សូមជូនពរឲ្យអាជីវកម្មរបស់លោកអ្នកជួបតែការរីកចម្រើនជារៀងរហូត!!!

ក្រុមហ៊ុន ស៊ិន​ទ្រី បដិសេធ​នូវ​ពាក្យ​ច​ចាម​អារាម​និង​បានបង្ហាញ​ពី​ជំ​ហ៊រ​បន្តសកម្មភាព​រប​ស់​ខ្លួន​នៅលើ​ទឹកដី​ក្រុង​ទេសចរ​ណ៏ ប្រសិនបើ​មាន​ជំរើស​ថ្មី​

​ខេត្ត​ព្រះសីហនុ​៖ ក្រុមហ៊ុន សូម​បដិសេធ​នូវ​ពាក្យ​ច​ចាម​អារាម​ដែលថា ក្រុមហ៊ុន ស៊ិន​ទ្រី ប្រកាស​លាឈប់​ពី​ការប្រមូល​សម្រាម ដែល​មូលហេតុ​មកពី​ក្រុមហ៊ុន ក្ស័យធន​នោះ វា​ជា​រឿង មិន ពិត​នោះទេ ក្រុមហ៊ុន​ពុំបាន

​ដាក់ពាក្យ​លាឈប់ ដូច​អ្វីដែល​សាលាក្រុង ព្រះសីហនុ បាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​កន្លងមក​នោះទេ នេះ​បើ​យោងតាម​ការបញ្ជាក់​ពី លោក​អៀវ ឃុន​ស្រេង  ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន ស៊ិន​ទ្រី សាខា​ខេត្ត​ព្រះសីហនុ​។​

​ថ្លែង​ក្នុង​ស​ន្និ​សិ​ទ្ឋ​សារ​ព័​ត៏​មាន​មួយនា​ព្រឹក​ថ្ងៃទី​១០​តុលា​នៅ​កា​រិ​យា​ក្រុមហ៊ុន ស៊ិន ទ្រី សាខា​ខេត្ត​ព្រះសីហនុ លោក​អៀវ ឃុន​ស្រេង  បាន​គូសបញ្ជាក់ថា​ក្នុងនាម​ខ្ញុំ​ជា​តំណាង​ក្រុមហ៊ុន សូម​បដិសេធ​នូវ​ពាក្យ​ច​ចាម​អារាម​ដែលថា ក្រុមហ៊ុន ស៊ិន​ទ្រី ប្រកាស​លាឈប់​ពី​ការប្រមូល​សម្រាម ដែល​មូលហេតុ​មកពី​ក្រុមហ៊ុន ក្ស័យធន​នោះ វា​ជា​រឿង​មិន​ពិត​នោះទេ ក្រុមហ៊ុន​ពុំបាន​ដាក់ពាក្យ​លាឈប់​ដូច​អ្វីដែល​សាលាក្រុង​ព្រះសីហនុ បាន​ផ្សព្វផ្សាយ​តាម​អា​ខោ​ន លោក អភិបាលក្រុង​នោះទេ គឺ​ក្រុមហ៊ុន​សុំ​ផ្អាក ដើម្បី​ស្វែងរក​ដំណោះស្រាយ និង បន្ត​កិច្ចសន្យា​បន្ថែម បន្ទាប់ពី​កុងត្រា​ចាស់​ផុត​សុពលភាព​។​

