សូមជូនពរឲ្យអាជីវកម្មរបស់លោកអ្នកជួបតែការរីកចម្រើនជារៀងរហូត!!!

ប្រជាពលរដ្ឋ​ម្ចាស់​ដី​ស្របច្បាប់ នៅ​ឃុំ​កែវផុស ចំនូ​ន​ជាង​១០០​គ្រួសារ​គ្រោង​ដាក់ពាក្យ​បណ្តឹង​អតីត​នគរបាល​ម្នាក់ និង​ឪពុកក្មេក​រូ​ម​នឹង​បក្ខពួក​ទៅ​សាលាដំបូង​ខេត្ត ពាក់ព័ន្ធ​ករណី​រំលោភ​ដីធ្លី​

​ខេត្ត​ព្រះសីហនុ​៖ ប្រជាពលរដ្ឋ​ចំនូ​ន​ប្រមាណ​១០០​គ្រូ​សារ​នៅ​ឃុំ​កែវផុស បានប្រកាស់​ពី​ជំហរ​របស់​ខ្លូន​ថា នឹងដាក់ ពាក្យបណ្តឹង អតីតមន្ត្រី​ប៉ូលិស​ម្នាក់ នឹង​ឪ​ពូក​ក្មេក រូ​ម​នឹង​បក្ខពួក ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ

ពាក់ព័ន្ធ​ករណី ចូលទៅ​បង្គោលរបង​ថ្ម​រំលោភ​យក​ដីធ្លី ស្របច្បាប់ របស់​ពួកគាត់ យ៉ាង​អានាធិបតេយ្យ​ព្រមទាំង​បាន ធ្វើការ​កំរាម ប្រមាថ​អាយុជីវិត​ដល់​បងប្អូន ប្រជាពលរដ្ឋ​ជា​ម្ចាស់​ដី​ថាបើ​អាណា​ហ៊ាន​ខ្លាំង​ពួកវា​នឹង​យក​កាំភ្លើង​បាញ់សម្លាប់ មិន​ឲ្យ​សល់​ម្នាក់​នោះឡើយ ។​

   ​ក្រុម​ប្រជាពលរដ្ឋ​រងគ្រោះ ខាងលើ​នៅ​ចំពោះមុខ​ក្រុម​អ្នកយកព័ត៌មាន (​កាសែត និង​ទូរទស្សន៍​) ព្រឹក​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០១៨ បាន​និយាយ​រៀបរាប់ ប្រាប់ ឲ្យ​ដឹងថា​ជនជាប់សង្ស័យ​ដែល ប្រជាពលរដ្ឋ​គ្រោង​ប្តឹងទៅ សាលា ដំបូង​ខេត្ត​ព្រះសីហនុ​ឲ្យ​ជូ​យ​រក​យុត្តិធម៌​ពាក់ព័ន្ធ​រំលោភ​ដីធ្លី​ខាងលើ​នោះ​មានឈ្មោះ​ទី​១​ឈ្មោះ នង ចាន់ ជា​អតីត ប៉ូលិស ទី​២​ឈ្មោះ​ឡាយ ចាន់​ណាវី (​ជា​ប្រពន្ធ​) ទី​៣​ឈ្មោះ ឡាយ សៀម ជា​ឪ​ពុ​ក្មេក នឹង​ទី​៤​ឈ្មោះ កុល លឹម អេង ជា​ម្តាយក្មេក​នឹង​បក្ខពួក​មួយចំនួនទៀត​។​

   ​ក្រុម​ប្រជាពលរដ្ឋ​បាន​បន្តទៀតថា ដី​តំបន់​ខាងលើនេះ​ពូក​គាត់​បាន​កាន់កាប់​រយៈពេល​ជិត​២០​ឆ្នាំ​មកហើយ ព្រមទាំង​មានការ​ទ​ទូល​ស្គាល់​ពីរ​អជ្ញាធរ​មូលដ្ឋា្ន​ន​យ៉ាង​ច្បាស់លាស់​ផងដែរ​ដោយ​ប្រកបមុខរបរ​ធ្វើស្រែ​ចំការ​ជាប្រចាំ​។​ដោយឡែក​សំរាប់​ជន​ឈ្មោះ ទី​១​ឈ្មោះ នង ចាន់ ជា​អតីត ប៉ូលិស ទី​២​ឈ្មោះ​ឡាយ ចាន់​ណាវី (​ជា​ប្រពន្ធ​) ទី​៣​ឈ្មោះ ឡាយ សៀម ជា​ឪ​ពុ​ក្មេក នឹង​ទី​៤​ឈ្មោះ កុល លឹម អេង ជា​ម្តាយក្មេក និង​បក្ខ​ពូក​មួយ​ចំនូ​ន​ទៀត គឺ មិនដែល​មាន​ដី​នៅ​តំបន់​នេះ​សូម្បីតែ​បន្តិច​ក៏​គ្មាន​ដែរ ប៉ុន្តែរ​បែរជា​ហ៊ាន​មក​រំលោភបំពាន​ប្រើ​អំពើហិង្សា​ទៅលើ​ប្រជាពលរដ្ឋ​កាន់កាប់​សុច្ចរិត​រូ​ច​ហើយ​ធ្វើការ​បោះ​ថ្ម វាទី​រំលោភ​យក​យ៉ាង អានាធិបតេយ្យ​ចូលកាន់​កាប់ឆៅៗ តែម្តង ហើយ​ជុំវិញ​បញ្ហារ​នេះ ក៏មាន​មន្ត្រី អភិបាលរង​ស្រុក​កំពង់សីលា​ម្នាក់ ក៏មាន​ការពាក់ព័ន្ធ​ផងដែរ ។​

