សូមជូនពរឲ្យអាជីវកម្មរបស់លោកអ្នកជួបតែការរីកចម្រើនជារៀងរហូត!!!

បុរសម្នាក់យកកាំបិតអារកខ្លួនឯងនិងបានស្លាប់តាមផ្លូវនៅពេលដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យក្រុងភ្នំពេញ

​ខេត្តកំពង់ឆ្នាំង​៖ បុរស​ម្នាក់​បាន​អា​រក​ខ្លួនឯង​រង​បួស​ធ្ងន់​ដោយ​មិនដឹង​មូលហេតុ​ច្បាស់ និង​បាន​ស្លាប់​ពាក់​កណ្តាលផ្លូវ ពេល​គ្រូពេទ្យ​ខេត្ត​ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ​ក្រុងភ្នំពេញ​។ ករណីនេះ​បាន​កើ​ឡើង​នៅ​ថ្ងៃទី 07 .12. 2017វេលា​ម៉ោង​16.23​នាទី​រសៀល ភូមិ​គោក​បន្ទាយ

ឃុំ​គោក​បន្ទាយ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​

     ​ប្រជាពលរដ្ឋ​រស់នៅក្នុង​មូលដ្ឋាន​បានអោយដឹងថា​៖ បុរស​ដែល​អាករ​ខ្លួនឯង​នោះ មានឈ្មោះ អូ​ង ចន្ថា ភេទ ប្រុស អាយុ 32 ឆ្នាំ  គេ​អាករ​ខ្លួនឯង​ដោយ​មិនដឹង​មូលហេតុ​ឡើយ បណ្តាល​ឲ្យ​របួសធ្ងន់ ហើយ​ត្រូវបាន​ក្រុមគ្រួសារ​ដឹកបញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង​។  ប៉ុន្តែ​ដោយសារ​មុខរបួស​ធ្ងន់ធ្ងរ​ពេក​មន្ទីរពេទ្យ​ខេត្ត ក៍​បញ្ជូន​បន្តទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​រាជធានី​ភ្នំពេញ តែ​ជា​អកុសល់​បុរស​រូប​នោះបាន​ដាច់ខ្យល់​ស្លាប់​តាមផ្លូវ​តែម្តង​។​ហើយ​ត្រូវបាន​គ្រូពេទ្យ​ខេត្ត​ដឹក​សព​ជនរងគ្រោះ​ទៅកាន់​មូលដ្ឋាន​ប្រគល់អោយ​ក្រុមគ្រួសារ​ទទួលយក​ធ្វើបុណ្យ​ទាន​តាម​ប្រពៃណី​។​

     ​ករណី​ខាងលើនេះ​ត្រូវបាន​គ្រូពេទ្យ​ខេត្ត​សន្និដ្ឋានថា ជនរងគ្រោះ​អាចមាន​ជម្ងឺសរសៃប្រសាទ ។ តែ​អ្នកភូមិ​ខ្លះ​ដែលមាន​អ​បិ​យ​ជំនឿ​បាន​និយាយថា​គេ​មាន​គ្រោះ​កំបុតក​ខ្មោច​ចូល នាំអោយ​អា​រក​ខ្លួនឯង​៕  ( ឈៀង ថា​រិ​ទ្ធ )

24899913_1735813876727349_8650232828099810713_n 24852147_1735813910060679_4600470636703213047_n

Leave a Reply

Your email address will not be published. Required fields are marked *