សូមជូនពរឲ្យអាជីវកម្មរបស់លោកអ្នកជួបតែការរីកចម្រើនជារៀងរហូត!!!

តុលាការខេត្ត​ដឹកនាំ​អាជ្ញាធរ​និង​សមត្ថកិច្ច​អនុវត្ត​សាលក្រម​ដោយ​បង្ខំ រុះរើ​ស្តង់​​លក់​ឈើ ដែល​បាន​ខ្ចី​ដី​១៧​ឆ្នាំ​ហើយពី​សង្កាត់ ប្រគល់អោយ​សាលាសង្កាត់​ផ្សារឆ្នាំង​វិញ​

​ខេត្តកំពង់ឆ្នាំង​៖  យោងតាម​សំណុំរឿង​រដ្ឋប្បវេណី​លេខ​២៣២ ចុះ​ថ្ងៃទី​១៨ , ១២ , ២០១៤ របស់​សាលាដំបូង​ខេត្តកំពង់ឆ្នាំង និង​អំណាច​សាលក្រម​លេខ ០៥ ខ ចុះ​ថ្ងៃទី​១២. ០៨ , ២០០៥  នោ​ព្រឹក​ថ្ងៃទី​១៤

ខែធ្នូ ឆ្នាំ​២០១៧ លោក ទី សុរិន្ទ ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្ត​បាន​ដឹកនាំ​សមត្ថកិច្ច​ចំរុះ ដោយមាន​ការចូលរួម​ពី​អាជ្ញាធរ​សង្កាត់ ក្រុង និង​ខេត្ត​ផងដែរ ចុះមក​អនុវត្ត​ដោយ​បង្ខំ​តាម​អំណាច​សាលដីកា​របស់​តុលា ការ​ខេត្ត រុះរើ​ស្តង់​លក់​ឈើ​របស់លោក សុខ សុភា ជា​ចុងចោទ នៅក្នុង​ភូមិ​សំរោង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ដើម្បី​ប្រគល់​ដី​ទំហំ​២៥​ម គុណ​និង​២០  ដែល​ចុងចោទ បាន​ខ្ចី​ពី​លោក លឹម ខុង អ​តី​តៈ​ចៅសង្កាត់​ផ្សារឆ្នាំង​ចាស់​កាលពី​ឆ្នាំ​២០០០ ប្រគល់ជូន​លោកស្រី ភូ​ន ណុ​យ​អេង ជាដើម​បណ្តឹង និង​ចៅសង្កាត់​ផ្សារឆ្នាំង​ថ្មី​វិញ  ដើម្បី​យក​ដី​នោះមក​កសាង​សាលាសង្កាត់​អោយបាន​ទាន់​គម្រោង ADB ។​

​    ​នៅក្នុង​សាលក្រម​បាន​បញ្ជាក់ថា ដើមបណ្តឹង​បាន​ប្តឹង​ទាមទារ​សុំ​សិទ្ធ​គ្រប់គ្រង​ដី​ទំហំ​២៥​ម គុណ​និង​២០​ម និង​ប្តឹង​ទាមទារ​សំណង​ថ្លៃ​ខូចខាត​ពេលវេលា​ចំនួន​៥​ពាន់​ដុល្លា ដើម្បី​យក​ដី​សា​សា​សង្កាត់​មកវិញ  ដែល​ចុងចោទ​បាន​ខ្ចី​ដី​យក​ធ្វើ​ស្តង់​លក់ដូរ​ឈើ​នៅ​ថ្ងៃទី​០៧. ខែ​០៣. ឆ្នាំ​២០០០ ដោយមាន​លិខិត​ត្រឹមត្រូវ ដោយ​សន្យាថា​គេ​និង​រុះ​រ៉​ស្តង់​ឈើ​ចេញ​ក្រោយពី​ទទួលដំណឹង​១​ខែ គឺ​ប្រគល់​ដី​អោយ​សង្កាត់​វិញ​ដោយ​គ្មាន​ការតវ៉ា​អ្វិ​ឡើយ តែ​ក្រោយមករ​ហូរ​ដល់​ឥឡូវ​មិន​ព្រម​ប្រគល់អោយ​សង្កាត់​វិញ​ឡើយ  ។​

​    ​ដោយឡែក​ចុងចោទ លោក សុខ សុភា បាន​ច្រានចោល​ការប្តឹង​ទាមទារ​នេះ ដោយ​បញ្ជាក់ថា​ដី​នេះ​ខ្លួន​គ្រប់គ្រង​មាន​ទំហំ​តែ​១១​ម គុណ​និ​២១,៧០​ម ដែល​បានទទួល​ពី​សមាគមន៍​ដេប៉ូ​ឈើ គឺ​ខ្លួន​មិនដែល​ជួល​ឬ​ខ្ចី​ពី​សាលាសង្កាត់​ផ្សារឆ្នាំង​ឡើយ​។​

