សូមជូនពរឲ្យអាជីវកម្មរបស់លោកអ្នកជួបតែការរីកចម្រើនជារៀងរហូត!!!

សមត្ថកិច្ច​ចម្រុះ ស្ទាក់ចាប់​រថយន្ត​បា​ឡែ​ន​ដឹកឈើ​ប្រណិត​ខុសច្បាប់​ស្រុក​កំពង់ត្រឡាច​

​ខេត្តកំពង់ឆ្នាំង​៖ រថយន្ត​បា​ឡែ​ន​ពណ៌​ស​មួយគ្រឿង ដឹកឈើ​ប្រណិត​ប្រភេទ​ធ្នង់​ខុស​ត្រូវបាន​សមត្ថកិច្ច​ចម្រុះ ស្រុក​កំពង់ត្រឡាច ស្ទាក់​ចាប់បាន​នៅវេលា​ម៉ោង​២៤​និង​៤០​នាទី​យប់​ថ្ងៃទី​០៧ ខែធ្នូ នៅលើ​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​ភូមិ​ចំការ​ស្វាយ

ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មានជ័យ ខណៈ​បើករថយន្ត ព្យាយាម រត់គេច​ពី​សមត្ថកិច្ច ពេល​ហៅ​ត្រួយ​ត​ពិនិត្យ​ពេលយប់​។​

​    ​សមត្ថកិច្ច​បានអោយ​និយាយ​អោយដឹងថាៈ ដោយមាន​ការសង្ស័យ​ស​ម​ត្ថ​កិច្ច​បាន​ហៅ​រថយន្ត​ម៉ាក​កាមរី​បា​ឡែ​ន ពាក់​ស្លាក​លេខ​កណ្ដាល​2A 7859 នៅ​ចំណុច​ភូមិ​ចំការ​ស្វាយ ដើម្បី​ឆែកឆេរ ហើយក៍​បាន​រកឃើញ​ឈើប្រណិត​ប្រភេទ​ធ្នង់​មួយ​ឃ្លប់​ក្រោយ​រថយន្ត ហើយក៍​បាន​នាំយកមក​ដាក់​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ត្រឡាច ដើម្បី​ធ្វើការ​វាស់វែង ឃើញ​មាន​ចំនួន​០,៣៩៧​ម៉ែត្រ គូប​។​

​    ​សមត្ថកិច្ច​បញ្ជាក់ថា​៖ វត្ថុតាង​ទាំងនោះ​បាន​យកមក​រក្សា​ទុក្ខ​នៅ​ផ្នែករ​ដ្ឌ​បាល​ព្រៃឈើ​កំពង់ត្រឡាច ដើម្បី​បន្ត​ចាត់ការ​ផ្លូវ​តាមច្បាប់ ។ មន្ត្រីរដ្ឋបាល​ព្រៃឈើ​ប្រាប់ថា តាមផ្លូវ​ច្បាប់​គឺ​ទុក​រយៈពេល​៣០​ថ្ងៃ​អោយ​ម្ចាស់​ឈើ​ទាំងនោះ​ចូលខ្លួន​មក​ទទួល​ការបង់​ផាកពិន័យ តាមច្បាប់​ស្តីពី​ព្រៃឈើ  នឹង​បើ​ហួសពេល​កំណត់​សមត្ថកិច្ច​និង កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាម​និតិ​ធី​ច្បាប់ អាច​នឹង​រឹន​អូស​រថយន្ត​ល្មើស​ទុកជា​សម្បត្តិ​រដ្ឋ​៕  ( ឈៀង ថា​រិ​ទ្ធ )  

x1 x5 z2 z3 z4


Leave a Reply

Your email address will not be published. Required fields are marked *