សូមជូនពរឲ្យអាជីវកម្មរបស់លោកអ្នកជួបតែការរីកចម្រើនជារៀងរហូត!!!

សិស្សសាលា​ក្រាំង​តា​មុំ​ជាង​១០០​នាក់​ខ្វះ​ថ្នាក់រៀន​៤​ឆ្នាំ​ហើយ​នៅក្នុង​ស្រុក​ទឹកផុស សំណូមពរ​ក្រសួង​អប់រំ​និង​សម្តេច​តេ​ជោ​ជួយ​កសាង​អាគារ​សិក្សា​មួយ​ខ្នង​៤​បន្ទប់​អោយ​សិស្ស​មាន​ថ្នាក់រៀន​ផង​

​ខេត្តកំពង់ឆ្នាំង​៖ លោកគ្រូ​ប​ង្សៀ​ន និង​សិស្សានុសិស្ស​ជាង​១០០​នាក់​រៀន​ដែល​រៀន​៤​ថ្នាក់ នៅក្នុង​សាលាបឋមសិក្សា​ក្រាំង​តា​មុំ ក្នុង​ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស បាន​ត្អូញត្អែរថា​៖ ពួកគាត់​បាន​បង្រៀន

និង​រៀន​ពីមុនមក​នៅក្នុង​រោងដោល តែ​ឥឡូវនេះ​ដោយសារ​រោងដោល​ទ្រុត​ទ្រោម​មិនអាច​នៅ​រៀន​បាន ក៏បាន​សុំ​សាលា​បុណ្យ​នៅក្នុង​ភូមិ​ក្រាំង​តា​មុំ​អោយ​សិស្ស​រៀន នឹង​បាន​ជួប​ការលំបាក​បែបនេះ​រយះពេល​៤​ឆ្នាំ​មកហើយ ដូចនេះ​ពួកគាត់​ជា​គ្រូ​និង​សិស្ស និង​លោកស្រី​នាយិកា​សាលា​សូម​អំពាវនាវ​ដល់​សប្បុ​រស​ជន និង​ក្រសួង​អប់រំ និង​ជាពិសេស សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី តាមរយះ​អ្នកសារព័ត៌មាន មេត្តាជួយ​កសាង អាគារ​សិក្សា​មួយ​ខ្នង​៥​បន្ទប់ អោយ​សិស្សានុសិស្ស​បាន​រៀនសូត្រ​ដោយ​សមរម្យ​ដោយ​អនុគ្រោះ​ផង​ចុះ​។​

​    ​លោកស្រី សៅ ធា​វី នាយិកា​សាលាបឋមសិក្សា​ក្រាំង​តា​មុំ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៨​នេះ​បានអោយ​អ្នកយកព័ត៌មាន​យើង​ដឹងថា​៖ ជាង​៤​ឆ្នាំ​កន្លងមកនេះ​សិស្សានុសិស្ស​ក្នុង​ថ្នាក់រៀន​៤​ថ្នាក់​គឺ​ថ្នាក់​មតេយ្យ ថ្នាក់​ទី​៤ ទី​៥ និង​ទី​៦ អត់​បន្ទប់រៀន​ទេ ដែល​ពីមុនមក​នៅ​រៀន​ក្នុង​រោងដោល​មួយកន្លែង តែ​ពេល​រោងដោល​នោះ​ទ្រុត​ទ្រោម លោក​មេភូមិ​ក្រាំង​តា​មុំ​បានអោយ​ខ្ចី​សាលា​បុណ្យ​មួយ​ខ្នង​សំរាប់​អោយ​សិស្ស​រៀន​បាន​៣​ថ្នាក់ ជាប​ណ្នោះ​អាសន្ន​រហូតមក​ដល់ពេលនេះ​។ 

