សូមជូនពរឲ្យអាជីវកម្មរបស់លោកអ្នកជួបតែការរីកចម្រើនជារៀងរហូត!!!

ប្រជាពលរដ្ឋ​ភូមិ​ស្វាយ​រំពារ​សំណូម​អាជ្ញាធរខេត្ត​ជួយ​កសាង​ផ្លូវលំ​ប្រវែង​ជាង​៥០០​ម៉ែត្រ​ដែលរង​ការខូចខាត​យ៉ាងខ្លាំង​និង​លំបាក​យូរ​មកហើយ​ក្នុង​ដឹកជញ្ជូន​ភោគផល​ស្រូវប្រាំង​មក​មូលដ្ឋាន

​ខេត្តកំពង់ឆ្នាំង​៖ ផ្លូវលំ​ចាស់​ប្រវែង​ជាង​៥០០​ម៉ែត្រ នៅ​ភូមិ​ចំបក់​ខ្ពស់ ឃុំ​ស្វាយ​រំពារ  ស្រុក​កំពង់លែង ជា​ផ្លូវ​ដឹកជញ្ជូន​ភោគផល​ស្រូវប្រាំង​ចំនួន​៦៨​ហិកតា​យ៉ាងសំខាន់​របស់​អ្នកភូមិ បច្ចុប្បន្ន​បាន​រង​ការខូចខាត​យ៉ាងខ្លាំង​។

កន្លងមក​ដោយសារ​មូ​ល​ដ្ឋា​ន​គ្មាន​ថវិកា​ជួសជុល​ទើប​ផ្លូវ​មួយ​នេះ​បាន​ក្លាយជា​ផ្លូវ​ក្រឡុក​ជាច្រើន​យ៉ាង​លំបាក  ហេតុនេះហើយ​ទាំង​លោក​មេភូមិ និង​ប្រជាពលរដ្ឋ​សុំ​សំណូមពរ ដល់​អាជ្ញាធរ មន្ទីរ​ពាក់​ព​ន្ឋ័ និង​ប្រមុខ​រាជរដ្ឋាភិបាល​មេត្តាជួយ​កសាង​ផ្លូវ​មួយ​ខ្យែ​នេះ​ផង ដើម្បី​សម្រួល​ដល់​ការដឹកជញ្ជូន​ភោគផល​កសិកម្ម​របស់​ប្រជាពលរដ្ឋ​។

.​    ​លោក ឯម អឿន មេភូមិ​ចំបក់​ខ្ពស់ ឃុំ​ស្វាយ​រំពារ  ស្រុក​កំពង់លែង នៅ​ភ​ព្រឹក​ថ្ថៃទី​០៧ ខែធ្នូ​នេះ​បាន​និយាយ​អោយ​ថា​៖ ផ្លូវ​បូរាណ​ក្នុងភូមិ​១​ខ្យែ​នេះ មាន​ប្រវែង​ជាង​៥០០​ម៉ែត្រ បែក​ចេញពី​ផ្លូវ​ក្រាល​កៅស៊ូ​នៅក្នុង​ស្រុក ចុះទៅ​ចំណុច​ស្រែប្រាំង​របស់​ប្រជាពលរដ្ឋ ដែលមាន​ចំនួន​៦៨​ហិកតា ។ ផ្លូវ​នេះ​តាំង​ជាច្រើន​ឆ្នាំកន្លងមក​គ្មាន​ការជួសជុល​អ្វី​ទាំងអស់ ធ្វើអោយ​ប្រជាពលរដ្ឋ​ធ្វើ​ដឹក​ជ​ញ្ចូ​ន​ផល​ស្រូវប្រាំង​តាមផ្លូវ​មួយ​នេះ តាម​គោយន្ត ត្រូវ​ជាប់ផុង និង​ពេលខ្លះ​ក្រឡាប់​គោយន្ត បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ទៀតផង ។

    ​លោក ឯម អឿន បន្តថា​៖ ក្នុងនាម​រូបគាត់​ជា​អាជ្ញាធរ​ភូមិ ក៍​ដូចជា​ប្រជា​ពល​ដ្ឋ​នៅក្នុង​ភូមិ​ដែល​កំពុង​ជួប​ការលំបាក​ជា​យូរ​ឆ្នាំ​មកហើយ​សំណូមពរ​ដល់​អាជ្ញាធរ មន្ទីរ​ពាក់​ព​ន្ធ័ ពិសេស​ប្រមុខ​រាជរដ្ឋាភិបាល សូមមេត្តា​ជួយ​កសាង​ផ្លូវ​មួយ​ខ្យែ​ជាង​៥០០​ម៉ែត្រ​នេះ​ជូន​ប្រជាពលរដ្ឋ​ដោយ​អនុគ្រោះ​ផង​។