​លោក​បន្តថា វា​គឺជា​ភាពអយុត្តិធម៌​សម្រាប់​ក្រុមហ៊ុន ព្រោះ​យោងតាម ការដេញថ្លៃ​នេះ វា​ហាក់បីដូច​ជាមាន​រៀបចំ​ទុក​មុន​សម្រាប់​ក្រុមហ៊ុន​ថ្មី តែ​សម្រាប់​ក្រុមហ៊ុន​លោក សាលាក្រុង​ពុំបាន​ជូនដំណឹង​នោះទេ រហូត​ថ្ងៃទី​១៤​ទើប​សាលាក្រុង​ចេញ​លិខិត​មក​ក្រុមហ៊ុន ដែលជា​ហេតុ​ធ្វើ​ក្រុមហ៊ុន​មានការ​តក់ក្រហល់​ពុំបាន​ដាក់ពាក្យ​អោយទាន់​ពេលវេលា​។​នៅពេលនោះ​ក្រុមហ៊ុន​ពុំ​អាចធ្វើ​អ្វី​ក្រៅ​អំពី​ធ្វើលិខិត​សុំ​បន្ត​សុពលភាព​នោះទេ​ព្រោះ​ថ្ងៃ​នៃ​ការជូនដំណឹង​និង​ថ្ងៃ​នៃ​ការប្រកាស​ដេញថ្លៃ​មាន​រយះពេល​តែមួយ​ថ្ងៃ​។​ម្យ៉ាងវិញទៀត នៅមុន​ថ្ងៃ​នៃ​ការដេញ​ថ្ងៃ​ក្រុមហ៊ុន​KSWM​បាន​យក​រថយន្ត​ចំនួន​០៧​គ្រឿង​មក​បញ្ឈរ​ចាំ​រួចជាស្រេច ដែល​សកម្មភាព​នេះ វាស​បញ្ជាក់ថា​អ្វីៗ​ស្ថិតក្នុង​ផែនការ​រួចជាស្រេច​។​ក្នុងនាម​ក្រុមហ៊ុន ស៊ិន ទ្រី ដែល​បាន​រង​នូវ​ភាព​អ​យុ​ត្តិ​ធ​ម៏ ពុំមាន​តម្លាភាព​ក្នុងការ​ដេញថ្លៃ​កន្លងមក  ស្នើរ​អោយ​ថ្នាក់ដឹកនាំ និង ស្ថាប័ន​ពាក់​ព័​ន្ឋ មេត្តា ពិនិត្យ និង​បើក​ការស៊ើបអង្កេត ឡើងវិញ​ជុំវិញ​ការដេញថ្លៃ​របស់​សាលាក្រុង​កន្លងមក​ថា វា​មាន​យុ​ត្តិ​ធ​ម៏ និង តម្លាភាព​ពិត ឬ យ៉ាងណា​?​ស្នើរ​អោយមាន​ការដេញថ្លៃ​ឡើងវិញ ដោយ​អនុវត្ត​ន៏​ទៅតាម​ល​ក្ខ័​ខ​ណ្ឌ័​នៃ​ការដេញថ្លៃ ដោយ​បើកទូលាយ​អោយ ក្រុមហ៊ុន នា នា មាន​សិ​ទ្ឋ​ចូលរួម​ពី​២​ក្រុមហ៊ុន​ឡើងទៅ  មានការ​ជូនដំណឹង​ត្រឹមត្រូវ ដើម្បី​ទទួលបាន​នូវ​ការដេញថ្លៃ​មួយ​ក្នុង​ភាព​យុ​ត្តិ​ធ​ម៏ ប្រកបដោយ​តម្លាភាព​។​

​ស្របពេល​ជាមួយគ្នា​នោះ​ផងដែរ​បញ្ហា​សម្រាម កំពុង​បាន​ក្លាយជា​ប្រធានបទ​មួយ​ដ៏​ក្តៅគគុក ប្រកបដោយ​ក្តីកង្វល់​របស់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ណ៏​ដែល​បញ្ហា​នេះ បានធ្វើ​មតិ​មហាជន​រិះគន់​យ៉ាង​ចំៗ​ទៅ​អាជ្ញាធរ​ក្រុងព្រះសីហនុ និង ក្រុមហ៊ុន​ប្រមូល​សម្រាម​ថ្មី​ថា​ពុំមាន​ភាព​ទទួលខុសត្រូវ​លើ​កាតព្វកិច្ច​របស់ខ្លួន ដោយបាន​បណ្តោយ​អោយមាន​គំនរ​សម្រាម​ជាច្រើន​ស្អុយរលួយ​តាមផ្លូវ នា នា បង្ក​ក្លិនស្អុយ​អា​សោច​ដល់​អ្នកធ្វើដំណើរ និង ភ្ញៀវទេសចរ​ណ៏ ដែល​កន្លែង​ខ្លះ សម្រាម​ត្រូវ​បានគរ​ទុក​ចាប់តាំងពី​ថ្ងៃទី​១៥​កញ្ញា​មកម្ល៉េះ​។​

