សូមជូនពរឲ្យអាជីវកម្មរបស់លោកអ្នកជួបតែការរីកចម្រើនជារៀងរហូត!!!

បុរស​ម្នាក់​ត្រូវ​រថយន្តបុក​ស្លាប់​នៅក្នុង​ស្រុក​បរិបូរ​ណ៌​ក្នុងពេល​ជិៈ​ម៉ូតូ​ឆ្លងផ្លូវ​ជាតិ​មិន​ប្រ​យ​ត្ន័ 

ខេត្តកំពង់ឆ្នាំង​៖  បុរស​ម្នាក់​ត្រូវបាន​រថយន្តបុក​ស្លាប់​នៅនឹងកន្លែង​កើតហេតុ ក្នុងពេល​ជិះ​ម៉ូតូ​ឆ្លងផ្លូវ​មិន​ប្រ​យ​ត្ន័ លើផ្លូវ​ខ្វែង​ទិស​។  ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង  នៅ​ម៉ោង​៨​និង​៣០​នាទី​ព្រឹក  

ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៧​នៅលើ​ផ្លូវជាតិ​លេខ​៥​ស្ថិតក្នុង​ភូមិ​ព្រៃ​តា​មូង ឃុំ​ផ្សារ ស្រុក​បរិបូណ៌ ។​

      សមត្ថកិច្ច​នគរបាល​ស្រុក​បរិបូណ៌​បានអោយដឹងថា​៖ ជនរងគ្រោះ​មានឈ្មោះ ហោ ហូ​វ អាយុ​៣៤​ឆ្នាំ​រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ ។  មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ា​វេ​វ​ពណ៌​ខ្មៅ  គ្មាន​ស្លាក​លេខ​តាម​ផ្លូវលំ​ក្នុង​ដំណើរ​ពី​លិចទៅ​កើត ។ លុះ​មកដល់​ចំណុចកើតហេតុ​បាន ជិះ​ឆ្លង​ថ្នល់ជាតិ​ជិត​ផុត​ទៅហើយ  ត្រូវ​រថយន្ត​កូរ៉េ​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AK.6702 បើកបរ​ដោយ​បុរស​ឈ្មោះ អុល សំណាង អាយុ​៣៩​ឆ្នាំ រស់នៅ​សង្កាត់​បឹងរាំង ខ​ណ្ឌ័​ដូនពេញ រាជធានី​ភ្នំពេញ បើកបរ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន បាន​បុក​ម៉ូតូ​ជនរងគ្រោះ​យ៉ាង​ពេញទំហឹង​បណ្តាលអោយ​ប៉ើង​ជនរងគ្រោះ​ជាច្រើន​ម៉ែត្រ និង​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​ភ្ឡា​មៗ​តែម្តង​។ 

     ​ក្រោយពេល​កើតហេតុ​សព​ជនរងគ្រោះ​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ចំណែក សមត្ថកិច្ច​នគរបាល​បានធ្វើ​ការវាសវែង​តាម​និតិ​វិធី និង​បាន​ឃាត់​អ្នកបើកបរ និង​រថយន្ត និង​ម៉ូតូ​ជនរងគ្រោះ យកទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត  ដើម្បី​កសាង​សំណុំរឿង​តាម​ដោះ​ស្តាយ​តាមផ្លូវ​ច្បាប់ ៕( ឈៀង ថា​រិ​ទ្ធ )

q1 q2 q3 q4 q5 q6 q7 

Leave a Reply

Your email address will not be published. Required fields are marked *