    ​ដោយឡែក លោក ឌី អឿន មេឃុំ​ស្វាយ​រំពារ​បានអោយដឹង​តាម​ទូរ​សព្ទ័​ថា​៖  ផ្លូវលំ​មួយ​ខ្យែ​ខាងលើនេះ កាលដើមឡើយ​វា​ធំ​ទូរ​លាយ អាច​បើកបរ​ជៀស​គ្នា​បាន​ស្រួល​ណាស់  តែ​ក្រោយមក ប្រជាពលរដ្ឋ ដែល​នៅ​សងខាង​ផ្លូវ​នេះ ចេះតែ​នាំគ្នា​បំពាន​យក​ដី​ផ្លូវ​ម្នាក់​បន្តិចៗ ធ្វើអោយ​ផ្លូវ​នេះ​រួម​តូច ចង្អៀត​ស្ទើរតែ​មិន​អាចធ្វើ​ចរាចរណ៍​បានឡើយ​។ នៅក្នុងពេល​ថ្មីៗ​នេះ លោក​បាន​ប្រជុំ​ជាមួយ​មេភូមិ​និង គណៈកម្មការ ចៅ​អ  ធិ​ការ​វត្ត​ពិភាក្សាគ្នា​រកលុយ​ជួស​ជុ​សរឿង​ផ្លូវ​នេះ តែ​ជា​ជំហាន​ដំបូង​បាន​ឯក​គ្នា​រៃ​ប្រាក់​ដឹក​ដី​និង​ថ្ម​ចាក់​កន្លែង ក្រឡុក​ជ្រៅៗ ជា​បណ្តោះអាសន្ន ដើម្បីអោយ​ធ្វើដំណើរ​សិន​ព្រោះថា​៖ ផ្លូវ​មួយ​នេះ​ចាំបាច់​ណាស់​ក្នុង​ដឹក​ផល​ស្រូវ​របស់​ប្រជាពលរដ្ឋ ។ បន្ទាប់មក​និង​ប្រជុំ​ស្នើសុំ​ប្រជាពលរដ្ឋ ដែល​បំពាន​យក​ផ្លូវ​ទាំងសងខាង​នេះ អោយ​អោយ​គាត់​ចូលរួម​បរិចាគ​ដី​ផ្លូវ​មកវិញ ក្នុង​រឿង​មួយចំនួនធំ​គាត់​បាន​ឯកភាព​ហើយ តែមួយ​ចំនួន​តូច​នៅ​មិនទាន់​យល់ព្រម​នៅឡើយ ។

  .​    ​លោក​មេឃុំ​បាន​បញ្ជាក់ថា​៖ ប៉ុន្តែ​ទោះ​បែបនេះ​ក្តី​បើសិន​បើ​មាន​សប្បុ​សជន ឬ​អាជ្ញាធរខេត្ត និង​មន្ទីរ​ពាក់​ព​ន្ធ័​ជួយ​ជួសជុល​ផ្លូវ​មួយ​ខ្យែ​នេះ​មែន រឿង​ប្រជាពលរដ្ឋ ១​ឬ​២​គ្រួសារ​មិន​ឯកភាព​នោះ​ពិតជា​គ្មាន​បញ្ហាលំបាក​ដោះស្រាយ​នោះទេ   ហេតុនេះ​លោក​ស្នើសុំ​ប្រមុខ​រាជរដ្ឋាភិបាល និង​ក្រសួង​មន្ទីរ​ពាក់​ព​ន្ធ័​ជួយ​ចុះមក​សិក្សា​ជួសជុល​ផ្លូវ​ខាងលើនេះ​ជូ​ម​ប្រជាពលរដ្ឋ​ភូមិ​ស្វាយ​រំពារ​ផង​ចុះ​៕    ( ឈៀង ថា​រិ​ទ្ធ )

DSC00001 DSC00002 DSC00008 DSC09997 DSC09999

                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                  ​


Leave a Reply

Your email address will not be published. Required fields are marked *