សូមជូនពរឲ្យអាជីវកម្មរបស់លោកអ្នកជួបតែការរីកចម្រើនជារៀងរហូត!!!

ប្រជាពលរដ្ឋ​ចំនួន​ប្រមាណ​២៩​គ្រូ​សារ បានបង្ហាញ​ជំហរ​មិន​ព្រម​ចាក​ចេញពី​លំនៅដ្ឋាន​ខ​ណះ​ពេលដែល​ថ្ងៃ​កំណត់​ឲ្យ​រុះរើ​ជិត​ឈាន​មកដល់​(​អយុត្តិធម៌​ណាស់​) ​

ខេត្ត​ព្រះសីហនុ​៖​ស្រប​ពេលដែល​ថ្ងៃ​ឪ​សា​នុ​វាទ​កំណត់ពេល​ឲ្យ​ធ្វើការ​រុះរើ ផ្ទះសម្បែង​ចេញ ពី​ទីតាំង​ដី​មួយកន្លែង​ជា​ចំណី​អូរ នឹង​ដី​ចំណីផ្លូវ ដែល​លោក ជំទាវ ហុង ស៊ូ​ន អះអាងថា ជា​ដី​កម្មសិទ្ធិ​ស្របច្បាប់​ជិត​ឈាន​មកដល់​ក្រុម​ប្រជាពលរដ្ឋ​

ចំនួន​ប្រមាណ​២៩​គ្រូ​សារ បានបង្ហាញ​ជំហរ​ថា ពួកគាត់​នឹងមិន​ចាកចេញ​ជាដាច់ខាត ព្រោះ​ទីតាំង​ដី​នេះ​ពួកគាត់​បានមក​រស់នៅ​យូរយា​ណា​មកហើយៗ​ជា​ដី​ចំណី​អូរ នឹង​ដី​ចំណីផ្លូវ មិនមែនជា​ដី​បុគ្គល​ណា​ម្នាក់​នោះទេ វា​គឺជា​ដី​របស់​រដ្ឋ​។​

​    ​ក្រុម​ប្រជាពលរដ្ឋ​ក្រីក្រ​ទាំង​២៩​គ្រួសារ បាន​អះអាង​ដូចៗ​គ្នា​ថា  ដោយសារតែ​ពួកគាត់​ពុំមាន​ល​ទ្ឋ​ភាព​ទិញ​ដី​ដែលមាន​តម្លៃ​បាន ក្នុង​កំឡុង​ឆ្នាំ​១៩៩៥ ពួកគាត់​មក​រស់នៅ​តំបន់​អូរត្រេះ ដែល​កាលនោះ​ពុំមាន​មនុស្ស​ច្រើន​នោះទេ សុ​ទ្ឋ​តែព្រៃ ហើយ​អ្នកខ្លះ​កាប់​គាស់​ធ្វើ​ចំការ​ស្រែ​ឯ​អ្នកខ្លះ​ទៀត​មករ​ស់​ជាប់​ផ្លូវ​និង​អ្នកខ្លះ​រស់នៅ​លើ​អូរ សង់​លំនៅដ្ឋាន បើទោះបី​ដឹងថា វា​ខុសច្បាប់​យ៉ាងណាក៏ដោយ ចេះតែ​រស់​ទៅ ហើយក៏​ពុំដែល​ឃើញ​អាជ្ញាធរ​ណា​មក​ដេញ​ពួកគាត់​ចេញ​ទេរ​ហូត ត្រូវបាន​អាជ្ញាធរ​ដែនដី​ទ​ទូល​ស្គាល់ ធ្វើ​សៀវភៅ​ស្នាក់នៅ លិខិត​អាត្រា​នុ​កូ​ល​ដ្ឋា​ន​អត្តសញ្ញាណ​ប​ណ្ណ័ ប​ណ្ណ័​បោះឆ្នោត ឆ្នាំ​១៩៩៣ គឺ​សុទ្ធតែ​បញ្ជាក់​ពីរ​ការរស់នៅ លើ​ទីតាំង​ដី​ទំនាស់​នោះ​ទាំងអស់ រហូតដល់​ពេល​ដី​មានតម្លៃ​ខ្លាំង ស្រាប់តែ​ដី​ចំណី​អូរ នឹង​ដី​ចំណីផ្លូវ មាន​ប្លង់​កម្មសិទ្ធិ​ទាំងអស់ ហើយ​បាន​ចោទ​ពួកគាត់​ថា​មក​រស់នៅ​លើដី​កម្មសិទ្ធិ​ទៅវិញ ដូចនេះ ពួកគាត់​នឹងមិន​ចាកចេញ​ជាដាច់ខាត​។​

