សូមជូនពរឲ្យអាជីវកម្មរបស់លោកអ្នកជួបតែការរីកចម្រើនជារៀងរហូត!!!

ទូកង​ឈ្មោះ ទេពធីតា​សែន​ជ័យ បារមី​មាន​រិ​ទ្ធិ របស់​របស់​វត្ត​ទេពធីតា​រាម ខេត្តកំពង់ឆ្នាំង​ប្រហែលជា​អត់​បាន​ចូលរួម​ប្រកួត​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ពេលខាងមុខ​នេះ​ទេ ព្រោះ​អត់​មាន​លុយ​១​លាន​រៀល​ជួសជុល !!

​ខេត្តកំពង់ឆ្នាំង​៖ អ្នកគ្រប់គ្រង​ទូកង​ឈ្មោះ ទេពធីតា​សែន​ជ័យ​បារមី​មាន​រិ​ទ្ធិ ស្ថិតនៅក្នុង​វត្ត ទេពធីតា​រាម  (​ហៅ​វត្ត​យាយ​ទេព​)  ក្នុងភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បានអោយដឹងថា​៖

នៅក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០១៧ ក្នុងពេល​ឆាប់ៗ​ខាងមុខ ទូកង​ខាងលើនេះ ប្រហែលជា​អត់​បាន​ចូលទៅ​រួម​ប្រកួត​នឹ​គេ​ទេ ពីព្រោះ​គ្រាន់តែ​លុយ​១​លាន​រៀល​ដើម្បី​យកមក​ធ្វើ​ការទិញ​សំភា​រះ ជួសជុល​ទូក​ដែលមាន​ការខូចខាត​ខ្លះ គឺ​គ្មាន​អ្នកណា​ជួយឧបត្ថម្ភ​នោះឡើយ ។​

.​    ​ប្រជាពលរដ្ឋ​អោយដឹងថា​៖ ទូក​នេះ​ជា​ទូក​របស់លោក​អភិបាលខេត្ត​កំពង់ឆ្នាំង ដែល បានប្រគល់​អោយ លោក ហៃ មនោ​រម្យ ចៅហ្វាយក្រុង​កំពង់ឆ្នាំង  ជា​អ្នក​មើលថែទាំ និង​ទទួលខុសត្រូវ​ក្នុងពេល​អុំទូក​ឆ្នាំមុន​២០១៦​។  ទូកង​ឈ្មោះ ទេពធីតា​សែន​ជ័យ បារមី​មាន រិ​ទ្ធ នេះ​ត្រូវបាន​មហាជន​ចាប់អារម្មណ៍​យ៉ាងខ្លាំង  ព្រោះថា​ទូកង​នេះ​មាន​ល្បឿន​លឿន ហើយ​ទទួលបាន​ជោគជ័យ​ជូន​ខេត្តកំពង់ឆ្នាំង​ផងដែរ ។   ប្រជាពលរដ្ឋនៅក្នុង​ខេត្តកំពង់ឆ្នាំង បានចាត់ទុក​ទូកង​នេះ  ជា​សិស្ស​ប្អូន ទូកង​ឈ្មោះ ហនុមាន មាន​ឫទ្ធី ដែលជា​ទូកង​ស្ថិតក្នុង​ស្រុក​ជល​គី​រី ដែលមាន​ឈ្មោះ​ល្បីល្បាញ​ជា​យូរ​ឆ្នាំ​មកហើយ ចំណែក​ទូកង ទេពធីតា​សែន​ជ័យ បារមី​មាន​រិ​ទ្ធិ នេះ​ទើបតែ​ល្បី​នៅក្នុង​ឆ្នាំ​២០១៦​កន្លងមក​ទេ​។

  .     ​ប្រជាពលរដ្ឋ ក៏ដូចជា​អ្នកគ្រប់គ្រង​ទូក និង​កីឡាករ​អុំ​ទូកង ឈ្មោះ​ទេពធីតា​សែន​ជ័យ​បារមី​មាន​រិ​ទ្ធិ សំណូមពរ​ដល់  ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រជាពលរដ្ឋ និង​អាជីវករ នៅក្នុង​ខេត្ត ឬ​នៅក្រៅ​ខេត្ត  មេត្តាជួយ​ឧបត្ថម​ថវិការ សម្រាប់​ជួលជុល​ទូក​អោយបាន​ទាន់ពេលវេលា​ដោយ​អនុគ្រោះ​ផង  ព្រោះ​ពេលវេលា​នៅតែ​មួយខែ​ទេ​បាន​ខិតចូល​ជិត​ណាស់​ទៅហើយ  និង​នៅពេលនេះ​ក៍​មិនទាន់បាន​អ៊ុំ​សាកល្បង​កម្លាំង​កីឡាករ​នៅឡើយ​ទេ  នេះ​ក៏ដោយ​សារ​មិនមាន​លុយ​ចំណាយ​សម្រាប់​ជួសជុល​ទូក​ទាល់តែសោះ  ។ ហេតុ​ដូច​បាន​ជម្រាបជូន​ខាងលើនេះ  បើ​ឯកឧត្តម លោកជំទាវ និង​អស់លោក មាន​សទ្ធា​ជ្រះថ្លា​ជួយឧបត្ថម្ភ សូម​ទំនាក់ទំនង​ទៅមក​អ្នកគ្រប់គ្រង​ទូក   ដែលមាន ទូរ​សព្ទ័​លេខ​៖ (០៩៧ ៩៩ ៦០ ៥៩២) សូម​អរគុណ​៕  ( ឈៀង ថា​រិ​ទ្ធ )

0 1 2 3 (1) 4

Leave a Reply

Your email address will not be published. Required fields are marked *