សូមជូនពរឲ្យអាជីវកម្មរបស់លោកអ្នកជួបតែការរីកចម្រើនជារៀងរហូត!!!

សិស្ស​២​ថ្នាក់​ចំនួន​៤០​នាក់ សាលាបឋមសិក្សា​ប្រសាទ​ជើង​ទង រៀន​ក្នុង​រោងដោល​យ៉ាង​លំបាក​២​ឆ្នាំ​ហើយស្នើសុំ​សម្តេច ហ៊ុន សែន មេត្តាជួយ​កសាង អាគារ​សិក្សា​១​ខ្នង​ដោយ​អនុគ្រោះ​ផង

ខេត្តកំពង់ឆ្នាំង​៖ សិស្សសាលា​បឋមសិក្សា​ប្រសាទ​ជាងទង ថ្នាក់​ទី​២ និង​ទី​៣ ចំនួន​២​ថ្នាក់  ស្ថិតនៅ​ក្នុងភូមិ​ក្នុង ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ បាន​តស៊ូ​រៀនសូត្រ​ទាំង​លំបាក​ក្នុង​រោងដោល រយៈពេល​ជាង​២​ឆ្នាំ​មកហើយ

 កន្លងមក លោកនាយក​សាលា​ទៅ​ថ្នាក់លើ​ហើយក៏​ដោយ ក៍នៅ​មិនទាន់​បានទទួល​ល​ទ្ឋ​ផល​ជា​ផ្លែផ្កា​នៅ​ឡើ យ  ធ្វើអោយ​មាតាបិតា​សិស្ស​និង​លោក​គ្រួ​អ្នកគ្រូ មានការ​ព្រួយ​បារ​ម្មណ៍ ដល់​ការសិក្សា​ព្រោះ​យល់ថាៈ សិ ស្ស​រៀន​របៀប​ក្នុង​រោងដោល​នេះ​គ្មាន​អារម្មណ៍​មូល​ក្នុងការ​រៀនសូត្រ​ឡើយ ។

.​    ​លោកគ្រូ កែ សុ​ម៉េ​ត ជា​គ្រួ​ប្រចាំ​ថ្នាក់​ទី​៣ ដែល​កំពុង​បង្រៀន​សិស្ស​ក្នុង​រោងដោល​របស់ សាលា​បឋម​សិ ក្សា​ប្រសាទ​ជាងទង នៅ​ព្រឹក​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០១៨​នេះ​បានអោយដឹងថាៈ សិស្ស​កំពុង​រៀន​ក្នុង​រោងដោល ទាំង​២​ថ្នាក់​នេះ ពិតជា​គ្មាន​អារម្មណ៍​រៀនសូត្រ​ដោយ​ស្រួល​នោះឡើយ  ដោយសារតែ​ខែប្រាំង​ក្តៅ ពី​ដំបូល​គ្រប​តង់​កៅស៊ូ  រួម​ដោយ​ខ្យល់​ដី​ហុយ ធ្វើអោយ​រំខាន​ដល់​កា​រៀនសូត្រ​របស់​សិស្ស និង​ធ្វើអោយប៉ះពាល់​ដល់​សុខភាព ទាំង​សិស្ស​ទាំង​គ្រូ​ទៀតផង ។​ចំណែក​ខែវស្សា​វិញ​មាន​ភ្លៀង ខ្យល់ ពេលខ្លះ​គ្រូ​និង​សិស្ស​ឈរ​ជ្រក​ភ្លៀង​មើលមុខ​គ្នា ហើយ​បើ​ភ្លៀង​និង​ខ្យល់​ខ្លាំង សិស្ស​និង​គ្រូ​នាំគ្នា​រត់​ជ្រក​នៅ​ថ្នាក់រៀន​ផ្សេងទៀត ។

