សូមជូនពរឲ្យអាជីវកម្មរបស់លោកអ្នកជួបតែការរីកចម្រើនជារៀងរហូត!!!

ស្រវឹងស្រា​មិន​លោះ​ថ្ងៃ ទីបំផុត​ស្លាប់​ដេក​ផ្កាប់មុខ​ក្នុង​ប្រឡាយទឹក យ៉ាង​សង្វេគ​!​

​ខេត្តកណ្តាល​៖ បុរស​មុ​នាក់​ស្រវឹងស្រា​មិន​លោះ​ថ្ងៃ អ្នកភូមិ​បាន​ប្រទះឃើញ​ដេក​ស្កា​ប់​ក្នុង​ប្រឡាយទឹក​ក្បែរ​ថ្នល់ជាតិ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១៦ និង​០០​នាទី ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ

ព្រែក​តាកែវ​២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

   ​ជនរងគ្រោះ ៖ ឈ្មោះ ផៃ ផន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ព្រែក​តាកែវ​២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​(​ស្លាប់​) ដោយសារ​លង់ទឹក​ស្លាប់ ។​

   ​នគរបាល​មូលដ្ឋាន​បានឱ្យដឹងថា កន្លងមក​ជនរងគ្រោះ​តែងតែ​ផឹកស្រា​ស្រវឹង​ជាប្រចាំ​មិនដែល​លោះ​ថ្ងៃ​ម្តងណា​ទេ​។ លុះដល់​ថ្ងៃខែ​ឆ្នាំ និង​ពេលវេលា​ម៉ោង​ដូចខាងលើ ស្រាប់តែ​ប្រជាពលរដ្ឋ​បាន​ចេញពី​ធ្វើការ​រោងចក្រ ក៏បាន​ប្រទះឃើញ​ជនរងគ្រោះ លង់ទឹក​នៅក្នុង​ប្រឡាយ​ផ្គាប់​មុខ​ក្នុង​ទឹក ចំងាយ​ពី​ផ្លូវជាតិ​លេខ​មួយ​ប្រហែល​៣៥០​ម៉ែត្រ ។ ឃើញ​ដូច​ច្នេះ ក៏​នាំគ្នា​ឆោឡោ​ផ្អើ​រ៊​ល​នៅក្នុង​ភូមិ​ព្រែក​តាកែវ​២ ឃុំ​សំរោង​ធំ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល រួច​ក៍បាន​រាយការណ៍​មក​សម​ត្ត​កិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សំរោង​ធំ​។​

   ​បន្ទាប់មក​កម្លាំង​ប៉ុស្តិ៍​សហការ​ជាមួយ​ផ្នែក​ជំនាញ​ស្រុក អាជ្ញាធរ​ភូមិ​ឃុំ និង​ពេទ្យ​ប្រចាំ​ម​ណ្ឌុ​ល​សុខភាព​ឃុំ​សំរោង​ធំ ចុះ​ពិនិត្យ​សាកសព​មិនមាន​ស្លាកស្នាម​អ្វី​ទេ និង​បាន​បញ្ជាក់ថា ជនរងគ្រោះ​ស្លាប់​ដោយ​លង់ទឹក​ពិតប្រាកដ​មែន ក្រោយ​ពិនិត្យ​រួច​សព​បាន​ប្រគល់ឱ្យ​សាច់ញាតិ​ចាត់ចែង​ទៅធ្វើ​បុណ្យ​៕

27781595_615989452126225_410702511_n 27781621_615989488792888_2020397898_n 27783916_615989448792892_149494435_n

Leave a Reply

Your email address will not be published. Required fields are marked *