សូមជូនពរឲ្យអាជីវកម្មរបស់លោកអ្នកជួបតែការរីកចម្រើនជារៀងរហូត!!!

សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ឆ្នាំង បង្ហាញមុខ​ជនល្មើស​ចែកចាយ និង​ប្រើប្រាស់​ថ្នាំញៀន​២២​នាក់ក្នុង​កិច្ច​បង្ក្រាប​រយះពេល​២​ថ្ងៃ ដោយ​ដកហូត​បាន​ថ្នាំញៀន​៤៨​កញ្ចប់​.

ខេ​ត​ត្ត​កំពង់ឆ្នាំង ៖ ជនល្មើស​យ​ក្នុង​បទល្មើស​ចែកចាយ​និង​ប្រើប្រាស់​ថ្នាំញៀន​ចំនួន​២២(​ស្រី​២) នៅ​ព្រឹក ថ្ងៃ​ទ​០៧ ខែធ្នូ ឆ្នាំ​២០១៧  ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ខេត្តកំពង់ឆ្នាំង បានបង្ហាញ​មុខ ដល់​ក្រុម​អ្នក​សារព័ត៌ មាន​ក្នុង​ខេត្ត

និង​សា​ធារ​ណះ​ជន ដើម្បី​បង្ហាញ​ពី​ស្នាដៃ​ក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប​របស់ខ្លួន ក្នុង​រយះពេល​២​ថ្ងៃ​កន្លង​នេះ  ដោយ​ដក​ហូរ​ថ្នាំញៀន​បាន​៤៨​កញ្ចប់​និង​វត្ថុតាង​មួយចំណួនទៀត​។

    ​តាម​របាយការណ៍​រប​ស់​ការិយាល័យ​បង្ក្រាប​ការជួញដូរ​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បានអោយដឹងថា​៖  ដោយមាន​ការណែនាំ​រប​ស់​គណបញ្ជាការ​ឯកភាព​ខេត្ត  ក៏ដូចជា​ការចង្អុល​ការ​ដោយផ្ទាល់​របស់លោក​ស្នងកា​រន​គ​បាល​ខេត្ត  កម្លាំង​សមត្ថកិច្ច​នគរបាល​កា​រិ​យ័​ល​បង្ក្រាប​គ្រឿងញៀន​ខេត្ត​បាន​សហការ​ជាមួយ​សម្ថ​កិច្ច​នគរបាល​មូលដ្ឋាន បើក​កិច្ចប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​និង​ចែកចាយ​ថ្នាំញៀន​រយះពេល​២​ថ្ងៃ​ជាប់​គ្នា​គឺ​ថ្ងៃទី​០៤ និង​យប់​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០១៧  ដោយ​ក្នុង​កិច្ចប្រតិបត្តិការ​នេះ​ក៏មាន​ការសម្របសម្រួល​និង​បញ្ជារ​ដោយផ្ទាល់​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ផងដែរ ។

    ​សមត្ថកិច្ច​បានអោយដឹង​ថាៈ នៅក្នុង​កិច្ចប្រតិបត្តិការ​រយៈពេល​២​ថ្ងៃនេះ    បាន​ធ្វើឡើង​នៅក្នុង​ស្រុក​ទឹកផុស ស្រុក​រលាប្អៀរ និង​ក្រុង​កំពង់ឆ្នាំង  ។ ជាល​ទ្ឋ​ផល​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២២​នាក់ ក្នុងនោះ​មាន​ស្រី​២​នាក់   ពាក់​ព័​ន្ឋ​និង​ការរក្សា​ទុក ចែកចាយ និង​ប្រើប្រាស់​ថ្នាំញៀន​។ ដោយឡែក​វត្ថុតាង​រឹបអូស​បាន​មាន​ថ្នាំញៀន​ម៉ា​ទឹកកក​ចំនួន​៤៨​កញ្ចប់ ម៉ូតូ​១០​គ្រឿង ដាវ​ចំនួន​៣ ដើម ទូរ​សព្ទ័​ដៃ​៦​គ្រឿង និង​សម្ភា​រះ​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួនធំ​ទៀត​។   ចំណែក​ជនសង្ស័យ​ទាំង​២២​នាក់​រួម​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង​តាម​និតិ​វិធី​បញ្ជូនទៅ​តុលាការ​ចាត់ការ​បន្ត​តាម​បញ្ញត្តិ​ច្បាប់​។

.​    ​សូមបញ្ជាក់ថាៈ នេះ​ជា​លើក​ទី​២​ហើយ ដែល​សមត្ថកិច្ច​នគរ​បាល​បាន​បង្ហាញមុខ​ជន​ពាក់​ព​ន្ឋ៍​និង​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​បែបនេះ ដែល​លើក​ទី​១​កាលពី​ថ្ងៃទី​០១ ខែធ្នូ មាន​ជនសង្ស័យ​ចំនួន​១៤​នាក់ និង​លើក​ទី​២​នេះ​មាន​ជនសង្ស័យ​ចំនួន​២២​នាក់  សរុប​មកវិញ​គ្រាន់តែ​ដើមខែ​ធ្នូ ឆ្នាំ​២០១៧​នេះ សមត្ថកិច្ច​បាន ឃ​ត់​ខ្លួន​អ្នក​ពាក់​ព​ន្ឋ័​គ្រឿងញៀន​បាន​ចំនួន​ដល់​ទៅ​៣៦​នាក់  និង​បញ្ជូន​ខ្លួន​ទៅ​តុលាការខេត្ត ។ លទ្ធផល​និង​ស្នាដៃ​ខាងលើនេះ​បានបញ្ជាក់​អោយដឹងថាៈ បទល្មើស​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​ខេត្តកំពង់ឆ្នាំង នៅតែមាន​ចរាចរណ៍​យ៉ាងសកម្ម និង​កាន់តែ​កើនឡើង​គួរអោយ​ព្រួយ​បារ​ម្មណ៍ ដែល​ទាមទារ​អោយ​ប្រជា​ពលរ​ដ្ខ​គ្រប់រូប  ស្ថាប​ន័​គ្រប់​ទីកន្លែង ពិសេស​អាណាព្យាបាល​គ្រប់​មូលដ្ឋាន ត្រូវ​សហការ​ជាមួយ​សមត្ថកិច្ច​អោយបាន​ស្និតរ​មួ​ត និង​រាយការណ៍​អោយបាន​ទាន់ពេលវេលា​ទើប​ទប់ស្កាត់ និង​បង្ក្រាប​គ្រឿងញៀន​នៅក្នុង​មូលដ្ឋាន​យើង​គ្រាប់​ទីកន្លែង​បាន  ព្រោះ​ការបង្ក្រាប​គ្រឿងញៀន​គឺ​យើង​ត្រូវតែ​ចូលរួម​ទាំងអស់គ្នា ។

.​    ​ដោយឡែក​រឿងអាស្រូវរ​បស់​សមត្ថកិច្ច​៣​នាក់​ពុករលួយ​ក្នុងការ​បង្ក្រាប​គ្រឿងញៀន​នៅក្នុង​ឃុំ​ស្វាយជ្រុំ​កន្លងមក  ក៏​កំពុង​នៅ​ដៃ​អង្គភាព​ប្រឆាំង​អំពើ​ពុល​រលួយ និង​តុលាការខេត្ត​ផងដែរ​ដែល​មិនទាន់​ដោះ​ស្រា យ​ចប់ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​បំផុត​៕ ( ឈៀង ថា​រិ​ទ្ធ )

e1 e3 e5 e8

               .                                                                                   

Leave a Reply

Your email address will not be published. Required fields are marked *