សូមជូនពរឲ្យអាជីវកម្មរបស់លោកអ្នកជួបតែការរីកចម្រើនជារៀងរហូត!!!

កងរាជអាវុធហត្ថ​ខេត្ត​ចាប់បាន​រថយន្ត​ភ្លៅ​៥​ដឹកឈើ​ធ្នង់​លើស​ច្បាប់​អនុញ្ញាត​រាប់សិប​ម៉ែត្រគូបប្រគល់អោយ​មន្ទីរ​កសិក​ម្ម​ខេត្ត​ចាត់ការ​តែ​គ្មាន​តម្លាភាព​តាមផ្លូវ​ច្បាប់​ឡើយ​

​ខេត្តកំពង់ឆ្នាំង​៖ ឈើ​ធ្នង់​ប្រមាណ​៦៨​ម៉ែត្រគូប​ដឹក​តាម​រថយន្ត​ធុន​ធំ​ភ្លៅ​៥​មួយគ្រឿង ដឹក​លើស​ច្បាប់​អនុញ្ញាត​ប្រមាណ​៥០​ម៉ែត្រ ត្រូវបាន​សមត្ថកិច្ច​ក​ង​រាជ​អាវុធហត្ថ​ខេត្ត​ស្ទា​ក់បាន ប្រគល់អោយ​ជំនា​ញ

ខ​ណ្ឌ័​រដ្ឋបាល​ព្រៃឈើ​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ចាត់ការ​តាមផ្លូវ​ច្បាប់​ក្នុង​ភាព​អាថ​កំបាំង​មិន​តម្លាភាព​ឡើយ​។ ករណី​បង្ក្រាប​បទ​លើស​នេះ​បានធ្វើ​ឡើង​នៅ​យប់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ចំណុច​ស្ពាន​ស្រះ​អង្កាម​ក្នុងភូមិ​សាស្ត្រ​ដី​ស្រុក​បរិបូណ៌ ។​

​    ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខ​ណ្ឌ័​កំពង់ឆ្នាំង​បានអោយដឹងថា​៖ រថយន្ត​ភ្លៅ​៥​ខាងលើនេះ​ម៉ាក​ហ៊ីយ៉ាន់ដាយ ព ណ៌​ទឹក​បិ​ច ពាក់​ស្លាក​ពីមុខ​ភ្នំពេញ 3B 8513  ស្លាក​លេខ​ពីក្រោយ​ភ្នំពេញ 4A.2423 បិត​លេខ​១៦៨ បន្លំ​ធ្វើជា​រថយន្ត​លោក​ឧកញ៉ា ទ្រី​ភាព ដឹកឈើ​ដុំៗ​កំណាត់​តូចៗ​ប្រភេទ​ធ្នង់​ពេញប្រៀប​ទ្រុង​រថយន្ត​ដែលមាន​ទំហំ​ប​ណ្តោ យ​១១​ម៉ែត្រ ទទឹង​២​ម៉ែត្រ កំពស់​២,៥០​ម៉ែត្រ ដែល​គេ​ប៉ាន់ប្រមាណ​ថា​មាន​ចំនួន​៦៨​ម៉ែត្រគូប ដឹក​ចេញ​មកពី​ខេត្តពោធិសាត់​ឆ្ពោះទៅ​ទីក្រុង​ភ្នំពេញ ប៉ុន្តែ​ត្រូវបាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ស្ទាក់​ចាប់បាន​ពេលយប់ ហើយ​នៅ​ព្រឹក​ថ្ង​ទី​១២ ខែធ្នូ ទើប​ប្រគល់អោយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ចាត់ការ​តាមច្បាប់​។​

​    ​ប្រភព​ដោយឡែក​មួយទៀត​របស់​មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្ត និង​អ្នក​ធ្លាប់​រត់ការ​ច្បាប់​ដឹកឈើ​របស់​ក្រុមហ៊ុន​លោក​ឧកញ៉ា ទ្រី ភាព បាន​ទំលាយ​អោយដឹងថា​៖ ជាធម្មតា​ច្បាប់​ដឹកឈើ​( ពាក់​មី P C  )​មេព្រៃ​គេ​ចេញ​អោយ​ដឹកឈើ​តាម​រថយន្ត​ក្នុង​១​ជើងៗ​មាន​ចំនួន​តែ​១៨​ម៉ែត្រគូប​ប៉ុណ្ណោះ តែ​នេះ​មេ​ឈ្មួញ​បាន​ដឹកឈើ​បើ​គុណ​តាម​ទំហំ​ទ្រុ​ងេ​ថ​យន្ត​មាន​ចំ​នួ​៦៨​ម៉ែត្រគូប គឺ​ដឹក​លើស​ច្បាប់​អនុញ្ញាត​៥០​មែត្រ​គូប ហើយ​លួច​បិត​លេខ​១៦៨​បន្លំ​ថា​ជា​រថយន្ត​របស់​ក្រុមហ៊ុន លោក​ឧកញ៉ា ទ្រី ភាព ទៀត ។ ចំណែក​ក្រុមហ៊ុន លោក​ឧកញ៉ា ទ្រី ភាព វិញ​នោះគេ​បិត​បញ្ជី​ដឹកជញ្ជូន​ឈើ​យូរ​មកហើយ និង​បើ​គាត់​ប្តឹង​វិញ​មេ​ឈ្មួញ​ដឹកឈើ​តាម​រថយន្ត​នេះ​ក៏ត្រូវ​មានទោស​ដែរ​។​