​ស្ថិតក្នុង​ស្ថានភាព​គួរអោយ​ព្រួយ​បារ​ម្ម​ណ៏​នេះ​ផងដែរ មតិ​ប្រជាពលរដ្ឋ អាជីវករ​ជាច្រើន បាន​បញ្ចេញ​ទស្សនៈ​ផ្សេងៗ​គ្នា​ថា អ្វីដែល​ពួកគាត់​ចង់បាន​នាពេលនេះ គឺ​ទីក្រុង​ស្អាត គាត់​មិន​ចង់​ឬ​ពាក្យ​ពី​ទីក្រុង​ទេសចរ​ណ៏ មកជា​ទីក្រុង​សម្រាម​នោះទេ ហើយ​ពួកគាត់​ក៏​ពុំ​ខ្វល់​ថា ក្រុមហ៊ុន​ចាស់ រឺ​ក្រុមហ៊ុន​ថ្មី​នោះទេ​សំខាន់​អោយតែ​ក្រុមហ៊ុន​នោះ​មាន​ភាព​ទទួលខុសត្រូវ​របស់ខ្លួន​។​ពីមុន​គាត់​នឹកស្មានថា ក្រុមហ៊ុន​ថ្មី​អាចមាន​ភាពល្អប្រសើរ​ជាង​ក្រុមហ៊ុន​ចាស់ ប៉ុន្តែ​ផ្ទុយទៅវិញ គឺ​យ៉ាប់​ជាង​ក្រុមហ៊ុន​ចាស់​ឆ្ងាយ​ណាស់ ហេតុនេះ​ពាក្យចាស់​លោក​ពោលថា ឆ្នាំងបាយ​ថ្មី មិន​ដូច​បាយ​ឆ្នាំង​ចាស់​នោះទេ ដូចនេះ​ការដូរ​ផ្លាស់​ពីមួយ​ទៅមួយ​វា​មិន​ពិបាក​ទេ វា​ពិបាក​ត្រង់​ថា​អា​ថ្មី​ចូលមក វា​មិន​ស្រួល​ដូច​របស់​ចាស់​ដែលមាន​អ្វីៗ​គ្រប់គ្រាន់​នោះ ហេតុនេះ មុននឹង​សម្រេច​អ្វីមួយ​សូម​គិត​អោយ​ច្បាស់ ប្រយ័ត្ន​ស្តាយក្រោយ ដូច​ករណី​ក្រុមហ៊ុន​ប្រមូល​សម្រាម​នេះ​ជាដើម​៕

​ប៉ុន្តែ​បើទោះបីជា​យ៉ាងណាក្តី ជុំវិញ​ការចោទប្រកាន់​នេះ លោក​អ៊ី សុខ ឡេង បានធ្វើការ​បដិសេធ​ន៏ យ៉ាង​ដាច់ខាត​ថា ការដេញថ្លៃ​សេវា​ប្រមូល​សម្រាម​នេះ វា​មាន​ភាព​យុ​ត្តិ​ធ​ម៏ ប្រកបដោយ​ក​ត្តិ​យុ​ទ្ឋ មិន​លម្អៀង ព្រោះ​លោក មាន​ឯកសារ​គ្រប់គ្រាន់ មានការ​សម្រេច​ត្រឹមត្រូវ​ពី​អង្គប្រជុំ​ទាំងមូល​ដែលមាន​សមភាព​ចូលរួម​ពី​ស្ថាប័ន​ពាក់​ព័​ន្ឋ​ជាច្រើនរូប​ផងដែរ​។​លោក​មិន​អាចធ្វើ​អ្វី​ប្រាស់ចាក​អំពី​ច្បាប់​បាន​នោះទេ​៕

?

?

?

?

?

?

?

?

22384913_121523598521381_1048540999_n IMG-20171010-WA0023 IMG-20171010-WA0024 IMG-20171010-WA0026 IMG-20171010-WA0027

Leave a Reply

Your email address will not be published. Required fields are marked *