 .​    ​ចំណែក​អ្នកគ្រូ ឈី​វ សុ ផល បានបញ្ជាក់​ថាៈ សិស្ស​ចាប់​រៀន​ក្នុង​រោងដោល​នេះ មាន​រយៈពេល​ជាង​២​ឆ្នាំ​ហើយ មូលហេតុ សិស្ស​មាន​ចំ នួន​កើនឡើង​ច្រើន ទើប លោកនាយក​សាលា​សម្រេច​បំបែក​សិស្ស​ជា​២​ថ្នាក់​គឺ​ថ្នាក់​ទី​២​មាន​សិស្ស​ចំនួន​១៦​នាក់ (​ស្រី​៦​នាក់​) និង​ថ្នាក់​ទី​៣ មាន​ចំនួន​២៤​នាក់ (​ស្រី​១២​នាក់​) ។ ជា  មួ យ​និង​ការ​បំបែក​ថ្នាក់​នេះដែរ ព្រោះ​ចង់អោយ​លោកគ្រូ អ្នកគ្រូ មក​បង្រៀន​នៅពេល​ព្រឹក​ស្មើភាព គ្នា  ព្រោះ​បើ​មិន​បំបែក​សាលា​ត្រូវដាក់​វេន​គ្នា​បង្រៀន ព្រឹកល្ងាច ម្យ៉ាងទៀត​បើ​បំបែក​សិស្ស​អោយ​រៀន​ព្រឹកល្ងាច​ប៉ះ​សិស្ស​តូចៗ គ្នា​មិនអាច​បែក​ពី​បង​វា​ជា​សិស្ស​ធំ​បានទេ ទើប​សាលា​ដាក់​វេន​រៀន​តែមួយព្រឹក ទាំង​សិស្ស​ទាំង​គ្រូ​ទាំងអស់គ្នា​តែម្តង ។​ការលំបាក​មួយទៀត គឺ ការរៀបចំ​បិទ​តារាង​ចំណាត់ថ្នាក់ ពិន្ទុ​សិស្ស បិទ​កាលវិភាគ និង​រូបភាព​អប់រំ​ផ្សេងៗ​ទៀត​ក៍​លំបាក​ដែរ គឺ​មិន​ហ៊ាន​បិទ​តែម្តង ព្រោះ​កន្លងមក មាន​ក្មេងៗ​មកលេង​ក្នុង​សាលា​បាន​ហែក​ចោល ។

   .​    ​លោក​គ្រួ​អ្នកគ្រូ​ទាំង​២​បាន​បញ្ជាក់ដែរថាៈ កន្លងមក​មាន​ខាង​អង្គការ មួយចំនួន​បានមក​មើល និង​ចង់​ជួយ​ដែរ​នូវ​ការខ្វះខាត​របស់​សាលារៀន​នេះ  ប៉ុន្តែ​ក៍​ស្ងាត់​ទៅវិញ ។​ចំណែក​លោកនាយក​សាលា​ក៍បាន​ធ្វើសំណើរ​ទៅ​ស្រុក ខេត្ត​ដែរ តែ​នៅ​ស្ងាត់ឈឹង មិនទាន់​ទទួលដំណឹង​អ្វី​នៅឡើយ ។ ជា​ចុងក្រោយ​លោក គ្រូ​អ្នក​គ្រួ​ទាំងអស់ សូម​សំណូមពរ​ដល់ ប្រមុខ​រាជរដ្ឋាភិបាល ដែលមាន​សម្តេច ហ៊ុន សែន សូមមេត្តា​ជូ​យក​សាង​អាគារ​សិក្សា​១​ខ្នង​មាន​៥​បន្ទប់​ផង ព្រោះ​សាលា​នៅ​ខ្វះ​ថ្នាក់​មតេយ្យ ខ្វះ​ទីចាត់ការ និង​បន្ទប់​ថ្នាក់រៀន​សិស្ស​មួយចំនួនទៀត ។

 ,​    ​លោក យី ភួ​ន មេឃុំ​ស្វាយជ្រុំ​បានបញ្ជាក់ អោយដឹងថាៈ សាលា​ពិតជា​ខ្វះ​បន្ទប់រៀន ជួប​ការលំបាក​រយៈពេល​២​ឆ្នាំ​ហើយ ក្នុងនាម​លោក​ជា​អាជ្ញាធរ​ឃុំ​ស្វាយជ្រុំ  សូម​អំពាវនាវ ដល់​សប្បុ​សជន​នានា និង​សម្តេច​ហ៊ុន សែន សូមមេត្តា​ជួយ​សាងសង់​សាលា​មួយ​ខ្នង​នេះ​អោយ​សិស្ស​បាន​រៀន​ស្រួល​ផង ៕  ( ឈៀង ថា​រិ​ទ្ធ )​

DSC00473 s1 s2 s3 s4 s5 s6 s7 s8

Leave a Reply

Your email address will not be published. Required fields are marked *