   ​លោក វ៉ែន ណែន ក្រុម​ព្រឹក្សា​ឃុំ កែវ ផុស ជុំវិញ​បញ្ហារ​នេះ បានធ្វើការ​បញ្ជាក់ថា បើ​ការពិនិត្យ​លើ​ឯកសារ ពាក់ព័ន្ធ​កាន់កាប់ ដីធ្លី​របស់​បងប្អូន​ប្រជាពលរដ្ឋ គឺមាន​គ្រាប់​គ្រាន់ នឹងមាន​ការ​ទ​ទូល​ស្គាល់​តាមផ្លូវ​ច្បាប់ តាំង ពីរ​ថ្នាក់ ដឹកនាំ​អាជ្ញាធរ​ដែនដី​ជំនន់​មុនៗ​រហូតដល់​បច្ចុប្បន្ន ហើយ​ឯកសារ​ពាក់ព័ន្ធ​ទាំងនោះ​បងប្អូន​ប្រជាពលរដ្ឋ​ក៏បាន​ដាក់ចូល​សាលាឃុំ​រូ​ចរាល់​ផងដែរ សរុបសេចក្តី​មក​អ្វីដែល​ជន​ដូច​មានឈ្មោះ​រៀបរាប់​ខាងលើ នាំគ្នា​ចូលទៅ​បោះបង្គោល វាតទី​យក​ដី​ប្រជាពលរដ្ឋ​កំពង់​រស់នៅ​កាន់កាប់​ជាក់ស្តែង​បែបនេះ​វា​ជា​ទង្វើ​ផ្ទុយ​ពី​ផ្លូវច្បាប ទាំង ស្រុង​ហើយ ។​

   ​ជាមួយគ្នា នេះ​លោក វ៉ែន ណែន មន្ត្រី​ក្រុម​ព្រឹក្សា ក៏បាន​ធ្វើការ​ញ្ជា​ក់​ផងដែរ​ថា ឈ្មោះ នង ចាន់ ឈ្មោះ​ឡាយ ចាន់​ណាវី ទី​៣​ឈ្មោះ ឡាយ សៀម នឹង​ឈ្មោះ កុល លឹម អេង នឹង​បក្ខពួក អះអាងថា​ដី​ដែល​ប្រជាពលរដ្ឋ កំពង់ រស់នៅ នេះ ជា​ដី​កម្មសិទ្ធិ​របស់​ខ្លូន​សូម​ដាក់ពាក្យ​បណ្តឹង​ទៅ​សាលាឃុំ​ដល​ម្បី​ឲ្យ​ថ្នាក់ដឹកនាំ​ឃុំ ធ្វើការ ដោះស្រាយ​តាម ផ្លូវច្បាប់ ដោយ​នាំយក​ឯកសារ​ពាក់ព័ន្ធ​ដែល​បញ្ជាក់​ពី​សិទ្ធិ​កាន់កាប់​ដី​ខាងលើនេះ​មកជា​មួយ​ផង ហើយ​បើ​គ្មានទេ សូម ដក​ខ្លូន​ជាបន្ទាន់ ជាសវាង ប្រឈម​នឹង​ផ្លូវច្បាប់ ៕

27720979_615363468855490_1726283205_n 27781168_615363448855492_2143095577_n 27848157_615363452188825_1733902903_n 27848471_615363462188824_1903097131_n 27848883_615363458855491_1203001444_n 27849634_615363485522155_2079595831_n 2394032904-34938n

Leave a Reply

Your email address will not be published. Required fields are marked *