល​ពិសី​សូរ្យ​វង្ស​វត្ត​កំពង់ព្រះ  ដែលមាន​ប្រា​ទ​ប្រុស និង​ប្រាសាទ​ស្រី ស្ថិត​ក្នុងភូមិ​កំពង់ព្រះ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌  បាន​ចាប់​ធ្វើបុណ្យ​ពីថ្ងៃ​ពេញ​បូ​ណ៌​រ​មី​ថ្ងៃ​១៥​កើត  ដល់​ថ្ងៃ​៣​រោជ​ខែអស្សុជ ត្រូវ​និង​ថ្ងៃទី​០៥ ដល់​ថ្ងៃទី​០៨ ខែតុលា   ដោយមាន​កម្មវិធី​ប្រណាំង​ទូកង​អបអរ នៅក្នុង​ពិធីបុណ្យ​នេះ​យ៉ាង​សប្បាយរីករាយ​ផងដែរ ។

    .​    ​ព្រះគ្រូ​ចៅអធិការ​វត្ត​កំពង់ព្រះ  ព្រះនាម អ៊ុំ សុគន្ធ មាន​ថេរ​ដិ​ការ នៅ​រសៀល​ថ្ងៃទី​០៨ ខែតុលា ដែលជា​ថ្ងៃ​បញ្ចប់​កម្មវិធី​បុណ្យ នេះ​ថាៈ នៅលើ​ទីទួល​ពិសី​សូរ្យ​វង្ស ហៅ​វត្ត​កំពង់ព្រះ​នេះ ជា​ប្រ​ណៃ​ណី​របស់​អ្នក​ស្រុកភូមិ​តាំងពី​បុរាណកាល​មក តែងតែ​ប្រារព្ធ​ពិធីបុណ្យ​នេះ​ជា​រៀងរាល់ឆ្នាំ ហើយ​ត្រូវបាន កូនចៅ​ជំនាន់​ក្រោយ​បន្តធ្វើ​តៗ​គ្នា​តាំងពី​ដូនតា​រហូតមក​ដល់ពេលនេះ  ម្យ៉ាង​ដោយសារ​ទីទួល​នេះ​មាន​ប្រសាទ​បុរាណ​ចំនួន​២ គឺ​ប្រសាទ​ប្រុស និង​ប្រសាទ​ស្រី ដែល​ប្រាសាទ​ទាំង​២​នេះ​មានឈ្មោះ ថា ប្រសាទ​កំពង់ព្រះ  ហើយ​ក្រៅពីនោះ​ក្នុង​វត្ត​នេះ ក៍មាន​ព្រះវិហារ​បុរាណ ដែល​បាន​ចុះបញ្ជី​បិ​តិក​ភ​ណ្ឌ័​ជាតិ​ផងដែរ ។​នៅក្នុង​ពិធីបុណ្យ​បុណ្យ​ចេញ​ព្រះវស្សា​នេះ គឺ​មានការ​សែនព្រេន​ដល់​អ្នកតា​ឧក​ញ្ញ៉ា តា​គ្រលួច ដែល​ល្បី​ពូកែ​សាក​សិទ្ធ​ណាស់  ដែលមាន​អ្នក​មក​បែ​បន់ និង​មក​លាបំណន់​ជា​ហូរហែរ តាំងពី​ខេត្តបាត់ដំបង ពោធិសាត់ និង​រាជធានី​ភ្នំពេញ​ជាដើម​មាន​ចំរុះ​ជាតិ​សាសន៍ មាន​ខ្មែរ ចិន វៀតណាម និង​ក៏មាន​ការប្រណាំង​ទូ​កលេ​ង​កំសាន្ត​ផងដែរ ។

.​    ​ដោយឡែក លោកតា សំ ឌឿ​ន ជា​ប្រធាន​គណៈកម្មាការ​វត្ត​កំពង់ព្រះ ក៍បាន​មានប្រសាសន៍​អោយដឹងថាៈ ការ​ប្រារព្ធ​ធ្វើបុណ្យ​នេះ​មាន​២​បែប​ខុសគ្នា  ១​គឺ​ធ្វើតាម​អ​បិ​យ​ជំនឿ​ព្រហ្ម​ម៉ាញ់​សាសនា  ង៉ាន​អ្នកតា (​សែនព្រេន​អ្នកតា​) លោកតា​ឧក​ញ្ញ៉ា​គ្រលួច ដែលមាន​ម​ហិ​ទ្ធិ​ឬ​ទ្ធិ​ពូកែ​សាក​សិទ្ធ  ដើម្បី​សុំ​សេចក្តីសុខ​ស​ប្បា យ​ដល់​កូនចៅ​នៅក្នុង​មូលដ្ឋាន និង​ទី​២​គឺ​តាមបែប​ព្រះពុទ្ធសាសនា​ជា​ប្រពៃណី​ខ្មែរ​គឺ​បុណ្យ​ចេញ​ព្រះវស្សា ដោយ​នៅក្នុង​ថ្ងៃទី​០៨ ខែតុលា​នេះ គឺ​គណៈកម្មការ​វត្ត​បាន​យក​ទូកង ប្រណាំង​ប្រចាំ​ស្រុក ឈ្មោះ ម៉ឺន​នាគ  និង​ទូក​ឈ្មោះ​សម្តេច​ចៅ​វាំង​គង់ សំអុល  មក​ដង្ហែ​ប្រទក្សិណ​កណ្តាលទន្លេ​មុខ​វត្ត​កំពង់ព្រះ  ដើម្បី​កាត់ផ្តាច់ ព្រ័ត​ជា​ថ្ងៃ​បញ្ចប់​កម្មវិធី​បុណ្យ  ។

 .     ​លោកតា​គណៈកម្មការ​វត្ត​កំពង់ព្រះ​បានបញ្ជាក់​អោយដឹងទៀតថា​៖  ទីទួល​វត្ត​កំពង់ព្រះ គឺមាន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​លើផ្ទះ​បណ្តែត​ទឹក មក​រស់នៅ​ជិត​វត្ត​តែ​ខែវស្សា​ទឹក​ឡើង​តែប៉ុណ្ណោះ  ចំណែក​នៅ​ខែប្រាំង​វិញ​ប្រជាពលរដ្ឋ បាន​បណ្តែត​ផ្ទះ​ចុះ​តាម​ទឹក​នៅឯ​ទន្លេ​ខាងក្រោម​អស់ហើយ ធ្វើអោយ​ទីទួល​វត្តមាន​ភាព​ឯក​កោ​ស្ងាត់ជ្រងុំ​មានតែ​ព្រះ​ស​ង្ឍ​គង់នៅ និង​មិនសូវមាន​ប្រជាពលរដ្ឋ​មក​ធ្វើបុណ្យ​ទៀន​ឡើយ ហេតុនេះ​ធ្វើអោយ​វត្តមាន​ការខ្វះខាត​ច្រើនណាស់​ក្នុងការ​កសាង​អោយមាន​ការរីកចំរើន ៕  ( ឈៀង ថា​រិ​ទ្ធ ) 

22 33 លោកគ្រូចៅអធិការវត្ត លោកតាប្រធានវត្ត


Leave a Reply

Your email address will not be published. Required fields are marked *