សូមជូនពរឲ្យអាជីវកម្មរបស់លោកអ្នកជួបតែការរីកចម្រើនជារៀងរហូត!!!

ប្រជាពលរដ្ឋ ឃុំ​ព​ន្លែ​ស្រុក​បរិបូណ៌​ព្រួយ​បារ​ម្មណ៍​អំពី​គំនរ​សំរាម​ប៉ះពាល់​សុខភាព ព្រោះ​អាជ្ញាធរអត់​ល​ទ្ឋ​ភាព ទប់ស្កាត់​ហើយដោយ​រង់ចាំ​ធ្វើ​កន្លែង​ចាក់សម្រាម​ថ្មី

ខេត្តកំពង់ឆ្នាំង​៖  គំនរ​សម្រាម ដែល​គេ​នាំគ្នា​យកមក​ចាក់ចោល​នៅក្រោយ​សាលាស្រុក​បរិបូរ​ណ៌ នៅ​ជិត​ឆ្ង​សាលាឃុំ​ពន្លៃ រហូតមកដល់​ពេលនេះ នៅតែ​គេ​បន្ត​មក​លួច​ចាក់ចោល​ដដែល​ទាំ​ម​មាន​ផ្លាក​បំរាម​ក៏ដោយ និង​រិត​តែ​បង្ក​ផល

ប៉ះពាល់​កាន់តែខ្លាំង​ឡើង ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ជិត​តំបន់​នោះ ។ បញ្ហា​នេះ​អាជ្ញាធរ​ស្រុក​បាន​សារភាពថាៈ អស់លោក​ល​ទ្ឋ​ភាព​ទប់ស្កាត់​ហើយ ព្រោះ​នៅតែមាន​ជនខិលខូច លួច​យក​សម្រាម​ទៅ​ចោល​ទីនោះ​ដដែល    ពេលនេះ​មានតែ​រង់ចាំ​ពេល​បាន​កន្លែង​ចាក់សម្រាម​ត្រឹមត្រូវ​ថ្មី​តែប៉ុណ្ណោះ ដោយ​ពេលនេះ​ស្រុក​កំពុង​ស្នើសុំ​ធ្វើ​ទីតាំង​កន្លែង​ចាក់សម្រាម​ថ្មី​ហើយ ។

​    ​ប្រជាពលរដ្ឋ​មាន​លំនៅ​ដ្ខា​ន​រស់​ជិត​គំនរ​សម្រាម​ខាងលើនេះ​នៅ​ព្រឹក​ថ្ងៃទី​០៧ ខែធ្នូ​នេះ​បាន​និយាយថាៈ សព្វ​ពួកគាត់​លំបាក​រស់នៅ​ខ្លាំងណាស់ ព្រោះ​តែមាន​ខ្លិនស្អុយ​ពី​គំនរ​សម្រាម​ទាំងនោះ  ហើយ​ទឹក​ត្រ​ពាំ ង​ដែល​ពួកគាត់​ធ្លាប់ប្រើ នោះ​ក៍​ក្លាយជា​ទឹក​សំអុយ បង្ករ​ជា​រមាស់​មិនអាច​យក​ប្រើប្រាស់​បាន​ទៀតឡើយ ។ ពួកគាត់​ក៍​បានដឹង​ដែរ​ថា​អាជ្ញាធរ ដែនដី និង​សមត្ថកិច្ច​ក៏​អស់​ល​ទ្ឋ​ភាព​ទុបស្កាត់​ហើយ​ដែរ  ព្រោះ​អ្នក​ចោល​សម្រាម​បាន​លួច​ដឹក​តាម​ម៉ូតូ រ៉ឺម៉ក និង​រថយន្ត​យកមក​ចោល​នៅពេល​យប់​ស្ទើរតែ​រាល់ថ្ងៃ ។ ពេលខ្លះ​ពួកគាត់​ទ្រាំ​មិនបាន​នាំគ្នា​ទៅ​ដុត​សម្រាម​នោះ​ចោល  ប៉ុន្តែ​ស្អែក​ឡើង​ឃើញ​មាន​សម្រាម​គេ​យកមក​ចោល​នៅ​កន្លែង​នឹង ដដែល​ទៀត ។