​    ​លោកស្រី នាយិកា​បាន​បន្ត​អោយដឹងថា​៖ សព្វថ្ងៃនេះ​អាគារ​សិក្សា​ក្នុង​សាលាបឋមសិក្សា​នេះ​មាន​តែមួយ​អាគារ សំរាប់​អោយ​សិស្ស​ថ្នាក់​ទី​១ ទី​២ និង​ទី​៣ រៀន ហើយ​ត្រូវ​ខ្វះ​បន្ទប់រៀន​៤​ថ្នាក់​ទៀត ចំណែក​ទីចាត់ការ​សាលា​ក៏​អត់​មាន​បន្ទប់​សំរាប់​ធ្វើការ​ដែរ​។ លោកស្រី​នាយិកា​បានបញ្ជាក់​អោយដឹង​ផងដែរ​ថា​៖​កន្លងមក​លោកស្រី​ក៏បាន​រាយការណ៍​ជូន​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្ត​ជា​យូរ​ឆ្នាំ​ហើយ​ដែរ ហើយ​ខាង​មន្ទីរ​ក៏បាន​រាយ​ការ​ទៅ​ក្រសួង និង​ខាង​ក្រសួង​ក៏​ធ្លាប់​បានមក​ពិនិត្យ​និង​សិក្សា ថា​នឹង​សំណើរ​ថ្នាក់លើ​ជួយ​កសាង​អាគារ​មួយ​ខ្នង​៥​បន្ទប់​រួចហើយ​ដែរ  តែ​ក្រោយមក​ក៏​ស្ងាត់​សូន្យឈឹង​រហូតមកដល់​ពេលនេះ និង​ពេល​លោកស្រី​សាកសួរ​ទៅ ខាងលើ​ឆ្លើយ​ប្រាប់ថា មិនដឹង​ធ្វើ​ម៉េច​ទេ​ព្រោះ​លុយ​មិនទាន់​ថ្លា​ក់មក​។​

​    ​ដោយឡែក​កាលពី​ឆ្នាំមុន ពេល​សម្តេច​តេ​ជោ អញ្ជើ្ញ​ញ​ចុះមក​សួរសុខទុក្ខ​ប្រជាពលរដ្ឋនៅក្នុង​ខេត្តកំពង់ឆ្នាំង ខាង​អាជ្ញាធរ​ឃុំ​ស្រុក​ប្រុង​ចុះឈ្មោះ​សាលា​សំណូមពរ​អោយ​សម្តេច​ជួយ​ដែរ  តែ​ខាង​មន្ទីរ​ថា​កុំ​ចុះឈ្មោះ​អី​ព្រោះ​មន្ទីរ​បានដាក់​សំណើរ​ទៅ​ក្រសួង​អប់រំ​អោយជួយ​កសាង​ហើយ  តែ​មកដល់ពេលនេះ​ត្រី​ក៏​រួច​ទន្សាយ​ក៏​រួច ហើយ​សិស្ស​ក៏​អត់​មាន​បន្ទប់រៀន​រហូតមក​។  

​    ​ហេតុនេះហើយ​ទើប​ទាំង​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និង​លោកស្រី​នាយិកា​សាលា​បាន​សំ ណូ​ម​ពរ​ខាង​សារព័ត៌មាន​អោយជួយ​ផ្សព្វផ្សាយ​អំពាវនាវ​សុំ​សំណូមពរ​ដល់​សប្បុរស​ជន ឯកឧត្តម លោកជំទាវ និង​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​អប់រំ និង​ជាពិសេស​សម្តេច​តេ​ជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី សូម​លោក​មេត្តាជួយ​កសាង​អាគារ​សិក្សា​មួយ​ខ្នង​៥​បន្ទប់ សំរាប់​អោយ​សិស្ស​ជា​កូនចៅ​នៅ​ទីជនបទ​បាន​រៀន​៤​បន្ទប់ និង​មួយ​បន្ទប់​ទៀត​សំរាប់​ធ្វើជា​ទីចាត់ការ​សាលា ដោយ​សេចក្តី​អនុគ្រោះ​ផង​ចុះ​។​

​    ​ទាក់ទង​និង​រឿង​ខាងលើនេះ អ្នកយកព័ត៌មាន​យើង​បាន​ទូរ​សព្ទ័​សាកសួរ លោក ញ៉ែម សាវ៉ាត​ប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្តកំពង់ឆ្នាំង នៅ​ល្ងាច​ថ្ងៃ​នេះដែរ​ជុំវិញ​ព័ត៌មាន​ក្នុង​រឿងនេះ  តែ​លេខ​ទូរ​សព្ទ័​របស់លោក​ទាំង​២​ប្រព​ន្ធ័​ទូរ​សព្ទ័​មិន​ចូល​ឡើយ ៕   ( ឈៀង ថា​រិ​ទ្ធ )

DSC03412 DSC03416 DSC03418 DSC03420 DSC03423 DSC03425 DSC03427 DSC03429 DSC03431 DSC03432

Leave a Reply

Your email address will not be published. Required fields are marked *