សូមជូនពរឲ្យអាជីវកម្មរបស់លោកអ្នកជួបតែការរីកចម្រើនជារៀងរហូត!!!

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ជំរិត​ទា​ប្រាក់​៨០​ម៉ឺន​ដុល្លា​ក្នុង​យុ​ទ្ឋ​នា​ការ ទ្រង់ទ្រាយ​ធំ​

​ខេត្ត​ព្រះសីហនុ​៖ ជនជាតិ​ចិន​ពាក់​ព័​ន្ឋ​បទឧក្រិដ្ឋ ជំរិត​ទារប្រាក់ ចំនួន​០៣​នាក់​នា​ព្រឹក​ថ្ងៃទី​១០​ធ្នូ​នេះ ត្រូវបាន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ធ្វើការ​បង្ហាញមុខ បន្ទាប់ពី​បង្ក្រាបបាន​កាលពី​វេលា​ម៉ោង​១៨:៣០​នាទី​យប់ ថ្ងៃទី​៩

ខែធ្នូ ឆ្នាំ​២០១៧ កន្លងទៅនេះ ស្ថិតនៅ​ផ្ទះជួល​មួយកន្លែង​ក្នុង​បុរី​ប៊ី​អេស​អូរ​មួយ​ស្ថិតក្នុង​ក្រុមទី​១​ភូមិ​៥​សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ ក្រោយពី​ទទួល​ពាក្យបណ្តឹង​ពី​ប្អូន​ជនរងគ្រោះ​ត្រឹមតែ​១១​ម៉ោង​។​

     ​ក្នុង​បទសម្ភាសន៍​ជាមួយ អ្នកសារព័ត៌មាន​នា​ព្រឹក​ថ្ងៃទី​១០​ខែធ្នូ ឆ្នាំ​២០១៧​នេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​គូសបញ្ជាក់ថា អំពើ​ចាប់ជំរិត​ជនជាតិ​ចិន​នេះ បានកើត​ឡើង នៅ​យប់​ថ្ងៃទី​៨​ឈានចូល​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៧ ថ្មីៗ នេះ ស្ថិតនៅ​ចំណុច​ក្រុមទី​១ ភូមិ​៥ សង្កាត់​៤ ក្រុងព្រះសីហនុ​។ ដោយ​ក្រុម​ជនសង្ស័យ​បាន​រៀប​ផែនការ​យ៉ាង​ល្អិតល្អន់ តាមដាន​ឃ្លាំមើល​ជនរងគ្រោះ ធ្វើដំណើរ ពេល​ជនរងគ្រោះ​បើករថយន្ដ​ម៉ាក​PORSCHE ព​ណ៏​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AP 2908  ម្នាក់ឯង មកដល់​កន្លែង​ស្ងាត់ ចំណុច​ជិត​ស្ថានីយ​ចំរោះ​ទឹក នៅ​អូរ​ឈើទាល​សង្កាត់​លេខ​៤ ក្រុម​ជនសង្ស័យ​មាន​គ្នា​ចំនួន​៣​នាក់ បាន​បើករថយន្ដ​Lexus ពណ៌​ស្ករ ពាក់​ស្លាក​លេខ 2AG 4528​បាន ស្ទាក់​គៀរ ពេលនោះ​ជនរងគ្រោះ​បាន​ឈប់​រថយន្ត​ដើម្បី​សួរនាំ ក៏ត្រូវ ពួក​ជនល្មើស​យក​កាំភ្លើង​ភ្ជង់ ចាប់​ក្រៀក​ដាក់​ឡាន​សង្កត់​ក្បាល ចុះក្រោម ចងដៃ​ដោយ​ខ្សែរឹត​(​ខ្សែ​ស៊ី​ល​) ហើយ​នាំខ្លួន​យកមក​បង្ខាំង​ទុក​នៅផ្ទះ​ជួល បុរី​BS អូរ​ទី​១ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។ 