     ​ស្រី្ត​ម្នាក់ ជិៈ​កាត់កង់​កន្លែង​គំនរ​សម្រាម នោះបាន​និយាយថាៈ ជួល​កាល​ម៉ោង​១ ម៉ោង​២​យប់​ឃើញ​មាន​គេ​លួច​ដឹក​សម្រាម​កាត់មុខ​ផ្ទះ​គាត់​យកមក​ចោល​នៅ​កន្លែង​បឹង​ហ្នឹង   គាត់​មិន​គាំទ្រ​ទេ ចង់អោយ​សមត្ថកិច្ច​ដាក់​កម្លាំង​ចាំ​ចាប់​អោយតែ​ម្តង​ដើម្បី​ផាកពិន័យ​ទើបបាន​រៀងចាល​។

.​    ​នៅក្នុង​ប​ញ្ហ​នេះ លោក ឃួន  សៅ​រុំ  អភិបាលស្រុក​បរិបូរ​ណ៌ បានអោយដឹងថាៈ រឿង​សម្រាម​នេះ​លោក​ក៏បាន​ដឹងថា ពេលខ្លះ​ក្រុមហ៊ុន​ប្រមូល​សម្រាម​សព្វថ្ងៃ​ក៏​ខូច​ដែរ គឺ​លួច​យកទៅ​ចាក់​នៅ​កន្លែង​ហ្នឹង​ដែរ សមត្ថកិច្ច​យើង​ចាប់បាន​ម្តង ពីរដង​មកហើយ ។  ដោយឡែក​រឿង​សម្រាម​នេះ លោក​កំពុង​ស្នើសុំ​ដី​នៅ​តំបន់​១ ជាប់​ព្រុំប្រទល់​ខេត្តពោធិសាត់ កំពង់ឆ្នាំង ដែលជា​ដី​អនុប្រយោគ​ពីរ​ដ្ឋ   អោយ​ប្រជាពលរដ្ឋ ចំនួន​១០​ហិកតា ដើម្បី​ធ្វើជា​កន្លែង​ចាក់សម្រាម​ហើយ  ប៉ុន្តែ​សព្វថ្ងៃនេះ​គ្មាន​កន្លែង​ចាក់សំរាម​ត្រឹមត្រូវ​ឡើយ ។ ពេលនេះ​អាជ្ញាធរ​កំពុង​សិក្សា​រក​ក្រុមហ៊ុន​ប្រមូល​សម្រាម​អោយបាន​ត្រឹមត្រូវ​ច្បាស់លាស់ ដើម្បី​ប្រមូល​សម្រាម​តាម​ផ្សារ និង​តាម​ផ្ទះ​ប្រជាពលរដ្ឋ​ដឹក​យកទៅ​ចោល​នៅ​កន្លែង​ថ្មី​។

.​    ​លោក​បាន​បញ្ជាក់ទៀតថា​៖ នៅពេល​បាន​កន្លែង​ចាក់សម្រាម​ហើយ លោក​នឹង​អោយ​ក្រុមហ៊ុន កើប​យក​គំនរ​សម្រាម​ដែល​កំពុង​នៅ​ជុំវិញ​ស្រះ​ទឹក​ក្រោយ​សាលាស្រុក​នេះ​ចេញ​អោយអស់  រួមជាមួយ​ការស្តារ​ស្រះ​ទឹក​នេះ​អោយ​ជ្រៅ​ឡើងវិញ​ដាក់​ដាំ​ឈូក​ព្រលឹត  និង​ធ្វើ​ផ្លូវ​ជុំវិញ​ស្រះ​ទឹក​នោះ  ដោយ​រៀបចំ​ដាក់​បង់​ថ្ម​អង្គុយលេង​ជុំវិញ​ស្រះ​នោះ​ផងដែរ  ដែល​គម្រោង​ស្តារ​ស្រះ​ទឹក​នេះ ជា​ជំនួយ​របស់​ជប៉ុន​កំពុង​សិក្សា​៕ ​( ឈៀង ថា​រិ​ទ្ធ ) 

s1 s2 s3 s4 s5

Leave a Reply

Your email address will not be published. Required fields are marked *