​    ​ជុំវិញ​រឿងនេះ​ក្រុមអ្នកកាសែត​មួយចំនួន​ក្នុង​ខេត្ត ដែល​ជិតស្និត​ជាមួយ​មន្ត្រី​ជំនាញ​បាន​តាមដាន​ដឹងថា​៖ នៅ​ពេលបាយ​ថ្ងៃត្រង់ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខត្ត មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្ត និង​មេ​ឈ្មួញ​ដឹកឈើ​ដែល​ជិះ​រថយន្ត​ឡុ​ច​ស៊ី​សព​ណ៌​ទឹក​បិ​ច​បាន​ចរចា​ស៊ីផឹក​ជាមួយគ្នា​ជាសម្ងាត់​នៅក្នុង​ហាង​លក់​គ្រឿងក្លែម​មួយ ឈ្មោះ ម្លប់​ពីងពុង នៅក្នុង​សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង​។ អ្នក​ដែល​ដឹង​ល្បិច​នេះ​បានអោយដឹងថា​៖ ល្បិច​ពួកគេ​គឺ​អោយ​មេ​ឈ្មួញ​ដឹកឈើ​រត់ការ​ធ្វើ​ពាក់​មី​ដឹកឈើ​មួយច្បាប់​ទៀត​តម្រូវ​និង​ការដឹកឈើ​ជាក់ស្តែង​រស់​ឈ្មួញ ដើម្បី​ស៊ីលុយ​រាប់ពាន់​ដុល្លា​ដោះលែង​រថយន្ត​ដឹកឈើ​លើស​ច្បាប់​នេះ​។ ចំណែក​រូបភាព​រថយន្ត​ទាំងអស់​របស់​សមត្ថកិច្ច​និង​មេ​ឈ្មួញ  ត្រូវ​ក្រុមអ្នកកាសែត​តាម​ប្រ​ម៉ាញ់​លួច​ថត​បាន​ទាំងអស់ តែ​ពួកគេ​បាន​ស៊ីផឹក​នៅក្នុង​ផ្ចុ​ស​មួយ​បាំងបិត​សំណាញ់​ជិត ប៉ុន្តែ​ក្រោយពី​បែកការ​មក​ពួកគេ​បាន​នាំ​បើករថយន្ត​ចេញ​គេចខ្លួន​អស់ពី​ក្រុមអ្នកកាសែត​។​

​    ​ដោយឡែក​ក្រោយពី​បែកការ​មក​នោះ លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមា​ញ៉ និង​នេសាទ​ខេត្ត​នៅ​ម៉ោង​៣​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​១២ ខែធ្នូ​នេះ​បាន​បញ្ជា​អោយ​ជំនាញ រើ​ឈើ​ទាំងអស់​ក្នុង​រថយន្ត​ទម្លាក់ មក​ដី​ដើម្បី​ផ្ទៀងផ្ទាត់​ជាមួយ​ពាក់​មី​ដឹកឈើ​តើ​ដឹក​លើស​ប៉ុន្មាន​គូប ហើយ​ជំនាញ​ក៏​មិនបាន​ប្រាក់​អ្ន​កាសែត​ថា​គេ​មានច្បាប់​ដឹកឈើ​នេះ​ប៉ុន្មាន​ម៉ែត្រគូប​ដែរ គឺ​បិតបាំង​រហូត​គ្មាន​តម្លាភាព​អ្វិ​ឡើយ​។ តែ​ពេល​គេ​ទម្លាក់​ឈើ​នេះ​បានតែ​បន្តិច​អោយ​អ្នកកាសែត​ថត​គ្រាន់តែ​ល្អមើល​តែប៉ុណ្ណោះ​។ លោក​ម៉ៅ​ជា​កម្មករ​ជា​អ្នក​ទម្លាក់​ឈើ​អោយដឹងថា​៖ បើ​ទម្លាក់​ឈើ​អោយអស់ និង​លើក​វាស់​ថ្លឹង​អោយអស់​នោះ​វិញ គឺ​ធ្វើ​៤​ថ្ងៃ​ក៏​មិន​រួច​ដែរ ។  ក្រោយមក​ពេលយប់​អ្នកកាសែត​ទៅ​អស់​រថយន្ត​ដឹកឈើ​លើស​ច្បា​ប់រាប់​សឹ​ប​ម៉ែត្រគូប​នេះ ក៏​បាត់​ខ្លួ​ច​ចេញពី​មន្ទីរ​កសិកម្ម​ខេត្ត​ទាំង​កណ្តាលយប់​ដោយ​រលូន​ផងដែរ​ទោះបី​រថយន្ត​ហ្មឹ​ង​ពាក់​លេខ​ពីមុខ​និង​ពីក្រោយ​ខុសគ្នា​ក៏ដោយ​។ ចំ ណែ​កម​ន្ត្រី​ជំនាញ​ពេល​យើង​ទូរ​សព្ទ័​សួរនាំ​ពី​លទ្ធផល​នៃ​ការវាស់វែង​ឈើ​នេះ គ្មាន​អ្នកណា​លើក​ទូរ​សព្ទ័​ឆ្លើយ​ប្រាប់​នោះឡើយ រឿងនេះ​សូម​ថ្នាក់លើ​ស្រាវជ្រាវ​មើល​ទង្វើ​ខុសច្បាប់​ក្នុង​រឿងនេះ​ផង​៕sethakechnews

គឺ.ផ្លាលលេខខុសពី ក្រោយ នេះជាផ្លាកលេខខុសពីមុខSC02520 ផ្លាកលេខ១៦៨ រថយន្តមេឈ្មួញIMG_20171212_135400 IMG_20171212_135518 (1) IMG_20171212_135521 (1) IMG_20171212_135548 IMG_20171212_135543 IMG_20171212_135524 IMG_20171212_135400 (1) IMG_20171212_135354 IMG_20171212_135350 image001
​    ​

Leave a Reply

Your email address will not be published. Required fields are marked *