       ​ប្រភព​ដ៏​ដែល​បាន​បន្តថា​នេះ ជា​ទង្វើ​រំលោភបំពាន​សិទ្ធិសេរីភាព​ប្រជាពលរដ្ឋ ទាំងស្រុង​ហើយ ពីព្រោះថា ការ​ប្តឹងផ្តល់ តវ៉ា​រវាង លោក ជំទាវ ហុង ស៊ួ​ន  នឹង​ប្រជាពលរដ្ឋ​ចំនួន ២៩​គ្រូ​សារ នៅលើ​ទីតាំង​ដី ទំនាស់​កំពុងស្ថិត​ក្នុង​និតិ​វិធី តាមផ្លូវ​ច្បាប់​នៅ សាលាដំបូង​ខេត្ត​ព្រះសីហនុ នៅឡើយ ពួកគាត់​មិន​ព្រម​ចាកចេញ​នោះឡើយ គឺ​ប្រឆាំង​តវ៉ា​ដាច់ខាត​។​

​    ​សូមបញ្ជាក់​ផងដែរ​ថា​នា​ព្រឹក ថ្ងៃទី ០៤ ខែ ខែធ្នូ ឆ្នាំ​២០១៧​នេះ  ប្រជាពលរដ្ឋ​ចំនួន​ប្រមាណ​២៩​គ្រូ​សារ​រស់នៅ ក្នុងភូមិ​លេខ​៦ សង្កាត់​លេខ​៤ ក្រុង ព្រះ សីហនុ (​តំបន់​អូរត្រេះ​) បាននាំគ្នា​មក​ធ្វើការ​តវ៉ា នៅមុខ សាលា ខេត្ត​ព្រះសីហនុ ដើម្បី​ស្វែង រក​ភាព​យុ​ត្តិ​ធ​ម៏ ក្នុង​ដំណោះស្រាយ រឿង​ទំនាស់​ដីធ្លី​រវាង​ពួកគាត់​នឹង លោក ជំទាវ ហុង ស៊ួ​ន​។ 

       ​ការតវ៉ា​នេះ ធ្វើឡើង​ខណៈ​ពួកគាត់​ទ​ទូល​បាន លិខិត​ជូនដំណឹង មួយច្បាប់​របស់​សាលាខេត្ត ព្រះសីហនុ​ដោយ​ចោទថា​ពួកគាត់​រស់នៅ​លើដី​កម្មសិទ្ធិ​របស់ លោក ជំទាវ ហុង ស៊ូ​ន នឹង​មួយចំនួនទៀត រស់នៅ​លើដី​ចំណី​អូរ នឹង​ដី​ចំណីផ្លូវ ដោយ​កំណត់ពេល ឲ្យ​ពួកគាត់​ធ្វើការ​រុះរើ ផ្ទះសម្បែង ចេញ ពី​ទីតាំង ដី​ទំនាស់ មុន​ថ្ងៃទី ០៦​ខែធ្នូ ឆ្នាំ​២០១៧ ឲ្យ​អស់​ជា​កំហិត ។​

       ​ក្នុងករណី ប្រជាពលរដ្ឋ មិន​អនុវត្ត​ន៏​តាម រដ្ឋបាល​សាលាខេត្ត នឹង​អនុវត្ត​ន៏​វិធាន​ការរុះរើ នៅ​ថ្ងៃ​ទិ​០៦ ខែ ធ្នូ រាល់​ការខូចខាត បាត់បង់ ទ្រព្យសម្បត្តិ​រដ្ឋបាល​សាលាខេត្ត មិន​ទ​ទូល​ខុសត្រូវ​ឡើយ ហើយ​ចំពោះ​ការចំណាយ​ផ្សេងៗ​ក្នុងពេល​រុះរើ ជាការ​ទ​ទូល​ខុសត្រូវ​ទាំងស្រុង របស់ ម្ចាស់​សំណង់​៕ 

IMG-20171205-WA0010 IMG-20171205-WA0011 IMG-20171205-WA0012 IMG-20171205-WA0013 IMG-20171205-WA0014 IMG-20171205-WA0015 IMG-20171205-WA0016

Leave a Reply

Your email address will not be published. Required fields are marked *