សូមជូនពរឲ្យអាជីវកម្មរបស់លោកអ្នកជួបតែការរីកចម្រើនជារៀងរហូត!!!

 ផ្លូវ​កៅស៊ូ​មួយ​ខ្យែ​ជិត​៨​គីឡូម៉ែត្រ​កំពុង​កសាង ធ្វើអោយ​ប្រជាពលរដ្ឋ​ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ មាន​ទឹកចិត្ត​សប្បាយរីករាយ​យ៉ាងខ្លាំង​

​ខេត្តកំពង់ឆ្នាំង​៖ ប្រជាពលរដ្ឋនៅក្នុង​ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ពិសេស​ក្នុង មាន​ទឹកចិត្ត​សប្បាយរីករាយ​ណាស់​ដោយ​សង្ឃឹមថា  នៅក្នុងពេល​ខាងមុខនេះ​នឹង​បាន​ផ្លូវ​មួយ​ខ្យែ អម​ប្រឡាយទឹក

​មាន​ប្រវែង​ជិត ៨​គីឡូម៉ែត្រ ជា​ជំនួយឥតសំណង របស់​ប្រទេស​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ក្រោម​គម្រោង​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ។​

​    ​លោក សាំង ឡេង ជំទប់​ទី​១​ឃុំ​ជ្រៃ​បាក់​ស្រុក​រលាប្អៀរ បានអោយដឹងថាៈ ផ្លូវ​មួយ​ខ្យែ​ដែល​ចិន​កំពុងកសាង​នេះ មាន​ប្រវែង ៧៨០០​ម៉ែត្រ មាន​ទទឹង​១២​ម៉ែត្រ និង​មាន​ស្ពាន​ចំនួន​២​កន្លែង ដែល​ទើបបាន​ដំណើរ ការកសាង​ក្នុង​ជំហាន​១  កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ដោយ​កាត់​ចេញពី​ផ្លូវជាតិ​លេ​៥៣ កាត់​មកលើ​ភូមិ​ព្រៃ​លាក់​នាង ភូមិ​អូរ​កំណប់ និង​ជំហាន​២ គឺ​ចេញពី​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​ជិត​ផ្សារ​ជ្រៃ​បាក់ កាត់​ទៅ​ភូមិ​បាញ់​ឆ្គោ​ល ភូមិ​ត្រពាំង​អន ភូមិ​ឃ្លៃ  និង​ភូមិ ត្រពាំង​គរ ។ 

    ​លោក​បាន​បញ្ជាក់ថាៈ ផ្លូវ​នេះ​ជា​ផ្លូវ​សេដ្ឋកិច្ច​យ៉ាងសំខាន់​មិនមែន​សម្រាប់​អ្នក​ឃុំ​ជ្រៃ​បាក់​មាន​១៦​ភូមិ​ប៉ុណ្ណឹង​ទេ គឺ​សម្រាប់​ស្រុក​រលាប្អៀរ និង​ខេត្ត​ផងដែរ ។ សព្វថ្ងៃនេះ​ផ្លូវ​ខាងលើ​កំពុង​រង​ការខូចខាត បើក​ម៉ូតូ រថយន្ត​ស្ទើរតែ​មិនកើត ព្រោះ​មាន​ក្រឡុក​ធំៗ​ណាស់ ។ ពេលនេះ បាន​ក្រសួង​អភិវឌ្ឍន៍ជនបទ ដាក់​គម្រោង​កសាង​ផ្លូវ​នេះ ដោយមាន​ជំនួយឥតសំណង ពី​ប្រទេស​ចិន​ផង​នោះ ប្រជាពលរដ្ឋ ពិត​ជាមាន​សេចក្តី​រីករាយ​ក្រៃលែង ព្រោះ​បើតាម​គម្រោង មាន​ផ្លូវ​ហើយ​មាន​ទាំង​ប្រឡាយទឹក ដែល​ចាក់​បេតុង អម​ផ្លូវ​ទៀតផង ពិតជា​មោទនៈភាព​ណាស់ សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ជ្រៃ​បាក់ ។​

 ក្នុងនាម​លោក​ជា​ក្រុមប្រឹក្សាឃុំ​ជ្រៃ​បាក់ តំណាង​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ទាំងមូល សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន  ក្រសួង​អភិវឌ្ឍន៍ជនបទ និង​សូម​អរគុណ ឯកឧត្តម​អភិបាលខេត្ត លោក​អភិបាលស្រុក ដែល​បាន​គិតគូរ​ពី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ  បញ្ហា​ផ្លូវ​ធ្វើដំណើរ​នេះ ។  

​    ​លោក សាំង ឡេង បានបញ្ជាក់​ទៀតថាៈ នៅក្នុង​គម្រោង​កែលំអរ​ផ្លូវលំ​ជនបទ ជា​ជំនួយឥតសំណង ពី​រាជរដ្ឋាភិបាល សាធារណរដ្ឋ ប្រជាមានិត ចិន សារុប​មាន​ផ្លូវ​៦​ខ្យែ មាន​ទីតាំង​ក្នុង​ខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ និង​កំពង់ចាម មាន​ប្រវែង​សរុប ៣៥,៥​គីឡូម៉ែត្រ និង​មាន​ស្ពាន​សរុប​ប្រវែង​១២៥​ម៉ែត្រ រយៈពេល​សាងសង់​ចំនួន​២៤​ខែ ស្មើនឹង​២​ឆ្នាំ​៕ .   ( ឈៀង ថា​រិ​ទ្ធ )

DSC09882 t1 t2 t3 DSC09881

                                                                                                                                     

Leave a Reply

Your email address will not be published. Required fields are marked *