​    ​នៅក្នុង​សំណុំ​រឿងនេះ​តុលាការ​បានសម្រេច​ទទួល​ស្គា​ស់​ដើមបណ្តឹង​ប្តឹង​ថា​៖ មាន​ឯកសារ​និង​សាក្សី​ត្រឹមត្រូវ  ចំណែក​ចុងចោទ​គ្មាន​ឯកសារ​អ្វិ​បញ្ជាក់​ជា​ការពិត​នោះឡើយ​។ ដូច្នេះ​តុលា​ករបា​នស​ម្រេ ច​អោយ​លោក សុខ សុភា រុះរើ​ស្តង់​និង​ឈើ​ចេញ​អោយអស់ ហើយ​ប្រគល់​ដី​ដែល​វាស់​ឃើញជាក់ស្តែង​ទំហំ​១០,៥០​ម គុណ​និង​២១,៧០​ម ប្រគល់​ទៅអោយ​ដើមចោទ និង​បង្គាប់​អោយ​សង​ប្រាក់​ចំនួន​១០​លាន​រៀល​ជា​សំណង​ថ្លៃ​ខូចខាត​ពេលវេលា​ប្តឹងផ្តល់​ជាង​១០​ឆ្នាំ​មកហើយ​។ ដោយ​សាលក្រម​ទាញហេតុផល​ផ្ទាល់មាត់​នេះ​បានធ្វើ​ចំពោះមុខ​ដើមចោទ កំបាំងមុខ​ចុងចោទ និង​ប្រកាស​ជា​សាធារណៈ នៅ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៥ ដោយ​ចៅក្រម​ជំនំ​ជំ​រះ លោកស្រី គឹម លុយ ។​

​    ​ក្រោយមក លោកស្រី ភូ​ន ណុ​យ​អេង ចៅសង្កាត់​ផ្សារឆ្នាំង បានស្នើ​សុំអោយ​តុលា​ការចេញ​សាលក្រម​អនុវត្ត​ដោយ​បង្ខំ ព្រោះថា​សង្កាត់​ផ្សារឆ្នាំង​បាន​ទ​ទួ​គម្រោង​ធ្វើ​សាលាសង្កាត់​ពី ADB  ជួយ​សាងសង់​អាគារ​សាលាសង្កាត់​ក្នុងពេល​ឆាប់​នេះ នៅ​លើដី​សាលាសង្កាត់​សព្វថ្ងៃ​និង​ដី​ដែល​កំពុង​ប្តឹង​ទាមទារ បើ​ពុំ​នោះទេ​សង្កាត់​និង​ខាតបង់​មិន​ខាត​ឡើយ​។ ព្រោះតែ​ហេតុនេះហើយ​ទើប​តុលាការ​ចុះមក​អនុវត្ត​អោយ​បង្ខំ​ព្រឹក​ថ្ងៃទី​១៤ ខែធ្នូ​នេះ  ដោយ​ត្រូវ​រុះរើ​ស្ង​ត់ និង​ឈើ​ពី​ទី​តាំ​នោះ ហើយ​ប្រគល់​ដី​អោយ​សង្កាត់​ផ្សារឆ្នាំង​កសាង​សាលាសង្កាត់​តាម​គម្រោង​អោយបាន​ទាន់ពេលវេលា​។​

​    ​ដោយឡែក​ការអនុវត្ត​សាលក្រម​ដោយ​បង្ខំ​នៅ​ព្រឹក​នេះ គេ​ពិនិត្យ​ឃើ​មានការ​ចូលរួម​ពី​សមត្ថ​ចំរុះ​អាជ្ញាធរ នុង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់  ប៉ុន្តែ​លោក សុខ សុភា ជា​ម្ចាស់​ស្តង់ និង​ជា​ចុងចោទ​ចាញ់ក្តី​មិនឃើញ​បង្ហាញមុខ​ក្នុងពេល​អនុវត្ត​នេះឡើយ​៕ ( ឈៀង ថា​រិ​ទ្ធ ) 

IMG_20171214_083705 IMG_20171214_084045 IMG_20171214_084257 IMG_20171214_085038 IMG_20171214_085043 IMG_20171214_085055 IMG_20171214_090318

​     
​    ​
​     


​    ​

Leave a Reply

Your email address will not be published. Required fields are marked *