សូមជូនពរឲ្យអាជីវកម្មរបស់លោកអ្នកជួបតែការរីកចម្រើនជារៀងរហូត!!!

សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ចុះពិនិត្យនិងដំណើរការដកហូតឯកសាររដ្ឋបាលមិនប្រក្រតីពីជនបរទេសកំពុងកាន់កាប់ប្រើប្រាស់បច្ចុប្បន្ននេះ

ខេត្តកំពង់ឆ្នាំង ៖  សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ នៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០១៧ សហការជាមួយនគរបាលអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ បានធ្វើការចុះពិនិត្យ

និងដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់និងប្រើប្រាស់ នៅក្នុងក្រុងកំ ពង់ឆ្នាំង តាមអនុក្រិត្រ លេខ ១២៩ អនក្រ ប្រក ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧។

  លោកវរៈសេនីយឯក ប៉ាល់ សូត្រ ស្នងការរងនគរបាលខេត្ត ទទួលបន្ទុកគ្រប់គ្រងជនបរទេស   បាននិយាយអោយដឹងថា៖យោងតាមអនុក្រិត្យខាងលើនេះ ជនជាតិបរទេសទាំងអស់ ពិសេសជនជាតិវៀតណាមត្រូវយកឯកសារពាក់ពន្ធ័ និងអត្តសញ្ញាណស្នាក់នៅអចិន្ត្រៃយ៍ មកអោយមន្ត្រីនគរបាលគ្រប់គ្រងជនបរទេសធ្វើការត្រួតពិនិត្យ ហើយការត្រូតពិនិត្យនេះ និងត្រូវធ្វើការដកហូតនូវឯកសាររដ្ឋបាលកម្ពុជា មួយចំនួនដែលមានភាពមិនប្រក្រតី ពីជនបរទេសដែលកំពុងកាន់កាប់និងប្រើប្រាស់ទូទាំងប្រទេស ដើម្បីជាភាពងាយស្រួលក្នុងការគ្រប់គ្រងជនបទេសដែលបានមករស់នៅក្នុងប្រទេសកម្ពុជា។ ចំពោះផែនការចុះពិនិត្យនេះបានដំណើរការធ្វើនៅទូទាំងប្រទេស ដោយឡែកខេត្តកំពង់ឆ្នាំងបានដំណើការតាំងពីថ្ងៃទី២៣ ខែវិច្ឆកាមក និងបន្តធ្វើនៅគ្រប់ស្រុកទាំង៧នៅក្នុងខេត្តកំពង់ឆ្នាំង ដោយអាចនិងប្រើប្រាស់រយះពេលប្រមាណ២ខែទើបធ្វើរួច។

 លោកវរៈសេនីយឯក ប៉ាន់ ឡៃឃាង នាយការិយាល័យគ្រប់គ្រងជនបរទេស នៃស្នងការដ្ឋាននគ របាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឲ្យដឹងថា ៖ ការអនុវត្តន៍ចំពោះជនបទេស ដែលមានឯកសារមិនប្រក្រតី មានដូចជា សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ​  អត្តសញ្ណាញប័ណ្ណសញ្ជាតិខ្មែរ សំបុត្រកំណើត សេចក្តីចំលងសំ បុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ លិខិតឆ្លងដែន  ហើយឯកសារទាំងនេះ និងត្រូវដកហូតបើពិនិត្យឃើញថាមានភាពមិនប្រក្រតី។ បន្ទាប់មកជនបរទេសនោះត្រូវដាក់ពាក្យសុំថាខ្លួនជាជនអន្តោប្រវេសន៍ និងបំពេញបែបបទមួយចំនួនថែមទៀត ទើបក្លាយជាជនអន្តោប្រទេសន៍ស្រប់ច្បាប់របស់ប្រទេសកម្ពុជា។ បន្ទាប់មកក្រសួងមហាផ្ទៃនិងចេញបណ្ណ័ស្នាក់នៅអចិន្ត្រៃយ៍ជូនពួកគេប្រើប្រាស់ជាផ្លូវការ។នៅ ពេលក្លាយជាជនអន្តោប្រទេសន៍ស្រប់ច្បាប់នៅក្នុងប្រទេសកម្ពុជាហើយអ្នកទាំងនោះត្រូវបង់អាករ រយះពេល០៧ឆ្នាំ ( ដោយក្នុងរយះពេល២ឆ្នាំត្រូវបង់អាករម្តងចំនួន២៥ម៉ឺនរៀល ) ទើបអាចដាក់ពាក្យសុំចូលសញ្ញាតិកម្ពុជាស្របច្បាប់បាន។

ដោយឡែកនៅក្នុងខេត្តកំពង់ឆ្នាំង មានជនជាតិវៀតណាមអន្តោប្រវេសន៍ស្នាក់នៅចំនួន ២.៣៩៣គ្រួសារ ស្មើនិង១០.០៨៧នាក់ ដែលក្នុងនោះមានជនអន្តោប្រវេសន៍កាន់ឯកសារមិនប្រកក្រតីមានចំនួន ១.៧៣៣នាក់ ដែលត្រូវធ្វើការដកហូត។ ដោយឡែកអ្នកកាន់ឯកសារខុសប្រក្រតីទាំងអស់ខាងលើនេះសមត្ថកិច្ចគឺបានដឹងអត្តសញ្ញាណច្បាស់លាស់អស់ហើយ   កាលពីធ្វើការជំរឿនជនបរទេសនៅក្នុងឆ្នាំ២០១៤ និង២០១៥កន្លងមក  ហើយបើពួកគេលាក់ឯកសារទាំងនោះទុក ក៍មិនអាចយកទៅប្រើប្រាស់ជាផ្លូវការបានទៀតឡើយ ព្រោះក្នុងពេលខាងមុខនេះក្រសួង និងមោឃៈភាពឯសារទាំងអស់នោះចោល ៕( ឈៀង ថារិទ្ធ )

DSC02431 DSC02432 DSC02434 DSC02436 DSC02439 DSC02444

 

 

Leave a Reply

Your email address will not be published. Required fields are marked *