     ​បន្ទាប់មក​ពួកវា បាន​ទុក​គ្នា​វា ម្នាក់​ឲ្យ​យាម​ជនរងគ្រោះ រីឯ​គ្នា​វា ២​នាក់​ទៀត បាន​បើក ឡាន​របស់​ជនរងគ្រោះ​ម៉ាក​PORSCHE​យកទៅ​ផ្លុ​ង​ចោល​នៅ​បេនឡាន​ចាស់​ជិត​កាំកុងត្រូល​។ លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ បានបញ្ជាក់​ទៀតថា​៖ ប្រមាណ​ជិត​២​ម៉ោង ក្រោយមក ក្រុម​ជនសង្ស័យ​បាន​ទូរ​សព្ទ​ជំរិត ទារប្រាក់​ពី​ប្អូន​ជនរងគ្រោះ​ចំនួន​៨០​ម៉ឺន​ដុល្លារ​។ ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​បាន ចំនួន​៣​នាក់​៖១.​ឈ្មោះ ZHENG RONGMAO ភេទ​ប្រុស ជនជាតិ​ចិន អាយុ ២៦​ឆ្នាំ ។​២.​ឈ្មោះ DAI HONGDA ភេទ​ប្រុស ជនជាតិ​ចិន អាយុ ២៣​ឆ្នាំ ។​៣.​ឈ្មោះ LIN JINPEI ភេទ​ប្រុស ជនជាតិ​ចិន អាយុ ២៤​ឆ្នាំ ។​
​ជាមួយ​នៃ​ការចាប់ខ្លួន សមត្ថកិច្ច​ក៏បាន​រកឃើញ និង​ចាប់​យកបាន វត្ថុតាង​មួយចំនួន​ផងដែរ រួមមាន​៖ កាំភ្លើង​ខ្លីម៉ាក BERITA STOM ១​ដើម មាន​បង់​២ មាន​គ្រាប់​ចំនួន​១០​គ្រាប់​, កូនកាំបិត​មួយ​,​ខ្សែ​ចងរឹត​(​ស៊ី​ល​)២​ដុំ​ទូរស័ព្ទដៃ​៦​គ្រឿង និង រថយន្ត​លុច​សីស RX300 ចំនួន​១ គ្រឿង​។ រំដោះ​ជនរងគ្រោះ​បាន​១​នាក់ ឈ្មោះ LI FUJIE​ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ មានមុខរ​បរជា​ពាណិជ្ជករ​។​

      លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ បាន​បញ្ជាក់ថា​៖ ពួក​ជនសង្ស័យ​ទាំងនេះ មកពី​ប្រទេស​ចិន​បាន​ប្រើប្រាស់​លិខិតឆ្លងដែន ពីរ​ផ្សេងៗ​គ្នា លិខិត​ពិតប្រាកដ សម្រាប់​ការធ្វើ​ទិដ្ឋាការ​ធ្វើដំណើរ លិខិត​ក្លែងក្លាយ សម្រាប់​ការជួល​រថយន្ត និង ជួល​ផ្ទះ ដើម្បី​ងាយ​ផ្លាស់ប្តូរ​អត្តសញ្ញាណ ទីតាំង​គេចខ្លួន​ក្រោយពេល​បែកការណ៍​។ ហើយ​ក្រុម​នេះ មក​ប្រទេស​កម្ពុជា ដើម្បី​តាម​សម្គាល់​មើល អ្នកវិនិយោគ​ចិន ដែលមាន​លុយ​ច្រើន ដោយបាន​កត់​លេខ​រថយន្ត​ចំនួន​៦​គ្រឿង មានបំណង​ចាប់ជំរិត​ប៉ុន្តែ​ទើបនឹង​ប្រព្រឹត្ត​បាន​មួយ​លើក​ក៏ត្រូវ សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ បង្ក្រាបបាន​ទាំងស្រុង​។​

     ​ចំពោះ​ជនសង្ស័យ រួមជាមួយ​វត្ថុតាង សមត្ថកិច្ច កំពុង​កសាង​និតិ​វិធី​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​នៅ​ថ្ងៃទី​១១​ធ្នូ​ខាងមុខនេះ​៕

24852622_2054217771531416_1897777030482490956_n 24899780_2054217441531449_2167994321524418994_n 24900059_2054217318198128_4963507686444750163_n 24909550_2054217414864785_8074468884684946530_n 24909913_2054217994864727_4568184762373769631_n 24909917_2054217751531418_5944022573122452307_n 24991514_2054218094864717_8083830691833432763_n

Leave a Reply

Your email address will not be published. Required fields are marked *