សូមជូនពរឲ្យអាជីវកម្មរបស់លោកអ្នកជួបតែការរីកចម្រើនជារៀងរហូត!!!

ជិះ​ម៉ូតូ សង្ស័យ​រអិល​នឹង​ចំណិត​ដំឡូង​ដែល​អ្នកភូមិ​ហាល​លើ​ចិញ្ចើមផ្លូវ រេ​ចង្កូត​ធ្លាក់ចូល​ប្រឡាយ​ដួល​បាក់ក​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង

​ខេត្តព្រះវិហារ ៖ បុរស​ម្នាក់​ជាម​ន្ត្រី​យោធា ដែលមាន​ជំងឺ​ប្រចាំកាយ លើសឈាម បាន​ជិះ​ម៉ូតូ​ម្នាក់ឯង​ដួល​នៅលើ​ថ្នល់ជាតិ​ស្លាប់​ភ្លាមៗ កាលពី​រសៀល​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៨ ស្ថិត​ត្រង់ចំណុច​ភូមិ អូរ​ក្សាន្ត ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​

   ​ប្រភព​នៅក្បែរ​កន្លែងកើតហេតុ​ឱ្យដឹងថា ជន​គ្រោះ​បាន​ជិះ​ម៉ូតូ​ម្នាក់ឯង លុះ​មកដល់​កន្លែង​ហេតុ ស្រាប់តែ​ម៉ូតូ​ជនរងគ្រោះ​រេ​ចង្កូត​ធ្លាក់​ចូលទៅក្នុង​ប្រឡាយ​ក្បែរ​ចិញ្ចើមផ្លូវ ដែល​គេ​សង្ស័យថា​អាច​រអិល​ដោយសារ​គំនរ​ចំណិត​ត្រ​ឡូង​ដែល​អ្នកភូមិ​ហាល​នៅលើ​ចិញ្ចើមផ្លូវ បណ្តាល​ឲ្យ​ជនរងគ្រោះ​ដួល​បាក់​.​ក​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។​

   ​នគរបាល​មូលដ្ឋាន​ឱ្យដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ សំ សួ​ម ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ជា​មន្ត្រី​យោធា​មាន​ឋានន្តរស័ក្តិ វរសេនីយ៍ទោ ជិះ​ម៉ូតូ C125 ពណ៌​ខៅ្ម សេរី​ឆ្នាំ​២០១៨ (​គ្មាន​ស្លាក​លេខ​) រស់នៅ​ភូមិ​សែន​រុងរឿង​មួយ ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។ នគរបាល​បច្ចេកទេស​បញ្ជាក់ថា ពិតជា​ស្លាប់​ដោយសារ​ដួល​ម៉ូតូ​ដោយ​ខ្លួនឯង​។ ហើយ​បានប្រគល់​ម៉ូតូ និង​សព​ឱ្យ​គ្រួសារ​ជនរងគ្រោះ​៕

27781633_615960158795821_97059189_n 27783393_615960115462492_1806287000_n (1) 27783393_615960115462492_1806287000_n 27848578_615960112129159_756615018_n

Leave a Reply

Your email address will not be published. Required fields are marked *