សូមជូនពរឲ្យអាជីវកម្មរបស់លោកអ្នកជួបតែការរីកចម្រើនជារៀងរហូត!!!

ដន្លងប្រុស​ស្រី​២​នាក់​ជិះ​ម៉ូតូ​ចែក​លិខិត​ហៅភ្ញៀវ​ការកូន ជួប​គ្រោះថ្នាក់​បុក​ជា​ម៉ូតូ​សិស្សសាលាដន្លងប្រុស​ស្លាប់​ដន្លងស្រី​រងរបួស​ធ្ងន់ ឯ​សិស្សសាលា​របួសធ្ងន់​ស្រាល​ផងដែរ 

​ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​ស្លាប់​នៅ​កន្លែងកើតហេតុ និង​មនុស្ស​ប្រុស​ស្រី​៣​នាក់​ផ្សេងទៀត​បាន​រងរបួស​ធ្ងន់​និង​ស្រាល នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ​២​គ្រឿង​បុក​គ្នា ក្នុងទិសដៅ​ច្រាស់​គ្នា ។​ករណីនេះ​បានកើត​ឡើង

នៅ វេលា​ម៉ោង​៤​និង​៣0​នាទី​ល្ងាច ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ផ្លូវជាតិ​លេខ​១៤៤​ទល់មុខ​សាលាបឋមសិក្សា​ព្រះ​ទ្វារ​ឋិត​នៅក្នុង ភូមិ​ត្រពាំង​ធំ ឃុំ​ពង្រ ស្រុក​រលាប្អៀរ ខណៈដែល​បុរស​រូប​រងគ្រោះ​នោះ​ជិៈ​ម៉ូតូ​ដើរ​ចែក​ធៀប​ការកូន​ជាមួយ​ដន្លងស្រី បុក​ជាមួយ​ម៉ូតូ​មួយគ្រឿង​ទៀត​ជា​សិស្សសាលា ។ 

​    ​សមត្ថកិច្ច​នគរបាល​ស្រុក​រលាប្អៀរ​បានអោយដឹង​ថាៈ ជនរងគ្រោះ​ស្លាប់​នៅ​កន្លែងកើតហេតុ​មានឈ្មោះ ម៉ៅ ប៊​ន អាយុប្រមាណ​ជាង​៥០​ឆ្នាំ មាន​ទីលំនៅ ភូមិ​សា​អង ឃុំ​ប្រ​ស្និ​ប ស្រុក​រលាប្អៀរ ។ មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ជិៈ​ម៉ូតូ​ម៉ាកវ៉េវ អត់​ស្លាក​លេខ ដឹក​ដន្លងស្រី ដើរ​ចែក​ធៀប​ការកូន លុះ​មកដល់​ចំណុចកើតហេតុ ក៍​ស្រាប់តែ​បុក​នឹង​ម៉ូតូ​មួយគ្រឿង​ទៀត ក្នុង​ដំណើរ​ច្រាស់ទិស​គ្នា បណ្តាលអោយ​ជនរងគ្រោះ​ស្លាប់​នៅនឹងកន្លែង​ចំណែក​ដន្លងស្រី​បាន​រងរបួស​ធ្ងន់ ។​

 ចំណែក​ភាគី​ជា​អ្នកបើកបរ​ម៉ូតូ​បង្ក​គ្រោះថ្នាក់​ម្ខាង​ទៀត​មានឈ្មោះ យិន គ​ន្ធា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​ជា​សិស្ស រស់នៅ​ភូមិ​ក្រាំង​លាវ ឃុំ​ក្រាំង​លាវ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ជិះ​ម៉ូតូ​ម៉ាក់​ហុងដា​សេរី​០១៤ ពាក់​ស្លាក​លេខ​កំពង់ឆ្នាំង​1C . 9076 រងរបួស​ធ្ងន់​និង​អ្នករួមដំណើរ​ម្នាក់ទៀត​បាន​រងរបួស​ស្រាល​ផងដែរ​។ 

​    ​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​វាស់វែង​តាម​និតិ​វិធី និង​បាន​បញ្ជូន​អ្នករងរបួស​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ចំណែក​សព​ជនរងគ្រោះ​ត្រូវបាន​ក្រុម​គ្រូ​សារ​មក​ដឹក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​មូលដ្ឋាន​។ ដោយឡែក​មធ្យោបាយ​ទាំង​គ្រឿង ត្រូវ​សមត្ថកិច្ច​នគរ​បាលយ​ក​ទៅ​រក្សាទុក​នៅក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​រលាប្អៀរ ដើម្បី​បញ្ជូន​សំណុំរឿង​ទៅ​តុលាការខេត្ត​ដោះស្រាយ​តាមច្បាប់ ៕  ( ឈៀង ថា​រិ​ទ្ធ ) 

__ G1 G2 G3 G4
 

Leave a Reply

Your email address will not be published. Required fields are marked *